សាកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបង គឺជាសាកលវិទ្យាល័យរបស់រដ្ឋធំជាងគេបំផុតនៅក្នុងភូមិភាគពាយព្យនៃប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ២៦. អនក្រ.បក ចុះថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០០៧ ក្រោមការផ្តួចផ្តើមគំនិតនិងកសាងដោយ ឯកឧត្តម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាតំណាងរាស្រ្តខេត្តបាត់ដំបង ។
ប្រវត្តិសាកលវិទ្យាល័យជាតិបាត់ដំបង
[កែប្រែ]សាកលវិទ្យាល័យបាត់ដំបង បានកសាងឡើងនៅ ក្នុងឆ្នាំ ១៩៦៥ និងត្រូវបានសម្ភោធនៅ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៦៨ ក្រោមអធិបតីភាព ព្រះបាទ នរោត្តម សីហនុ
- ឆ្នាំ ១៩៧៥ » ១៩៧៩ ៖ គណៈកម្មាធិការ ប៉ុល ពត
- ឆ្នាំ ១៩៧៩ » ១៩៩០ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលយោធា
- ឆ្នាំ ១៩៩៣ » ១៩៩៤ ៖ មូលដ្ឋានប្រតិបត្តិការ រវាង Handicap និង UNTAC
- ឆ្នាំ ១៩៩៤ » ១៩៩៨ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលគ្រូ សាស្រ្តាចារ្យ
- ឆ្នាំ ១៩៩៨ » ២០០៧ ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
- ឆ្នាំ ២០០៧ ៖ សាកលវិទ្យាល័យបាត់ដំបង បានបង្កើតឡើងដោយ អនុក្រិត្យលេខ ២៦ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០០៧ ថ្ងៃទី ០១ ខែ តុលា
- ឆ្នាំ ២០០៨ ៖ ការបើកទ្វារ នៃសាកលវិទ្យាល័យបាត់ដំបង ឆ្នាំ ២០២០៖ បានប្តូរឈ្មោះជាសាកលវិទ្យាល័យជាតិបាត់ដំបង
គោលដៅ
[កែប្រែ]សិស្សនិស្សិតទាំងអស់នឹងទទួលបានដល់ទៅពីរជំនាញដោយសិស្សនិស្សិតទាំងអស់បង់លុយតែមួយជំនាញប៉ុណ្ណោះនៅពេលដែលសិស្សនិស្សិតចូលឆ្នាំទី ២ សាលាតម្រូវឲ្យជ្រើសរើសជំនាញថ្មីមួយទៀតដែលខុសពីជំនាញដើមរបស់យើងកំពុងសិក្សា ។ ហេតុនេះហើយ យើងបានទទួលចំនេះដឹងយ៉ាងច្រើនពីសាកលវិទ្យាល័យបាត់ដំបងដែលអាចឱ្យយើងងាយស្រួលក្នុងការរកការងារធ្វើនិងងាយស្រួលក្នុងការរៀនសូត្របន្តទៅមុខទៀត ។ សាកលវិទ្យាល័យបាត់ដំបងបានបណ្តុះបណ្តាលប្រកបដោយធនធានមនុស្ស ពិតប្រាកដដែលសមស្របទៅតាមតម្រូវការទីផ្សារបច្នុប្បន្ននិងនិស្សិតដែលបានបណ្តុះបណ្តាលនៅទីនេះពោរពេញទៅដោយចំនេះដឹងបទពិសោធន៍ប្រកបដោយគុណភាពនិងចីរភាពការងារទាំងនិសិត្សប្រុសស្រីទាំងអស់ ។ បន្ថែមពីនេះទៅទៀតសាកលវិទ្យាល័យបានធ្វើការបណ្តុះបណ្តាលបាននិស្សិតជាច្រើននាក់ក្នុងរយៈពេលកន្លងមក ។ លើសពីនេះទៅទៀតសាកលវិទ្យាល័យបាត់ដំបងមានគោលដៅបាញ់ឆ្ពោះទៅរកភាពរីកចំរើនទាំងការអប់រំផ្នែកវិទ្យាសាស្រ្តពិត និងទាំងផ្នែកសង្គមហើយថែមទាំងពង្រឹងខាងផ្នែកកសិកម្មឲ្យសមស្របទៅតាមប្រទេសកសិកម្ម (ប្រទេសកម្ពុជា) ។
បេសកកម្មរបស់សាកលវិទ្យាល័យបាត់ដំបង
[កែប្រែ]និយាយអំពីបេសកកម្មរបស់សាកលវិទ្យាល័យបាត់ដំបងមានបីសំខាន់គឺ៖
