Jump to content

សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង

ពីវិគីភីឌា

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀងមានទីតាំងស្ថិននៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សហគមន៍ទេសចរណ៍នេះជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ប្រណិតមួយបង្កប់នៅក្នុងព្រៃធម្មជាតិនៃកម្រងជួរភ្នំឪរ៉ាល់នៃខេត្តពោធិ៍សាត់ ដែលាមានចម្ងាយប្រមាណ ៧៣គ៉ឡូម៉ែត្រពីក្រុងពោធិ៍សាត់ និងមានចម្ងាយប្រមាណ ១៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ រមណីយដ្ឋាននេះគ្រប់គ្រងដោយប្រជាសហគមន៍ក្នុងឃុំឈើតុំ ដើម្បីប្រែក្លាយឱ្យការប្រើប្រាស់ធម្មជាតិប្រកបដោយប្រសិទ្ធភាព ក្នុងការទ្រទ្រង់និរន្តរភាពបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ការធ្វើដំណើរ

[កែប្រែ]

ភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីប្រជុំស្រុកក្រគរត្រង់ផ្លូវបំបែកជាបួន បត់តាមផ្លូវលេខ៥៣បេ ចម្ងាយ៤១គីឡូម៉ែត្រជាការស្រេច និងកុំបារម្មណ៍ពីការច្រឡំផ្លូវព្រោះសហគមន៍មានដាក់ស្លាកសញ្ញាបង្ហាញផ្លូវចូល។​

ទេសភាព

[កែប្រែ]

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋាន ដែលយកសម្រស់ធម្មជាតិជាកត្តាចម្បងក្នុងការទាក់ទាញទេសចរពិសេសសម្រស់ព្រៃភ្នំ សម្រស់ទឹកជ្រោះ ទឹកហូរលើផ្ទាំងថ្មតូចធំ ត្រជាក់គ្រប់រដូវកាល និងមិនចេះរីងស្ងួត។ រមណីយដ្ឋាននេះត្រូវបានរៀបចំកន្លែងសម្រាប់ងូតទឹកកម្សាន្តជាច្រើនកន្លែង និងត្រូវបានបែងចែកជា១១កន្លែង។ រីឯការកម្សាន្តផ្តោតទៅលើការងូតទឹក គយគុណទេសភាពធម្មជាតិក្រោមម្លប់ឈើតូចធំ ការទទួលទានអាហារជួបជុំមិត្តភក្តិ គ្រួសារជាដើម។

ឯកសារយោង

[កែប្រែ]