សញ្ញាជាតិប៊ូតាន
Jump to navigation
Jump to search
សញ្ញាជាតិប៊ូតាន រក្សាទុកធាតុសំខាន់ៗមួយចំនួនពីទង់ជាតិប៊ូតាន ដោយកែប្រែរចនាបថបន្តិចបន្តូចនិងបន្ថែមធាតុដែលជាតំណាងអោយព្រះពុទ្ធសាសនា។ សញ្ញាជាតិប៊ូតានបច្ចុប្បន្នមានប្រើតាំងពីឆ្នាំ១៩៨០។
រចនានិងអត្ថន័យ[កែប្រែ]
- នៅចំកណ្តាលមានរូបវជិរៈ (កាំរន្ទះដែលជាអាវុធរបស់ព្រះឥន្ទ្រ) ២ខ្វែងគ្នា។ វជិរៈទាំង២នេះ តំណាងអោយលំនឹងកំលាំងរវាង ឃរាវាស និង សាសនា។ នៅចំកណ្ដាលវជិរៈមានគ្រាប់គុជ។ គ្រាប់គុជតំណាងអោយថាមពលបូរណភាពទឹកដី។
- នៅខាងក្រោមជាផ្កាឈូក តំណាងអោយភាពបរិសុទ្ធ។
- នៅខាងលើជាឆត្ររាជ្យ តំណាងអោយព្រះរាជា។
- នៅអមសងខាងជានាគរន្ទះញីឈ្មោល ដេញតាមគ្រាប់គុជ២គ្រាប់។ នាគរន្ទះទាំង២តំណាងអោយឈ្មោះប្រទេសប៊ូតាន ព្រោះប៊ូតានពីបុរាណមានឈ្មោះថា «ឌ្រុកយុល» ដែលមានន័យថា «អាណាចក្រនាគរន្ទះ»។