សទ្ទានុក្រមព្រះពុទ្ធសាសនា
អាយតនៈ
ក
[កែប្រែ](ន). ឈ្មោះទន្លេមួយ ដែលព្រះអានន្ទទូលអារាធនាព្រះមានព្រះភាគឱ្យទ្រង់សោយ និងជម្រះព្រះកាយ ក្នុងរវាងដំណើរផ្លូវទៅទីក្រុងកុសិនារា ក្នុងថ្ងៃបរិនិព្វាន។
(ន). ព្រះនាមព្រះសម្មាសម្ពុទ្ធមួយព្រះអង្គ ដែលបានឧប្បត្តិកឡើងមុនគេបង្អស់ នៅខាងដើមភទ្រកប្បនេះ ព្រះសម្មាសម្ពុទ្ធកកុសន្ធះ ឬ កកុសន្ធោ។
កង្ខា
[កែប្រែ](ន). សេចក្តីសង្ស័យ, ដំណើរមិនអស់ចិត្ត, ធម្មជាតិជាគ្រឿងសង្ស័យ, Uncertainly, Doubt ។ (ម.ព. វិចិកិច្ឆា ផង)។ សេចក្តីសង្ស័យមាន៨ប្រការគឺៈ
- ពុទ្ធេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះពុទ្ធ។
- ធម្មេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះធម៌។
- សង្ឃេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះសង្ឃ។
- សិក្ខាយ កង្ខតិ សេចក្តីសង្ស័យក្នុងការសិក្សា។
- បុព្វន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត។
- អបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអនាគត។
- បុព្វន្តាបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត និងអនាគត។
- បដិច្ចសមុប្បាទេ កង្ខតិ សេចក្តីសង្ស័យក្នុងបដិច្ចសមុប្បាទធម៌។
(ន). កិរិយាកាត់នូវសេចក្តីសង្ស័យ។
(ន). សេចក្តីបរិសុទ្ធិ ថ្នាក់ដែលធ្វើឲ្យកម្ចាត់សេចក្តីសង្ស័យបានគឺកំណត់ដឹងបច្ច័យនៃនាមរូបបានហើយ ទើបអស់សង្ស័យក្នុងកាលទាំងបី។
(គុ). ភ្លឺ, រុងរឿង, ល្អ។
(ន). ភិក្ខុជាពូជនៃកច្ចៈ (ភិក្ខុឈ្មោះកច្ចៈ)។ មនុស្សល្អជាឈ្មោះនៃបុព្វបុរស។
(ន). ព្រះអរហន្តមួយរូបឈ្មោះថា កច្ចាយនៈ ហើយបានទទួលសេចក្តីសរសើរពីព្រះសម្មាសម្ពុទ្ធថាជា ឯតទគ្គៈ ក្នុងផ្លូវអធិប្បាយសេចក្តីសង្ខេបឲ្យពិស្តារបាន, កាលពីដើម លោកមានរូបរាងស្រស់បស់ស្អាតបាត, តែបណ្តាលមកពីបុរសម្នាក់បានឃើញរូបលោកស្អាត ហើយក៏គិតថាធ្វើម្តេចបានភរិយារូបស្អាតដូចលោកម្ចាស់អង្គនេះហ្អេះ! ភ្លាមន៎ុះ បុរសនោះក៏ក្លាយជាស្រី, ក្រោយមកទើបសូមខមាទោសលោក ហើយក៏ក្លាយជាបុរសវិញ, ព្រោះហេតុដូច្នេះហើយ ទើបព្រះមហាកច្ចាយនៈអធិដ្ឋានឲ្យមានរាងកាយធាតុទ្រលុកៗ ដូចដែលបានធ្លាប់ឃើញរូបសំណាក ដែលគេធ្វើជាតំណាងក្នុងសម័យបច្ចុប្បន្ននេះឯង, អ្នកខ្លះហៅលោកថា ព្រះកំចាយៗ ។
(ន), នាមព្រះមហាថេរមួយព្រះអង្គ ដែលជាអ្នកតែងក្បួនវេយ្យាករណ៍បាលីជាដើម។ វេយ្យាករណ៍បាលីនោះក៏ហៅថា កច្ចាយនៈ ដែរ (ច្រើនហៅថា មូលកច្ចាយនៈ)។
