សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ
Appearance
សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វគឺជាផ្នែកមួយនៃសហគមន៍ព្រៃឈើភ្នំជម្រកសត្វ ដែលមានទីតាំងស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ សហគមន៍នេះមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ៦៤ពីខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារ។ សហគមន៍នេះបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍ ការរស់នៅរបស់ប្រជាសហគមន៍ ពិសេសជនជាតិភាគតិច និងធ្វើឱ្យប្រជាសហគមន៍ចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ[១]។
សេវាកម្មនៅក្នុងសហគមន៍
[កែប្រែ]- អ្នកនាំភ្ញៀវ
- ផ្ទះស្នាក់សហគមន៍
- ម្ហូបអាហារ
- បោះតង់
- ជួលគោយន្ត កង់ និងម៉ូតូ
- ដាំដើមឈើ
- មើលការសំដែងវប្បធម៌ជនជាតិដើមភាគតិច
- ទស្សនាសត្វព្រៃ
- ទស្សនារូងល្អាងភ្នំធម្មជាតិ
- ទស្សនាសមុទ្រឈើ
- ជ្រលងភ្ជាប់និស័្សយ
- រៀបសូត្រពីវប្បធម៌ជនជាតិភាគតិច
- ដើរក្នុងព្រៃ និងឡើងភ្នំជាដើម។
ឯកសារយោង
[កែប្រែ]- ↑ បណ្ណផ្សព្វផ្សាយសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