សញ្ញាជាតិប៉ាគីស្ថាន
Appearance
សញ្ញាជាតិប៉ាគីស្ថានបច្ចុប្បន្នមានប្រើតាំងពីឆ្នាំ១៩៥៤។
រចនានិងអត្ថន័យ
[កែប្រែ]- នៅផ្នែកខាងលើជារូបអឌ្ឍច័ន្ទនិងផ្កាយ ដែលជាតំណាងអោយសាសនាឥស្លាម (សាសនាចំបងគេនៅប៉ាគីស្ថាន)។
- នៅផ្នែកកណ្ដាលជាខែល (តំណាងអោយវិស័យកសិកម្ម) ចែកជា៤ផ្នែក ដែលមានរូបផលិតផលកសិកម្មចំបងគេទាំង៤ (កប្បាស់ កក់ តែ ស្រូវសាលី) ពេលសម័យបង្កើតសញ្ញានេះ។
- នៅព័ទ្ធជុំវិញជាកំរងផ្កាចន្ធូ ដែលជាផ្កាជាតិប៉ាគីស្ថាន។ កំរងផ្កានេះតំណាងអោយបេតិកភ័ណ្ឌវប្បធម៌មូហ្គាល់(ចក្រភពបុរាណនៅប៉ាគីស្ថាន)។
- នៅខាងក្រោមមានខ្សែបូរចារឹកបាវចនាជាតិជាអក្សរអ៊ួរឌូថា « مان ، اتحاد ، نظم » ដែលមានន័យថា «សច្ចភាព ឯកភាព វិន័យ»។
- សញ្ញាជាតិនេះប្រើពណ៌បៃតងនិងសដូចទង់ជាតិប៉ាគីស្ថានដែរ។