(ន). ឈ្មោះក្បួនវេយ្យាករណ៍ ជាជំនួយដល់មូលកច្ចាយនៈ ដែលសម្តេចព្រះសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្តេចបានសមណសក្តិជាព្រះគ្រូសង្ឃសត្ថា។
(ន). អណ្តើក (Tortoise, Turtle)។
(ន). កម្មដែលកើតឡើងដោយមិនបានគិតទុកជាមុន ឬមានចេតនាមិនច្បាស់លាស់។ កម្មដែលធ្លាប់ធ្វើទុកក្នុងអតីតភព អង្គធម៌បានដល់អកុសលកម្ម១២ មហាកុសលកម្ម៨ (ម.ព. កម្ម ផង)។
(ន). ឈ្មោះបុណ្យមួយដែលពុទ្ធបរិស័ទវេរសំពត់ថ្វាយដល់ព្រះសង្ឃ ក្នុងរយៈពេល២៩ថ្ងៃ ឬសំពត់ពិសេសដែលព្រះសាស្តាទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃចំពេលទេសកាលកឋិន។ ពាក្យថាកឋិននេះនៅក្នុងគម្ពីរបរិវារៈលោកសម្តែងថា : (ធម៌ទាំងប៉ុន្មានដែលតាំងនៅក្នុងកំលុងកឋិនត្ថារកិច្ចរាប់តាំងពីភិក្ខុដែលបានចូលបុរិមិកាវស្សាជាដើម ដរាបដល់ការដែលភិក្ខុក្រាលអនុមោទនាត្រឹមត្រូវ ប្រកបដោយធម៌ជាទីបំផុត, ជានាមធម៌ខ្លះ ជារូបធម៌ខ្លះ)។ ការរួបរួមដំណើរដែលប្រព្រឹត្តទៅស្មើគ្នា, ឈ្មោះអំពើដែលឱ្យឈ្មោះ, ពាក្យដែលហៅតាមឈ្មោះ, សម្តីនិយាយចេញឈ្មោះ, រូបព្យញ្ជនៈ, ពាក្យពោលចំពោះធម៌ទាំងអស់ហៅថាកឋិន (សរសេរកថិន ក៏បាន)។
(ន). រយៈពេលកឋិន គឺតាំងពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃពេញបូណ៌មីខែកត្តិក តាមវិនយប្បញ្ញត្តិ (ម.ព កឋិន ផង)។
(ន). ការធ្វើកឋិន, ការឱ្យសំពត់កឋិនដល់ភិក្ខុសង្ឃ ដែលនៅចាំវស្សាអស់ត្រីមាសក្នុងវត្តណាមួយ (ម.ព. កឋិន ផង)។ កឋិនមានអានិសង្ឃ៥យ៉ាងដល់ភិក្ខុគឺៈ
- អនាមន្តចារោ ឱ្យរួចចាកអាបត្តិក្នុងចារិត្តសិក្ខាបទទី៦ នៅក្នុងអចេលកវគ្គ (សុទ្ធិកបាចិត្តិយៈ)។ ភិក្ខុទៅណាមិនបាច់លាភិក្ខុផងគ្នាបាន។
- អសមាទានចារោ ឱ្យរួចចាកអាបត្តិក្នុងទុតិយកឋិនសិក្ខាបទទី២ ក្នុងចីវរវគ្គ (និស្សគ្គីយបាចិត្តិយៈ)។ ភិក្ខុទៅណាមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់បាន។
- គណភោជនំ ឱ្យរួចចាកអាបត្តិក្នុងគណៈភោជនទី២ក្នុងភោជនវគ្គ (សុទ្ធិកបាចិត្តិយ)។ ភិក្ខុអាចឆាន់គណភោជនបាន។
- យាវតត្ថចីវរំ ឱ្យរួចចាកអាបត្តិក្នុងបឋមសិក្ខាបទទី១ ក្នុងចីវរវគ្គ (និស្សគ្គីយបាចិត្តិយ)។ ភិក្ខុអាចទុកអតិរេកចីវរលើសពី១០ថ្ងៃទៅបាន។
- យោ ច តត្ថចីវរុប្បាទោ សោ នេសំ ភវិស្សតិ ឱ្យរួចចាកអាបត្តិ ឱ្យមានសិទ្ធិទទួលចំណែកចីវរលាភដែលកើតក្នុង អាវាស នោះៗ។
កណិការ
