សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ ពាហិរនិទាន វេរញ្ជកណ្ឌ
អដ្ឋកថា អធិប្បាយបាលីក្នុងគម្ពីព្រះត្រៃបិដកលេខ ១ ។
ហេតុដែលព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទ
[កែប្រែ]ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតក្រុងវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍បានចូលទៅលើកពាក្យចោទប្រកាន់ ចុះពោះព្រះដ៏មានព្រះភាគ មានពាក្យជាដើមថា "ព្រះគោតមមិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងមជ្ឈិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ(ក៏ព្រះអង្គមិនធ្វើ)" ព្រះដ៏មានព្រះភាគទ្រង់ញ៉ាំងព្រាហ្មណ៍នោះ ឲ្យជ្រះថ្លាហើយ និងប្រកាសខ្លួនជាឧបាសក ដល់ព្រះត្រ័យសរណគមន៍ស្មើដោយជីវិត រួចក៏អារាធនាឲ្យទ្រង់ចាំវស្សាជិតស្រុកវេរញ្ជានោះមួយអន្លើដោយភិក្ខុសង្ឃ។
ក្នុងវស្សានោះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ ព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃឆាន់បាយក្រៀមរបស់ឈ្មួញសេះ។ ព្រះមហាមោគ្គល្លានទូលសូមសម្តែងឫទ្ធិប្រែត្រឡប់ផែនដី ដើម្បី បានឱជារសដែលកើតឡើងអំពីស្រទាប់នៃផែនដី និងទូលសូមនាំភិក្ខុទៅបិណ្ឌបាតឯឧត្តរកុរុទ្វីប, តែព្រះដ៏មានព្រះភាគទ្រង់មិនអនុញ្ញាត ។ ចំណែកព្រះសារីបុត្រ ក៏ក្រាបទូលសួរអំពីសាសនារបស់ព្រះពុទ្ធទាំងឡាយ ដែលឋិតនៅមិនបានយូរ និងដែលឋិតនៅបានយូរ, ព្រះដ៏មានព្រះភាគក៏ទ្រង់សម្តែងសាសនារបស់ព្រះពុទ្ធទាំង ៦ ព្រះអង្គមានព្រះពុទ្ធព្រះនាមវិបស្សីជាដើម។ លំដាប់នោះ ព្រះសារីបុត្រដ៏មានអាយុ ក្រោកចាកអាសនៈហើយ ធ្វើសំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណមអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា "សូមទ្រង់ព្រះមេត្តាប្រោស កាលនេះជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ៗ គួរបញ្ញត្តិសិក្ខាបទ គួរសម្តែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុនឹងឲ្យព្រហ្មចរិយធម៌ឋិតនៅអស់កាលអង្វែងទៅ" ។ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ត្រាស់ថា "ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន តថាគតឯងសឹងដឹងកាលគួរក្នុងកិច្ចដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់ប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមណា ព្រះសាស្តាក៏មិនទាន់បញ្ញត្តសិក្ខាបទ មិនទាន់សម្តែងអាណាបាតិមោក្ខដល់សាវកទាំងឡាយត្រឹមនោះ ម្នាលសារីបុត្ត ក៏ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលណា ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សម្តែងអាណាបាតិមោក្ខដល់សាវកទាំងឡាយក្នុងកាលនោះ ដើម្បីនឹងការពាររារាំងនូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈទាំងនោះប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃនៅមិនទាន់មានភិក្ខុបួសចាស់វស្សាច្រើនគ្នាត្រឹមណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់ប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើនមានភិក្ខុបួសចាស់វស្សាច្រើនគ្នា ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សម្តែងអាណាបាតិមោក្ខដល់សាវ័កទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់បាននូវសេចក្តីចម្រើនមានគ្នាច្រើនត្រឹមណា ធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ក៏មិនមានប្រាកដចំពោះសង្ឃក្នុងសាសនានេះ ត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើនមានគ្នាច្រើន ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សម្តែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈទាំងអម្បាលក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់ដល់នូវសេចក្តីចម្រើនដោយលាភសក្ការៈដ៏ប្រសើរត្រឹមណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ ក៏នៅមិនទាន់មានប្រាកដចំពោះសង្ឃត្រឹមនោះ ម្នាលសារីបុត្ត លុះសង្ឃបានដល់នូវសេចក្តីចម្រើនដោយលាភសក្ការៈដ៏ប្រសើរក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងកាលនោះដែរ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សម្តែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលក្នុងកាលនោះឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃនៅមិនទាន់មានពុត (ហ៊ានលបលួចធ្វើអាក្រក់) នៅឡើយ មិនទាន់មានទោសមោះមៃនៅឡើយ កំពុងមានធម៌បរិសុទ្ធ ឥតទាន់មានធម៌ខ្មៅសៅហ្មង សុទ្ធសឹងតែផូរផង់ផ្ចង់ចិត្តឋិតនៅក្នុងធម៌មានខ្លឹមនៅឡើយ ម្នាលសារីបុត្ត ក៏បណ្តាភិក្ខុទាំង ៥០០ រូបនេះ ភិក្ខុដែលមានមគ្គផលយ៉ាងទាបចុងគេបំផុតនោះ ក៏គង់បានសម្រេចត្រឹមថ្នាក់សោតៈ ជាបុគ្គលទៀងទាត់ លែងធ្លាក់ទៅក្នុងអបាយភូមិហើយ នឹងបានត្រាស់ដឹងមគ្គផលតៗទៅទៀតជាប្រាកដ" ។
ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ
[កែប្រែ]ឃោសកុមារកើតឡើង និងការសិក្សាត្រៃវេទ
[កែប្រែ]រាប់អំពីកាលនៃការបរិនិព្វានរបស់ព្រះមានព្រះភាគ កន្លងទៅហើយបាន ៩៥៦ ព្រះវស្សា ។ ព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមថា មហានាម បានគ្រងរាជ្យសម្បត្តិ ប្រកបដោយទសពិធរាជធម៌ក្នុងលង្កាទ្វីប ។ បានឮថា ក្នុងសម័យនោះឯង មានព្រាហ្មណ៍ មាណពម្នាក់ កើតក្នុងត្រកូលព្រាហ្មណ៍មួយ បិតាឈ្មោះ កេសី ជារាជបុរោហិត មាតាឈ្មោះ កេសិនី មានលំនៅស្ថិតនៅក្នុងទីជិតនៃពោធិមណ្ឌល (កន្លែងត្រាស់ដឹងរបស់ព្រះសម្ពុទ្ធ) ក្នុងមជ្ឈិមប្រទេសជម្ពូទ្វីប ។
ក៏ព្រោះក្នុងវេលាដែលមាណពនោះប្រសូតមក ពួកបរិវាររបស់ព្រាហ្មណ៍ មានទាស និងកម្មករជាដើម បញ្ចេញសំឡេង សម្តែងភាពត្រេកអររីករាយយ៉ាងគឹកកង ដូច្នេះ ទើបគេដាក់ឈ្មោះឲ្យកុមារនោះថា ឃោសៈ ។ ទីខ្លះក៏ពោលថា មាណពនោះ កើតក្នុងឃោសគ្រាម ទើបដាក់ឈ្មោះថា ឃោសៈ ។ ឃោសៈមាណពនោះ ជាអ្នកដឹងវិជ្ជានិងក្បួនសិល្បៈទាំងពួងយ៉ាងជំនាញ ចេះចប់ត្រៃវេទយ៉ាងប្រាកដក្នុងលិទ្ធិ បានត្រាច់ទៅដើម្បីសាកសួរ និងដោះស្រាយបញ្ហាវិជ្ជាសិល្បៈ ក្នុងស្រុកនិគមជនបទ រាជធានីទាំងឡាយ ក្នុងជម្ពូទ្វីប ។
ដឹងថា មានសមណព្រាហ្មណ៍ ដែលជាបណ្ឌិតនៅក្នុងទីណាៗ ក៏ចូលទៅធ្វើការសាកច្ឆាក្នុងទីនោះៗ បណ្ឌិតដទៃ (នោះ) ៗ មិនអាចឆ្លើយនូវបញ្ហាដែលមានណពនោះ សួរបានឡើយ តែមាណពនោះ អាចឆ្លើយនូវបញ្ហារបស់បណ្ឌិតទាំងនោះ ៗ ដែលសួរហើយបាន ។
ឃោសមាណពជួបនឹងព្រះរេវតត្ថេរ
[កែប្រែ]មាណពនោះ