សម័យសង្គមរាស្ដ្រនិយម
១. ការតស៊ូដើម្បីឯករាជ្យ
[កែប្រែ]បារាំងបានធ្វើអាណាព្យាបាលលើប្រទេសកម្ពុជា អស់រយៈពេល៩០ឆ្នាំ(១៨៦៣-១៩៥៣) នៅពេលដែលបារាំងត្រួតត្រាកម្ពុជា បារាំធ្វើទុក្ខបុកម្នេញខ្មែរយ៉ាងខ្លាំង រហូតធ្វើឲ្យមានការតស៊ូប្រឆាំងនឹងបារាំងយ៉ាងខ្លាំងក្លា ដូចជាចលនាជាតិនិយមយ៉ាងច្រើនបានរីករាលដាលក្នុងប្រទេសកម្ពុជាដើម្បីប្រឆាំងនឹងបារាំងទាមទារនូវឯករាជ្យ។ ការទាមទារនូវឯករាជ្យ យើងមានជាច្រើនដំណាក់កាល។ ប៉ុន្ដែ ឯករាជ្យដែលខ្មែរមានពេលនោះមិនមែនជាឯករាជ្យពិតប្រាកដទេ។
ក្រុមដែលតស៊ូដើម្បីឯករាជ្យមានច្រើនដូចជា សមាជិកគណបក្សប្រជាធិបតេយ្យ, ពូកខ្មែរឥស្សរៈសេរីនៅបាត់ដំបង ដែលក្រោយមកបែកសំបុក និងបែកជាច្រើនក្រុម, ពូកគណៈជាតិមុត្តគាហារដែលគេហៅថា ក្រុមឥស្សរៈខ្មែរវៀតមិញ និងក្រុមឥស្សរៈបែកខ្ញែកដ៏ទៃទៀត។ ប៉ុន្ដែ អ្នកដែលបានដណ្ដើមឯកររាជ្យពិតប្រាកដដោយសន្ដិវិធី ជូនកម្ពុជាបានមុនគេគឺ ព្រះបាទ នរោត្ដម សីហនុ ដែលបានធ្វើរាជ្យបូជនីយកិច្ចទាមទារឯករាជ្យក្រោយគេនៅឆ្នាំ១៩៥២ បានជោគជ័យជាស្ថាពរនៅថ្ងៃទី៩វិច្ជិកា១៩៥៣។ ដូច្នេះហើយទើបក្រុមខ្មែរឥស្សរៈក្រៅពីនេះ ទាំងពួកឥស្សរៈចោរព្រៃ និងពួកតស៊ូពិតបា្រកដ បានចុះចូលរួបរូមជារាជរដ្ឋាភិបាល និងសង្គមជាតិទាំងអស់។ លើកលែងតែក្រុមខ្មែរឥស្សរៈ-វៀតមិញ និងកងទ័ពវៀតមិញរបស់វៀតណាមខាងជើង ដែលនៅធ្វើសកម្មភាពយោធា រំខានអាជ្ញាធរកម្ពុជានៅឡើយ ជាពីសេស នៅតាមជនបទនៃប្រទេសកម្ពុជា។
២. សន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤
[កែប្រែ]សន្និសីទអន្ដរជាតិក្រុងហ្សឺណែវ បានចាប់ផ្ដើមបើកនៅថ្ងៃទី២៦ ខែមេសា ១៩៩៨ ដើម្បីពិភាក្សាបញ្ហាកូរេខាងជើង និងខាងត្បូង ចំណែកការពិភាក្សាស្ដីអំពីបញ្ហាបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន ធ្វើឡើងចាប់ពីថ្ងៃទី០៧ ឧសភា១៩៥៤ ដោយមានការចូលរូមពីរដ្ឋមន្រ្ដីការបរទេសនៃមហាប្រទេស ដែលអ្នកចូលរូមផ្ទាល់ និងចូលរូមក្នុងឋានៈជាអ្នកសង្កេតការណ៍ដែលសរុបមកពីប្រទេសចំនូន១៩ប្រទេស ដូចជា ចក្រភពអង់គ្លេស សហភាពសូវៀត សហរដ្ឋអាមេរិក បារាំង សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសពាក់ពាន់មួយចំនូនទៀត។ នៅក្នុងពេលពិភាក្សាឥណ្ឌូចិនបានចូលរូមដោយរដ្ឋមន្ដ្រីការបរទេសអង់គ្លេស បារាំង