Jump to content

សប្បុរិសធម៌៧

ពីវិគីភីឌា
ធម៌របស់សប្បុរស ឬធម៌ដែលធ្វើឲ្យជាសប្បុរស ឬគុណសម្បត្តិរបស់មនុស្សល្អ មាន៧ប្រការគឺៈ ធម្មញ្ញុតា១ អ២ត្ថញ្ញុតា១ អត្តញ្ញុតា១ មត្តញ្ញុតា១ កាលញ្ញុតា១ សញ្ញុតា១ បុគ្គលញ្ញុតា១។

ធម្មញ្ញុតា

[កែប្រែ]

ធម្មញ្ញុតា ភាវៈជាអ្នកស្គាល់នូវហេតុនៃផល មានស្គាល់ថា របស់នេះជាហេតុ ជាទីតាំងនៃផលនេះៗ ជាផលដ៏បង្កើតមកអំពីហេតុនេះជាដើម។

អត្ថញ្ញុតា

[កែប្រែ]

ភាវៈជាអ្នកស្គាល់នូវផលនៃហេតុ មានស្គាល់ថា សេចក្ដីសុខនេះ ជាផលនៃហេតុនេះសេចក្ដីទុក្ខនេះ ជាផលនៃហេតុនេះជាដើម។

អត្តញ្ញុតា

[កែប្រែ]

អត្ដញ្ញុតា ភាវៈជាអ្នកដឹងខ្លួនថា យើងមានជាតិគោត្រត្រកូលយ៉ាងនេះ សក្ដិយសសម្បត្ដិបរិវារប៉ុណ្ណេះ ចំណេះវិជ្ជានូវធម៌ត្រឹមប៉ុណ្ណេះៗ ហើយត្រូវប្រព្រឹត្ដខ្លួនអោយសមគួរដល់ឋានៈដែលមាននៅយ៉ាងម្ដេចៗនោះ។

មត្តញ្ញុតា

[កែប្រែ]

មត្តញ្ញុតា ជាការស្គាល់ប្រមាណ ស្គាល់អ្វីដែលខ្លួនអាចធ្វើបាន ស្គាល់បរិមាណសមរម្យដែលអាចយកបាន (មិនលោភលើសប្រមាណ) ស្គាល់ប្រមាណក្នុងការនិយាយស្តី ការបរិភោគជាដើម។

កាលញ្ញុតា

[កែប្រែ]

កាលញ្ញុតា បែបជាអ្នកស្គាល់កាលវេលាដ៏សមគួរក្នុងពេលប្រកបកិច្ចនោះៗ។

បរិសញ្ញុតា

[កែប្រែ]

បរិសញ្ញុតា របៀបជាអ្នកស្គាល់ប្រជុំជន និងកិរិយាដែលត្រូវប្រព្រឹត្ដក្នុងទីប្រជុំជននោះៗថា ពួកនេះកាលទៅរកតោងធ្វើកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះជាដើម។

បុគ្គលញ្ញុតា

[កែប្រែ]

បុគ្គលបរោបរញ្ញុតា សន្ដានជាអ្នកស្គាល់នូវអធ្យាស្រ័យនៃបុគ្គលថា បុគ្គលនេះល្អគួរគប់ជាមិត្របុគ្គលនេះជាមនុស្សអាក្រក់ មិនគួរគប់យកជាមិត្រជាដើម។