សញ្ញាជាតិឡាវ
Appearance
សញ្ញាជាតិរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បច្ចុប្បន្នមានប្រើតាំងពីឆ្នាំ១៩៩២ ដោយកែច្នៃពីសញ្ញាជាតិចាស់។
រចនានិងអត្ថន័យ
[កែប្រែ]- នៅចំកណ្ដាលមានរូបវត្តតាតហ្លួង(វត្តជានិមិត្តរូបប្រជាជាតិឡាវ) អាងទឹកណាមងុន(ទំនប់វារីអគ្គីសនីធំជាងគេនៅឡាវ) ផ្លូវកៅស៊ូ(តំណាងអោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ) វាលស្រែ(តំណាងអោយវិស័យកសិកម្ម) ព្រៃឈើ និងរូបស្ពឺគ្រឿងចក្រ(តំណាងអោយវិស័យឧស្សាហកម្ម)។
- នៅខាងក្រោមមានខ្សែបូរពណ៌ក្រហម រុំកួរស្រូវទុំដែលនៅអមសងខាង។
- នៅលើខ្សែបូរខាងឆ្វេងមានចារឹកជាអក្សរឡាវថា «ສັນຕິພາບ ເອກະລາດ ປະຊາທິປະໄຕ» ដែលមានន័យថា «សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ»។
- នៅលើខ្សែបូរខាងឆ្វេងមានចារឹកជាអក្សរឡាវថា «ເອກະພາບ ວັດຖະນາຖາວອນ» ដែលមានន័យថា «ឯកភាព វឌ្ឍនភាព»។
- នៅលើខ្សែបូរកណ្ដាលមានចារឹកជាអក្សរឡាវថា «ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ» ដែលមានន័យថា «សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»។
សញ្ញាជាតិមុនៗ
[កែប្រែ]-
១៩៤៩-១៩៧៥