សហភាពសូវៀត សហរដ្ឋអាមេរិក ប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម រាជាណាចក្រឡាវ រាជាណាចក្រកម្ពុជា និងអំណាចបាវដាយវៀតណាម។ គណៈប្រតិភូនៃរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ រដ្ឋមន្ដ្រីការបរទេសទេព ផន នង គឹមនី, សម សារី, សឺន សាន, ញឹក ជូឡុង រដ្ឋមន្ដ្រីក្រសូងការពារជាតិ ប៉ុក ធឿន ស្រី សាម៉ន និង ស៊ុត សាខន ដែលទាំងពីនាក់ចុងក្រោយ ជាវរសនីយត្រី។ ក្រៅពីសមាជិកប្រតិភូនេះ នៅមានអ្នកតំណាងខ្មែរឥស្សរៈសំខាន់ៗបូននាក់ទៀត គឺ ដាប ឈូន ចន្ទរង្សី ពុត ឆាយ និង សាវ៉ាងវង្ស ដែលនាំត្រូវទៅបង្ហាញអន្ដរជាតិ ក្នុងឋានៈជាអ្នកតស៊ូប្រដាប់អាវុធ ដើម្បីឯករាជ្យពីបារាំង និងដែលបានចុះចូលរូមរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់រូចហើយ។ ចំណែកប្រតិភុវៀតមិញ ឬវៀតណាមខាងជើង បាននាំអ្នកតំណាងចលនាតស៊ូរំដោះជាតិខ្មែរឥស្សរៈវៀតមិញទៅហ្សឺណែវដែរ ដើម្បីឲ្យសហភាពសូវៀត និងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋប្រជាធិតេយ្យវៀតណាម ជួយទាមទារឲ្យមានចំណែកនៅក្នុងការចូលរួមនោះដែរ។ តែទោះបីជាមានជួយជ្រោមជ្រែងពីសូវៀត និង យួនខាងជើងយ៉ាងណាក៏ដោយ ក៏តំណាងតស៊ូនោះពុំបានទទួលការអនុញ្ញាតឲ្យចូលរូមក្នុងសន្និសីទដែរ។
ក្រោយពីដំណើរការចចារយ៉ាស្វិតស្វាញអស់ប្រមាណ៧៥ថ្ងៃ គេបានចុះហត្ថលេខាលើឯកសសារមួយចំនូន ដែលក្នុងនោះទាក់ទងជាមួយកម្ពុជាដូចតទៅៈ
ច្ចព្រមព្រៀង ស្ដីពីកាបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា។
• សេចក្ដីប្រកាសរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសម្ពន្ធភាពយោធា ទាក់ទងទៅនិងមូលដ្ឋានទ័ពបរទស និងការជូយឧបត្ថម្ភកម្លាំងយោធាពីបរទេស។
• សេចក្ដីប្រកាសរាជរដ្ឋាភិបាលបារាំង ស្ដីអំពីការដកទ័ពចេញពីទឹកដីឥណ្ឌូចិន និងការប្រកាសផ្ដល់ឯករាជ្យ អធិតេយ្យភាពដល់ប្រទេសកម្ពុជានៅក្នុងឥណ្ឌូចិន។
• សេចក្ដីថ្លែងការណ៍របស់តំណាងសហរដ្ឋអាមេរិក ស្ដីអំពីឥរិយាបទរបស់ខ្លូនទាក់ទងនឹងកិច្ចព្រមព្រៀងហ្សឺណែវ។
• សេចក្ដីថ្លែងការណ៍បិតសន្និសីទ។
នៅលើកិច្ចព្រមព្រៀងទាក់ទងទៅនឹងការបញ្ឈប់សកម្មភាពនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាដោយអនុរដ្ឋមន្ដ្រីការពារជាតិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលតំណាងឲ្យអគ្គមេបញ្ជាការកងទ័ពជាតិវៀតណាម និងកងទ័ពខ្មែរឥស្សរៈ និងរដ្ឋមន្ដ្រីការពារជាតិរដ្ឋាភិបាលកម្ពុជា លោក ញឹក ជូឡុង ក្នុងនាមតំណាងឲ្យអគ្គមេបញ្ជាការជាន់ខ្ពស់កងទ័ពជាតិខ្មែរ (កងទ័ពខេមរភូមិន្ទ)។ ដោយអាស្រ័យទៅនឹងកិច្ចព្រមព្រៀងនេះសកម្មភាពប៉ះទង្គិចគ្នា ដោយយោធាត្រូវបញ្ឈប់នៅលើទឹកដីកម្ពុជាទាំងស្រុងចាប់តាំងពីថ្ងៃទី៧ សីហា ១៩៥៤។ កិច្ចព្រមព្រៀងបាននុយាយអំពីការដកកងទ័ពប្រទេសចេញពីទឹកដីកម្ពុជាឲ្យអស់នៅក្នុងអំឡុង៩០ថ្ងៃ បន្ទាប់ពីចាប់ផ្ដើមសុពលភាពកិច្ចព្របព្រៀងហ្សឺណែវ។
៣. នយោបាយក្នុង និងក្រៅប្រទេស
[កែប្រែ]ដូចបានបង្ហាញពីខាងដើមខ្លះ មកហើយថា ភាពជាអព្យាក្រឹត្យរបស់កម្ពុជា គឺជាក្ដីប្រាថ្នា និងជាលក្ខខណ្ឌរបស់មហាអំណាចកុំម្មុយនីស្ដនៅក្នុងសន្និសីទហ្សឺណែវឆ្នាំ ១៩៥៤ តម្រូវឲ្យកម្ពុជាទទួលយក។និងមិនត្រឹមតែប៉ុណ្ណោះ ភាគីវៀតណាម ដែលមានផាម វ៉ាន់ដុងជាប្រធាន បានទាមទារកុំឲ្យកម្ពុជាមានគ្រឿងសព្វាវុធ និងកងទ័ពប្រកបដោយសមត្ថភាពប្រយុទ្ធខ្ពស់ សម្រាប់ការពារខ្លូនជាអចិន្រ្ដៃយ៍ផងដែរ។ បន្ទាប់មក សម្ដាច សីហនុ សព្វព្រះទ័យចូលរូមក្នុងចលនាមិនចូលបក្សសម្ព័ន្ធនេះចាប់តាំងពីឆ្នាំ១៩៥៦ នៅក្នុងការប្រជុំនៅទីក្រុង បានឌុង ប្រទេសឥណ្ឌូនេស៊ី។ នៅទីនោះហើយ ដែលព្រះអង្គបានជួបប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយលោក ជូ អេនឡាយ នាយករដ្ឋមន្រ្ដីចិន និង ផាមវ៉ាន់ដុង នាយករដ្ឋមន្រ្ដីវៀតណាម និងសព្វព្រះទ័យខ្លាំង ចំពោះការផ្ដល់នូវកិត្ដិយសរបស់មហាអំណាចមួយក្នុងតំបន់ទាំងពីរនេះ ដោយសារតែពិធីការដ៏ទន់ភ្លន់ និងបដិសណ្ឋារកិច្ចដ៍គួរសមគ្មានខ្ចោះរបស់ពូកគេ និងបានក្លាយជាមហាមិត្តរបស់ប្រទេសកុំមុយនីស្ដទាំងនេះបន្ដិចម្ដងៗរហូតដល់ដើមទសវត្សរ៍១៩៧០ ទោះបីមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា ព្រះអង្គជាម្ចាស់ក្រហមក៏ដោយ ក៏ព្រះអង្គចាត់ទុកការដឹកនាំនយោបាយរបស់ព្រះអង្គ ថាត្រឹមតែ នយោបាយ ពណ៍ស៊ីជម្ពូរ ដែរដែលជារួមគេមើលឃើញថាជា អព្យាក្រឹត្យ សិទ្ធនិងកុំមុយនីស្ដ។ ហេតុនេះហើយ ទើបចំណងការបរទេសជាមួយលោក សេរី ជាពិសេស សហរដ្ឋអាមេរិក កាន់តែរង្គោះរង្គើឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ដាក់ប្រកាសឈប់ទទួលជំនួយពីសហរដ្ឋអាមេរិកនៅខែវិច្ចិកាឆ្នាំ១៩៦៣ និងផ្ដាច់ទំនាក់ទំនងទូតជាមួយគ្នានៅឆ្នាំ១៩៦៤។ បន្ទាប់ពីភាពតានតឹងខាងព្រំដែនជាមួយថៃ និងវៀតណាមខាងត្បូងដែលជាមហាសម្ព័ន្ធមិត្តរបស់អាមេរិក។ កត្តានេះ បានជំរុញឲ្យកម្ពុជាកាន់តែកៀកកិតជាមួយលោកកុំមុយនីស្ដ ជាពិសេស វៀតណាមខាងជើង និងចិន ដែលប្រកាសថារង់ចាំតែជួយខ្មែរប៉ណ្ណោះ។ ចំពោះនយោបាយក្នុងប្រទេសវិញ សម្ដេច សីហនុ បានព្យាយាមបង្កើតចលនាសង្គមរាស្ដ្រនិយម ដើម្បីប្រមូលកម្លាំងនៅបណ្ដាបក្សនយោបាយនានា ឲ្យមកចូលរួមជាមួយព្រះអង្គ។ ដោយសារភាពជារាជ្យ របស់ព្រះជាមួយនឹងគុណបំណាច់ក្នុងការទាមទារឯករាជ្យជាតិ គណបក្សរបស់ព្រះអង្គបានឈ្នះឆ្នោតដាច់ខាត ដែលអាចបង្កើតរដ្ឋាភិបាលបានដោយខ្លួនឯង។ រាជរដ្ឋាភិបាលសម័យនោះគេហៅថា រដ្ឋាភិបាលសង្គមរាស្ដ្រនិយម ឬ សម័យសង្គមរាស្ដ្រនិយម ដែលក្ដាប់ជោគវាសនាប្រទេសកម្ពុជាអស់១៦ឆ្នាំ។ ចន្លោះពីឆ្នាំ១៩៥៥ដល់១៩៦០ ព្រះនរោត្ដម សីហនុ កាន់តំណែងជានាយករដ្ឋមន្រ្ដី ចាប់ពីឆ្នាំ ១៩៦០ បន្ទាប់មក ពីព្រះបិតានាម នរោត្តម សុរាម្រិត ជាព្រះមហាក្សត្របានសោយទិវង្គត ព្រះអង្គបានឲ្យសភាបង្កើត តំណែង ព្រះប្រមុខរដ្ឋ មួយទៀតសម្រាប់ព្រះអង្គ។ ម្លោះហើយចាប់ពីពេលនោះមកព្រះអង្គបានកាន់តំណែងជានាយករដ្ឋមន្ដ្រីផង និងព្រះប្រមុខរដ្ឋផង តែជូនកាលក៏កាន់តែតំណែងចុងក្រោយនេះតែមួយដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្នុងនោះក្នុងរវាង១៦ឆ្នាំនេះ ព្រះអង្គបានបង្កើតឲ្យមាន ដល់ទៅ២៥គណៈរដ្ឋមន្រ្ដី ឬរដ្ឋាភិបាល។ រដ្ឋាភិបាលខ្លះមានអាយុត្រឹមតែ១សប្ដាហ៍ លើកលែងតែគណៈរដ្ឋមន្រ្ដីរបស់ព្រះអង្គទើមមានអាយុវែងជាងគេ។
៤. រឿងក្ដីបា្រសាទព្រះវិហារ
[កែប្រែ]ក. ដើមហេតុនៃរឿងក្ដី
[កែប្រែ]ជម្លោះខ្មែរ ថៃ លើការទាមទារបា្រសាទព្រះវិហារ ចេញពីការលុកលុយកាន់កាប់ប្រាសាទនេះដោយកងទ័ពថៃនៅឆ្នាំ ១៩៥៥ ដែលជាទង្វើដ៏ប្រហើន និងមើលងាយបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ទំនងដោយសារតែថៃយល់ថា កម្ពុជាទើបទទួលបានឯករាជ្យបរិបូណ៌នៅថ្ងៃទី៩វិច្ចិកា១៩៥៣ និងមិនទាន់ចូលជាសមាជិកនៃអង្គការសហប្រជាជាតិនូវឡើយទេ រហូតមកដល់ចុងឆ្នាំ១៩៥៥ ទើបចូលជាសមាជិក។ បន្ទាប់ពីលទ្ធភាពក្នុងការទាមទារឲ្យថៃដកតាមផ្លូវសន្ដិវិធី ក្រោមការដឹកនាំរបស់សម្ដេច នរោត្តម សីហនុ បានសម្រាចធ្វើការការពារបូរណភាពទឹកដីដោយប្ដឹងចំពោះប្រទេសថៃ ពីករណីរំលោភកាន់កាប់ និងឈ្លានពានលើទឹកដីកម្ពុជាយើង រឿងក្ដីប្រាសាទព្រះវិហារនេះទៅកាន់តុលាការអន្ដរជាតិ(International Court of Justice in Hague) នៅទីក្រុងឡាអេ នៃប្រទេសហូឡង់នៅថ្ងៃទី៣០កញ្ញា ឆ្នាំ១៩៥៩។
ខ. សវនការសំខាន់ៗនៃរឿងក្ដី
[កែប្រែ]សវនាការសំខាន់នៃការដោះស្រាយរឿងក្ដីសំខាន់ៗនៅទីក្រុងឡាអេ មានដូចតទៅៈ សវនការថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ នៅក្នុងការប្ដឹងតវ៉ាគ្នានេះ គេបានកត់សម្គាល់ថា គូភាគីនីមួយៗ បានយកនូវសេចក្ដីសម្រាចរបស់តុលាការមកធ្វើការបកសា្រយគឺៈ
១. ការបកស្រាយរបស់ព្រះរាជាណាចក្រកម្ពុជា
[កែប្រែ]ប្រទេសកម្ពុជាយើងបានលើកឡើងពីគោលការណ៍ចំបងស្ដីពីការរួមផ្សំគ្នារវាងផលប៉ះពាល់នៃការទទូលយកការបង្គាប់បញ្ជា សេចក្ដីសម្រេចរបស់តុលាការ និង ការប្រកាសជាសាធារណៈដែល
ធ្វើឡើងដោយប្រទេសថៃ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៥០ហើយបានចេញប្រកាសដូចតទៅៈ
“ខ្ញុំមានកិត្តិយសសូមជម្រាបជាពត៌មានថា តាមរយៈសេចក្ដីប្រកាសធ្វើនៅថ្ងៃទី២០ កញ្ញា ១៩២៩ ព្រះករុណាជាម្ចាស់ជីវិតលើត្បូងបានទទួលយកនូវការបង្គាប់នៃយុត្ដាធិការរបស់តុលាការអន្ដរជាតិអចិន្ដ្រៃយ៌(Permanent CIJ) ទៅលើលក្ខ័ន្ដិកៈសម្រាប់រយៈពេល១០ឆ្នាំ និងលក្ខខណ្ឌទៅវិញទៅមកឬបដិការដែលបានអនុលោមទៅតាមមាត្រា៣៦ កថាខ័ណ្ឌទី២។ ការប្រកាសនេះត្រូវបានធ្វើឡើងវិញនៅថ្ងៃទី០៣ ឧសភា ១៩៤០សម្រាប់អំឡុងពេល១០ឆ្នាំផ្សេងទៀត”។
“កិច្ចព្រមព្រៀងជាមួយ ខ ដែលបានចែងលើមាត្រា ៣៦ កថាខ័ណ្ឌទី៤ ស្ដីពីលក្ខន្ដិកៈ នៃតុលាការ អន្ដរជាតិ។ នៅពេលនេះខ្ញុំបាទសូមជំរាបថា ព្រះករុណាជាម្ចស់ជីវិតលើត្បូងបានធ្វើឡើងនូវសេចក្ដីប្រកាសថ្មីមួយ តាមរយៈការនិទ្ទេសវែកញែកសេចក្ដីដូចបានជំរាបជូនខាងលើសម្រាប់រយៈពេល១០ឆ្នាំតទៅទៀត ដោយរាប់ចេញពីថ្ងៃទី០៣ ឧសភា១៩៥០ ដោយមានពេលកំណត់ និងប្រធានបទដែលមានលក្ខខណ្ឌ និងការបម្រុងទុកដូចគ្នានៅក្នុងសេចក្ដីប្រកាសលើកទី៤នេះ ដែលលើកទី១ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ១៩២៩”។
ឯកសារយោង
[កែប្រែ]ប្រវត្តិសាស្ដ្រខ្មែរ / សម្រាប់សិក្សាថ្នាក់មូលដ្ឋាន របស់សាកលវិទ្យាល័យភូមិន្ធភ្នំពេញ