សម្ព័ន្ធអ្នកសរសេរ
សម្ព័ន្ធការសរសេរ (Writing Alliance) គឺជាសមាគមមួយដែល អតីតនិស្សិតចំនួន១០រូបបានបង្កើតឡើងនៅខែមករាឆ្នាំ២០១១។ សមាគមនេះមានមានគោលដៅជម្រុញយុវជនខ្មែរឱ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ទៅលើការសរសេរ។ សមាគមធ្លាប់បានសហការ ជាមួយដៃគូជាច្រើន ជាទូទៅក្នុងមុខងារជាអ្នកផ្សព្វផ្សាយ។ នៅចុងខែកុម្ភៈឆ្នាំ២០១៤ សម្ព័ន្ធការសរសេរបានចូលរួមក្នុងកម្មវិធីពិពណ៌សៀវភៅ នៅសាលសន្និសីទចតុមុខ។ ក្នុងចំណោមសៀវភៅដែលសមាគមដាក់លក់នៅថ្ងៃនោះ មានសៀវភៅបួនក្បាល លោកសុខ ចាន់ផលជាអ្នកនិពន្ធ។
កំណើតសមាគម
[កែប្រែ]កំណើតសមាគម សម្ព័ន្ធការសរសេរ
[កែប្រែ]សមាគមសម្ព័ន្ធការសរសេរ កើតឡើងពីនិស្សិតដប់រូប ក្នុងចំណោមនិស្សិត២០០រូបដែល សាកលវិទ្យាល័យកម្ពុជាបានជ្រើសរើស។ កាលនោះ សាកវិទ្យាល័យកម្ពុជាបានប្រកាសជ្រើសរើសនិស្សិត ក្នុងគោលបំណងដើម្បីជួយដល់ដំណើរការងារមួយចំនួនរបស់សាកលវិទ្យាល័យ។ ក្រោយមក ចំនួនស្សិតក៏ចេះតែថយចុះទៅៗ។ ពេលដែលនៅសល់និស្សិតប្រហែល៣០រូប សាលាបានបើកវគ្គបណ្ដុះបណ្ដាលមួយដែលមានរយៈពេល ២ខែ។ វគ្គបណ្ដុះបណ្ដាលនេះមានបួនមេរៀន ហើយបង្ហាត់និស្សិតស្ម័គ្រចិត្តដែលនៅសល់៣០រូប ឱ្យចេះសរសេរអត្ថបទបែបសារពត៌មាន។
ក្រោយមកទៀត ចំនួននិស្សិតក្នុងក្រុមថយមកនៅត្រឹមដប់រូប។ និស្សិតដប់រូបនេះ ជាអ្នកសរសេរព្រឹត្តិបត្រប្រចាំសាកលវិទ្យាល័យកម្ពុជា។ នៅខែមករាឆ្នាំ២០១១ និស្សិតទាំងដប់រូបបានព្រមព្រៀងគ្នាបង្កើតសមាគមមួយ។ សមាគមនោះគឺសម្ព័ន្ធការសរសេរនេះឯង។
មួយឆ្នាំដំបូងនៃសមាគម
[កែប្រែ]កាលបង្កើតនៅខែមករាឆ្នាំ២០១១ សមាគមសម្ព័ន្ធអ្នកសរសេរមានលក្ខណៈឯករាជ្យរួចមកហើយ។ សមាគមទទួលនៅទទួលធ្វើកិច្ចការឱ្យសាកលវិទ្យាល័យកម្ពុជាបន្តទៀត។ កិច្ចការសំខាន់ពីរដែលសមាគមធ្វើនៅពេលនោះគឹសរសេរអត្ថបទនិងធ្វើកិច្ចសម្ភាស។ ក្នុងការសរសេរអត្ថបទ សមាជិកតែងសហការគ្នាសរសេរ ហើយប្រធានសមាគមនៅពេលនោះជាអ្នកកែសម្រួល។ អស់រយៈពេលជិតមួយឆ្នាំ សមាគមដំណើរការរបៀបនេះ។ ប្រហែលជាខែធ្នូឆ្នាំ២០១១ សមាជិកជាច្រើន រួមទាំងប្រធានសមាគមផង ដល់ឆ្នាំបញ្ចបហើយក្រុមអ្នកទាំងដប់ ស្របពេលដែលអ្នកគ្រូដែលជួយជ្រោមជ្រែងបានឈប់ធ្វើការនៅសាកលវិទ្យាល័យកម្ពុជា ពេលនោះសមាគមក៏រំសាយមួយរយៈ។
កំណើតសមាគមបច្ចុប្បន្ន
[កែប្រែ]ប្រហែលជាខែមេសាឆ្នាំ២០១២ សមាជិកបួនរូបបានត្រឡប់មកជួបគ្នាវិញ។ លោកសុខ ឡាក់ជាសមាជិកម្នាក់ក្នុងនោះ។ ប្រមួលគ្នាបានប្រហែលដប់នាក់ ក្រុមនេះរក្សាឈ្មោះជាសមាគមសម្ព័ន្ធការសរសេរដដែល ហើយក្នុងរយៈពេលបួនខែដំបូង(ពីមេសាដល់សីហា) សមាជិកទាំងអស់ព្រមព្រៀងពេលគ្នាដើម្បីជួបប្រជុំធ្វើកិច្ចការពីរយ៉ាង។ កិច្ចការទីមួយគឺចាប់ផ្ដើមផ្លាស់ប្ដូរយោបល់គ្នាសរសេរអត្ថបទ។ កិច្ចការទីពីរគឺពួកគេរៀបចំបង្កើតរចនាសម្ព័ន្ធ និង កំណត់ទស្សនវិស័យនិងគោលការណ៍នៃសមាគម។ សមាគមក៏បានព្យាយាមស្វែងរកកន្លែងផ្សព្វផ្សាយស្នាដៃសំនេររបស់ខ្លួន។ នាខែសីហាឆ្នាំ២០១២ សមាគមបានចាប់ផ្ដើមគេហទំព័រ writingalliance.net។
សកម្មភាព
[កែប្រែ]- តាំងពីខែមករាឆ្នាំ២០១១ រហូតដល់ខែធ្នូឆ្នាំ២០១១ សម្ព័ន្ធអ្នកសរសេរ តែងបានអត្ថបទប្រហែល 70 អត្ថបទ។
- នៅខែកញ្ញាឆ្នាំ២០១២ សមាគមសម្ព័ន្ធអ្នកសរសេរ បានសហការជាមួយនឹង ក្រុមនិស្សិតរៀបចំគគ្រោងឈ្មោះ I Like To Move It ដែលមានប្រធានបទ Run and Save Wildlife ដែលមានអ្នកចូលរួមប្រហែល៥០០នាក់។ ក្នុងកម្មវិធីនេះ សម្ព័ន្ធការសរសេរ ទទួលបន្ទុកការងារក្នុងក្រុមផ្សព្វផ្សាយនិងសារពត៌មាន។ គម្រោងនេះបញ្ចប់នៅខែវិច្ឆិកា២០១២។
- នៅខែមករាឆ្នាំ២០១៣ សមាគមសហការជាមួយនឹងAIESEC ក្នុងគម្រោងមួយឈ្មោះថា Plant More Tree។ គម្រោងនេះមានរយៈពេល៦ខែ គិតពី ខែមករា ដល់ខែ មិថុនា ហើយមានសកម្មភាពដូចជា ដាំដើមឈើ និង រៀបចំសិក្ខាសិលា។ ទន្ទឹងនឹងនេះ សម្ព័ន្ធអ្នកសរសេរ ក៏បានរៀបចំប្រកួតថតរូប(ក្រោមប្រធានបទ Environment in Your View) រួចហើយសហការណ៍ជាមួយAIESEC រៀបចំសិក្ខាសាលាមួយឈ្មោះ Doing Business with Green Mindset។