១. អប់រំ និង បណ្តុះបណ្តាលនិស្សិតគ្រប់កម្រិត និងគ្រប់ប្រភេទប្រកបដោយគុណភាពលើជំនាញ ភាសា វប្បធម៌ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាស្របទៅតាមតម្រូវការជាក់ស្តែងរបស់ប្រទេសជាពិសេសនៅភូមិភាគពាយ័ព្យ ។
២. សិក្សា ស្រាវជ្រាវ អភិវឌ្ឍន និងផ្សព្វផ្សាយវប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្តៅចូលរួមដោះស្រាយបញ្ហាសង្គមបច្ចេកវិទ្យា និង វិទ្យាសាស្រ្តនៅប្រទេសកម្ពុជា ។
៣. ចូលរួមចំណែកអភិវឌ្ឍនសង្គមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាចមួលដ្ឋាន ស្ថាប័នពាក់ព័ន្ធអង្គការក្រៅរដ្ឋាភិបាល និងសាកលវិទ្យាល័យជាមិត្តនៅលើសាកលលោក ។ សាកលវិទ្យាល័យបាត់ដំបងជា សាកលវិទ្យាល័យ ដ៏ធំមួយដែលសិ្ថត នៅប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជា សាកលវិទ្យាល័យបាត់ដំបងជាសាកលវិទ្យាល័យមួយដែលឈាន មុខគេ ។ហើយមានគោលដៅជាចម្បងគឺបណ្តុះបណ្តាលនិស្សិតគ្រប់ជំនាន់ដើម្បីទទួលធនធានមនុស្សស្រប ទៅតាមតម្រូវការទីផ្សារអន្តរជាតិឈានមុខគេនៅប្រទេសតតីលោក សាកលវិទ្យាល័យបាត់ដំបង គឺ ជាគ្រឹះស្ថានអប់រំដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ។
អាគារសិក្សា
[កែប្រែ]សាកលវិទ្យាល័យបាត់ដំបងមានអាគារធំៗជាច្រើនខ្នងដូចជា៖
- អាគារសម្រាប់សិស្សសិក្សា
- សាលសន្និសីទបណ្ណាល័យ
- ផ្ទះសម្រាប់គ្រូស្នាក់នៅ
- ផ្ទះសម្រាប់សិស្សក្រីក្រស្នាក់នៅ
- មានភោជនីយដ្ឋាន
- មានទីធ្លាធំទូលាយនិងសួនច្បារដ៏ស្រស់ស្អាតហើយថែមទាំងមានបណ្ណាគារនៅក្នុងបរិវេនសាកលវិទ្យាល័យទៀតផង ។
ផែ្នកបន្ទប់សិក្សាបន្ទប់សិក្សាបំពាក់ទៅដោយម៉ាស៊ីនត្រជាក់កង្ហាអំពូលភើ្លងកៅអីថ្មីៗនិងមានសម្ភារៈកាន់តែសំបូរបែបសម្រាប់ឱ្យសិស្សនិស្សិតអនុវត្តន៍ ។ នៅ ក្នុងបន្ទប់កុំព្យូទ័រមានកុំព្យូទ័រជាច្រើនគឿងសម្រាប់ឱ្យសិស្សនិស្សិតអនុវត្តន៍ថែមទាំងមានប្រព័ន្ធ WiFi ដែលអាចឱ្យសិស្សនិស្សិតប្រើបា្រស់អ៊ីនធ័រណិតសម្រាប់ការសិក្សាស្រាវជ្រាវកិច្ចការមេរៀនផ្សេងៗនៃសាកលវិទ្យាល័យហើយព្រមទាំងពត៌មានទូទាំងពិភពលោក ។
មុខជំនាញបណ្ដុះបណ្ដាល
[កែប្រែ]មុខជំនាញបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យបាត់ដំបងរួមមាន៖
មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
[កែប្រែ]- ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា
- ជំនាញវិស្វកម្មសំណង់សីវិល
- ជំនាញវិស្វកម្មនុយក្លេអ៊ែរ
- ជំនាញគណិតវិទ្យា
- ជំនាញគីមីវិទ្យា
- ជំនាញរូបវិទ្យា
- ជំនាញជីវវិទ្យា
- ជំនាញមីក្រូវិទ្យា
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍
[កែប្រែ]- ជំនាញគ្រប់គ្រង
- ជំនាញគណនេយ្យ
- ជំនាញទីផ្សារ
- ជំនាញធនាគារ និងហិរញ្ញវត្តុ
- ជំនាញទេសចរណ៍
មហាវិទ្យាល័យសង្គមសាស្រ្ត និង អភិវឌ្ឍន៍សហគមន៍