[កែប្រែ](ន). ឈ្មោះឈើម្យ៉ាងដែលមានផ្កាស ប្រហែលនឹងផ្កាម្លិះ មានក្លិនក្រអូប។
កណ្ឋៈ
[កែប្រែ](គុ). ស្រណោះ, សង្រេងសង្រៃ។ (ន). ភាពស្រពោននៃចិត្តព្រោះបាត់របស់ជាទីស្រលាញ់។
កណ្ឋកៈ
[កែប្រែ](ន). ឈ្មោះសេះសម្បុរស១ ដែលព្រះសិទ្ធត្ថកុមារទ្រង់គង់នៅក្នុងថ្ងៃពេញបូណ៌មី កាលដែលព្រះអង្គចេញសាងព្រះផ្នួស។
កណ្ឌ
[កែប្រែ](ន). ប្រភេទ, ក្រុម, ផ្នែក, ពួក, ផ្នែករបស់រឿង, ព្រួញ, គ្រាប់កាំភ្លើង, ទង់, ដើម, កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ : សាស្ត្រាមួយកណ្ឌ ។
កណ្ឌទេសន៍
[កែប្រែ](ន). របស់របរដែលសម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីទេសនា (មហាជាតក)។
កណ្ហាជិនា
[កែប្រែ](ន). ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរ មានក្នុងមហាវេស្សន្តជាតក (រឿងមហាជាតក)។
កណ្ណ
[កែប្រែ](កិ). ស្តាប់, ឮ។
កតញ្ញាណ
[កែប្រែ](ន). ប្រាជ្ញដែលកំណត់ដឹងបាន ធ្វើកិច្ចឱ្យសម្រេចហើយ គឺទុក្ខគួរកំណត់ដឹង បានដឹងហើយ។ សមុទយៈ គួរលះ បានលះហើយ។ និរោធ គួរធ្វើឱ្យច្បាស់ បានធ្វើឱ្យជាក់ច្បាស់ហើយ។ មគ្គគួរចម្រើន គឺបដិបត្តិ ឬធ្វើឱ្យកើតហើយ។ (ម.ព. ញាណ ផង)។
កតញ្ញុតា
[កែប្រែ](ន). សេចក្តីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន (Gratefulness)។
កតញ្ញុតាធម៌
[កែប្រែ](ន). ធម៌គឺកតញ្ញុតា។
កតញ្ញូ
[កែប្រែ](ន). អ្នកដឹងឧបការគុណដែលអ្នកឯទៀត គេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនបានបំភ្លេច, មិនរមិលគុណគេ។ កតញ្ញូមានអានិសង្ឃ៤យ៉ាងគឺៈ
- កុសលមូលតា ជាឬសគល់នៃកុសលធម៌ទាំងពួង។
- បធានតា ជាប្រធាននៃបារមីទាំងពួង។
- បុញ្ញាភិវឌ្ឍនោ ជាទីចម្រើនបុណ្យកុសល។
- សម្បត្តិសម្បដិច្ឆន្នោ ជាទីសម្រេចនូវសម្បត្តិទាំង៣ស្ថាន គឺមនុស្ស, ទេវតា, និងព្រះនិព្វាន។
ខ
[កែប្រែ]ខជ្ជភាជកៈ
[កែប្រែ](ន). ភិក្ខុអ្នកបានទទួលការតែងតាំងអំពីសង្ឃ ឱ្យមាននាទីចែកចង្ហាន់ (របស់បរិភោគដល់ភិក្ខុទាំងឡាយ)។
ខត្តិយ
[កែប្រែ](ន).
គ
[កែប្រែ]ឃ
[កែប្រែ]ង
[កែប្រែ]ច
[កែប្រែ]ឆ
[កែប្រែ]ជ
[កែប្រែ]ឈ
[កែប្រែ]ញ
[កែប្រែ]ដ
[កែប្រែ]ឋ
[កែប្រែ]ឌ
[កែប្រែ]ឍ
[កែប្រែ]ណ
[កែប្រែ]ត
[កែប្រែ]ថ
[កែប្រែ]ធនធានមនុស្ស
[កែប្រែ]ធ
[កែប្រែ]ន
[កែប្រែ]ប
[កែប្រែ]ផ
[កែប្រែ]ព
[កែប្រែ]ភ
[កែប្រែ]ម
[កែប្រែ]យ
[កែប្រែ]រ
[កែប្រែ]ល
[កែប្រែ]វ
[កែប្រែ]ស
[កែប្រែ]ហ
[កែប្រែ]ឡ
[កែប្រែ]អត្ថំ