សាក់ ស៊ីស្បោង
Appearance
សាក់ ស៊ីស្បោង | ||
---|---|---|
ជីវប្រវត្តិសង្ខេប | ||
នាមពេញ | សាក់ ស៊ីស្បោង | |
រហស្សនាម | ||
សញ្ជាតិ | កម្ពុជា | |
អាជីព |
| |
ជំនាញ |
| |
ថ្ងៃខែឆ្នាំកំណើត | ||
' | ||
ស្រុកកំណើត | ||
ឪពុក | ||
ម្តាយ | ||
ស្វាមី |
| |
បុត្រ |
|
ការសិក្សា
[កែប្រែ]អ្នកស្រីជាអតីតសិស្សនៅ សាលាបឋមសិក្សាហ្វ្រង់ស្វ័របូដ្វាំង និងបានបន្តការសិក្សានៅ វិទ្យាល័យព្រះស៊ីសុវត្ថិ រួចបន្តចូលរៀននៅសាលាភាសាបារាំង ដឺកាត អ្នកស្រីចេះនិយាយភាសាបារាំងល្អដាច់គេ។
ជីវិតការងារ និង សិល្បៈ
[កែប្រែ]- នៅឆ្នាំ១៩៦០ អ្នកស្រីបានចូលបម្រើការងារជា នារីអាកាសចរណ៍។
- នៅឆ្នាំ១៩៦៤ អ្នកស្រីបានចូលរួមប្រលងបវរកញ្ញាបង្ហាញម៉ូដរថយន្ត ក្នុងមហោស្រពទីក្រុងកែប ថែមទាំងទទួលបានពាន ចំណាត់ថ្នាក់លេខ៣។
- នៅឆ្នាំ១៩៦៦ អ្នកស្រីទទួលបានជោគជ័យយ៉ាងសម្បើមតាមរយៈរឿង វិលវិញណាបង របស់ផលិតកម្ម តារារដ្ឋភាពយន្ត។
មិនត្រឹមតែប៉ុណ្ណោះ សាក់ ស៊ីស្បោង ធ្លាប់ត្រូវបានអញ្ជើញឲ្យសម្ដែងក្នុងរឿងល្បី៤រឿងរបស់ ព្រះបរមរតនកោដ្ឋ គឺ៖ រឿង អប្សារា រស់ដោយសប្បាយចិត្ត ព្រះប្រជាកុមារ និង វាសនាអកុសល។
- នៅឆ្នាំ១៩៦៩ អ្នកស្រីបានទទួលពានរង្វាន់មាស ជាតួស្រីស្រស់ស្អាតឆើតឆាយ ពី មហោស្រពភាពយន្តជាតិលើកទី១។
- ចាប់ពីឆ្នាំ១៩៦២ ដល់ ១៩៧៤ អ្នកស្រីបានបង្ហាញមុខជាតួរង និងតួសំខាន់ក្នុងភាពយន្តល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏ធ្លាប់គ្រងតំណែងតួឯកក្នុងរឿងមួយចំនួនដែរដូចជា៖ បក្សីចាកមេឃ និង ផ្លូវបែកជាបី។
- លោកស្រី បានភៀសខ្លួនពីប្រទេសកម្ពុជាទៅរស់នៅប្រទេសបារាំងមុនការឡើងអំណាចខ្មែរក្រហមឆ្នាំ ១៩៧៥ ហើយបានត្រឡប់មកកម្ពុជាវិញដើម្បីថតរឿងចុងក្រោយមួយនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ លោកស្រី ជាបុគ្គលមួយរូបដែលរួចជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបាន ។
- នៅពេលដែលលោកស្រីត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០១៨ ដើម្បីចូលរួមពិធីបុណ្យសពមួយដែលលោកស្រីបានកោរសក់តាមប្រពៃណីខ្មែរ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលដែលលោកស្រីនៅមានជីវិត ដោយសារគេជឿថាលោកស្រីត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម។
ប្រវត្តិចូលសិល្បៈ
[កែប្រែ]រឿងដំបូងដែលអ្នកស្រីសម្ដែងនេះ ត្រូវបានដាក់បញ្ចាំងជាច្រើនប្រទេសទាំងអឺរ៉ុប និងអាស៊ី។ ក្រោយបានឃើញពីសមត្ថភាពរបស់នាងហើយ មានផលិតករខ្មែរជាច្រើនទាក់ទងឲ្យនាងទៅសម្ដែងជាហូរហែ រហូតដល់នាងត្រូវបានមហាជនចាត់ទុកថា នាងជាកំពូលតារាសិចស៊ី និងស៊ីវីល័យប្រចាំកម្ពុជា។
គ្រួសារ និង ស្នេហា
[កែប្រែ]ភាពយន្ត
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ https://news.sabay.com.kh/article/961481