[កែប្រែ]- ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ជំនាញនីតិសាស្ត្រ (ច្បាប់)
- ជំនាញកសិពាណិជ្ជកម្ម
- ជំនាញអភិវឌ្ឍន៍ជនបទ
វិន័យក្នុងការសិក្សា
[កែប្រែ]សាកលវិទ្យាល័យបានពង្រឹងយ៉ាងតឹងរឹងខ្ជាប់ខ្ជួនផ្នែកខាងវិន័យដូចជាសិស្សនិសិ្សតទាំងអស់តម្រូវឱ្យស្លៀកសំលៀកបំពាក់ខៀវសព្រមទាំង មានផ្លាកឡូហ្គូដែលបញ្ជាក់ពីឈ្មោះរបស់សាកលវិទ្យាល័យ ។ ហើយនៅពេលដល់ម៉ោងចូលរៀនសិស្សនិស្សិតត្រូវតែចូលរៀនប្រសិនបើសិស្សនិស្សិតមកជ្រុលម៉ោង ១៥នាទីនោះសាលានឹងបិទទ្វារមិនឱ្យចូលរៀនហើយសាលាមិនអនុញ្ញាតឲ្យសិស្សនិស្សិតឡូឡានិងបង្កភាពរញ៉េរញ៉ៃ បើសិស្សនិស្សិតមិនគោរពតាមច្បាប់សាលាទេនោះនឹងមានវិធានការផាកពិន័យដល់សិស្សនិស្សិតនោះហើយសិស្សនិស្សិតដែលមិនបានមករៀនច្រើនសាលាមិនអនុញ្ញាតឱ្យប្រលងឡើយ ។ នៅពេលប្រលងបញ្ចប់ឆមាសសាលាបានរៀបចំវិន័យយ៉ាងតឹងរឹងដោយឱ្យសិស្សនិស្សិតអង្គុយឆ្ងាយៗពីគ្នានិងមានអនុរក្សដើរមើលពីរទៅបីនាក់នៅក្នុងបន្ទប់ប្រលង ។
សាស្រ្តាចារ្យ
[កែប្រែ]សាស្រ្តាចារ្យភាគច្រើនមានកម្រិតសញ្ញាប័ត្រចាប់ពីអនុបណ្ឌិតឡើងទៅហើយថែមទាំងមានសាស្រ្តាចារ្យជនជាតិបរទេសនិងសាស្រ្តាចារ្យជនជាតិខែ្មរដែលកាន់តែធ្វើឱ្យសាកលវិទ្យាល័យបាត់ដំបងកាន់តែមានភាពរីកចម្រើន និងបចេ្ចកទេសក្នុងការបង្ហាត់បង្រៀនសិស្សនិស្សិតកាន់តែល្អ ។ ក្នុងនោះដែរសាស្រា្តចារ្យក៏មានភាពរាក់ទាក់សម្រាប់ឱ្យសិស្សនិស្សិតទាក់ទងសួរមេរៀនតាមរយៈផ្ទាល់មាត់តាមរយៈទូរស័ព្ទនិងតាមរយៈអ៊ីនធ័រណិតនេះហើយដែលអាចឱ្យសិស្សនិស្សិតមានទំនុកចិត្តខ្ពស់ក្នុងការសិក្សា ។
បុគ្គលិក
[កែប្រែ]សាកលវិទ្យាល័យបាត់ដំបងក៍មានបុគ្គលិក ច្រើននាក់សម្រាប់បំរើការនៅក្នុងសាកលវិទ្យាល័យដែលបុគ្គលិកទាំងអស់នោះសុទ្ធតែមានសុជីវធម៍មានបុគ្គលិក្ខណៈសមរម្យ រួសរាយរាក់ទាក់ ក្នុងការផ្តល់ពត៌មានផ្សេងៗដល់សិស្សនិស្សិតឱ្យបានដឹង និង បាន យល់ ។
សេវាផ្សេងៗនៃសកលវិទ្យាល័យបាត់ដំបង
[កែប្រែ]សាកលវិទ្យាល័យបាត់ដំបងមានផ្តល់សេវ៉ាវគ្គខ្លីៗដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតទាំងអស់ដែលចូលមកសិក្សានៅសាកលវិទ្យាល័យ ដែលធ្វើឱ្យសិស្សនិស្សិតទាំងអស់ឆាប់ចេះឆាប់យល់និងឆាប់ចាប់បានក្នុងការសិក្សា ។ ហើយក៏មានកម្មវិធីផ្សេងៗដូចជាការប្រគុំតន្រ្តី ការលេងល្បែងប្រជាប្រិយផ្សេងៗនៅពេលមានបុណ្យទានការនាំសិស្សនិស្សិតចុះទៅទស្សនៈកិច្ចសិក្សានៅតាមបណ្តាខេត្តនានានិងការនាំសិស្សនិស្សិតទៅដើរលេងកំសាន្តនៅតាមរមនីយដ្ឋាននានា នៅតាមខេត្ត-ក្រុង ។
ទំនាក់ទំនង
[កែប្រែ]- ទូរស័ព្ទ៖ (៨៥៥)៥៣ ៩៥ ២៩ ០៥
- ទូរសារ៖ (៨៥៥)៥៣ ៩៥ ២៩ ០៥
- វែបសាយៈ [http:/www.ubb.edu.kh/www.ubb.edu.kh].
- ម៉ែលៈ info@ubb.edu.kh
ឯកសារយោង
[កែប្រែ]វែបសាយៈ / http://www.ubb.edu.kh Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន.