សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

ពីវិគីភីឌា

ការបង្កើតសហគមន៍[កែប្រែ]

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបង្កើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ក្នុងគោលបំណងគាំទ្រដល់ស្រី្តក្នុងភូមិ ដើម្បីលើកកម្ពស់ជីវភាពដោយផ្តល់ឱ្យពួកគាត់មានមុខរបរថ្មីគឺការអុំទូកដឹកភ្ញៀវទេសចរ ទស្សនាសត្វព្រៃ និងព្រៃលេចទឹក ដែលមានការកើនឡើង និងមានការថែរក្សាតាំងពីឆ្នាំ១៩៣១។ សហគមន៍នេះមានទីតាំងនៅក្នុងភូមិចំនួន៣ដូចជា ភូមិគោកក្តុល ភូមិដីក្រហម និងភូមិត្នោតកំបុត ក្នុងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប[១]។ សេវាកម្មនៅក្នុងសហគមន៍មានដូចជា៖

  • ការទស្សនាផ្ទះអ្នកភូមិ
  • ទស្សនាវត្តកំពង់ភ្កុក
  • ទស្សនាសាលារៀន
  • ទស្សនាការធ្វើបង្គាក្រៀម និងត្រីឆ្អើរ
  • ទស្សនាការនេសាទ
  • បរិភោគអាហារនៅអាហារដ្ឋានបណ្តែតទឹក
  • ជីះទូកទស្សនាព្រៃកិចទឹក និងជីវិតសត្វ
  • ទស្សនាថ្ងៃលិចនៅលើបឹងទន្លេសាប។

ឯកសារយោង[កែប្រែ]

  1. ខិតបណ្ណផ្សព្វផ្សាយ ផែនទីទេសចរណ៍សហគមន៍កំពង់ភ្លុក