Jump to content

សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ

ពីវិគីភីឌា

សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយមានទីតាំងស្ថិតនៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សហគមន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងដើម្បីផ្សព្បផ្សាយចំណេះដឹងទៅសាធារណៈជនអំពីសារៈសំខាន់នៃទេសភាពធនធានធម្មជាតិ និងស្វែងរកការគាំទ្រការអភិរក្សជីវៈចម្រុះ។ សហគមន៍នេះមានទីតាំងស្ថិតនៅក្បែងព្រំដែនកម្ពុជាឡាវ និងស្ថិតនៅក្បែររមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត។ សហគមន៍នេះមានចម្ងាយប្រហែល ៥៦គីឡូម៉ែត្រភាគខាងជើងឈៀងខាងលិចទីរួមខេត្តស្ទេងត្រែង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ បន្ទាប់មកភ្ញៀវទេសចរនឹងឃើញស្លាកសញ្ញាបង្ហាញផ្លូវនៃសហគមន៍បត់ប្រហែល១២គីឡូម៉ែត្រនឹងដល់មជ្ឃមណ្ឌលព័ត៌មានសហគមន៍នៅបន្ទាប់ពីអនុវិទ្យាល័យបុរីអូរស្វាយ[]

សេវាកម្មក្នុងសហគមន៍

[កែប្រែ]
  • ការទស្សនាទេសភាពភ្នំ
  • ទស្សនាទេសភាពទឹកហូរទន្លេមេគង្គដោយជិះទូក
  • ជិះកង់ និងម៉ូតូទស្សនាទីតាំងប្រវត្តិសាស្រ្ត
  • ទទួលទានអាហារ និងស្នាក់នៅបែបសហគមន៍
  • ជិះរទេះគោចូលក្នុងព្រៃសហគមន៍
  • ទស្សនាសត្វផ្សោតទន្លេមេគង្គ
  • ធ្វើការងារមួយសហគមន៍ជាដើម។

ឯកសារយោង

[កែប្រែ]
  1. Borei O'Svay Community Based Eco-Tourism