Jump to content

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង

ពីវិគីភីឌា

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងមានការទទួលខុសត្រូវខ្ពស់។ សហកមន៍មានទីតាំងស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥២គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប[]

ផលិតផលទេសចរណ៍

[កែប្រែ]

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងមានផលិតផលទេសចរណ៍ដូចជា៖

  • សេវាកម្មកាណូតដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត
  • សេវាកម្មទូកអុំកម្សាន្តនៅក្នុងភូមិ និងព្រៃលិចទឹក
  • សេវាកម្មផ្ទះស្នាក់រួមទាំងម្ហូងអាហារ និងភេសជ្ជៈ

ភាពទាក់ទាញ

[កែប្រែ]
  • ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប
  • ទស្សនាផ្ទះសង់ខ្ពស់ៗពីលើផ្ទៃទឹក និងទស្សនាភូមិបណ្តែតទឹក
  • អុំទូកទស្សនាភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយករូបភាពស្អាតៗ
  • ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វង់ល្វើយរួមជាមួយទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។ល។

ឯកសារយោង

[កែប្រែ]
  1. ខិតបណ្ណផ្សព្វផ្សាយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង