សញ្ញាជាតិបង់ក្លាដែស្ស
Appearance
សញ្ញាជាតិបង់ក្លាដែស្ស បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៧១ គឺតាំងពីពេលប្រទេសនេះបានឯករាជ្យភ្លាមៗ។
ពណ៌នានិងអត្ថន័យ
[កែប្រែ]- នៅចំកណ្ដាលគឺជារូបផ្កាព្រលិត អណ្ដែតលើទឹក។ ផ្កាព្រលិតជាផ្កាជាតិបង់ក្លាដែស្ស និងតំណាងអោយស្ទឹងទន្លេនានាដែលឆ្នងកាត់ប្រទេសនេះ។ បង់ក្លាដែស្សជាប្រទេសសំបូរស្ទឹងទន្លេជាងគេមួយនៅអាស៊ី។
- នៅអមសងខាង មានរូបកួរស្រូវ២ដើម។ ស្រូវជាអាហារសំខាន់ជាងគេ និងជាតំណាងអោយកសិកម្មនៅបង់ក្លាដែស្ស។
- នៅផ្នែកខាងលើមានរូបស្លឹកកក់៣សន្លឹកវេញជាប់គ្នា និងផ្កាយចំនួន៤នៅអមសងខាង។ ផ្កាយទាំង៤នេះតំណាងអោយគោលការណ៍គ្រឹះទាំង៤ ដែលបានបញ្ចាក់នៅក្នុងរដ្ឋធម្មនុញ្ញបង់ក្លាដែស្សនៅឆ្នាំ១៩៧២គឺ ជាតិនិយម ឃរាវាសនិយម សង្គមនិយម និង ប្រជាធិបតេយ្យ។ (ឃរាវាសនិយម គឺការមិនទាន់ទិននឹងសាសនា)។