Jump to content

សាលាដុន បូស្កូ

ពីវិគីភីឌា

images/lee, susan Women transplanting.jpgការអត្ថាធិប្បាយ

១, យើងជួយកុមារ ​​ និង​ យុវជនក្នុងការអប់រំបានយ៉ាងល្អ និងមានប្រយោជន៌​​ សំរាប់អនាគត​ របស់ពួកគេ។​ នៅពេលដែលពួកគេបានបញ្ចប់នូវកម្មវិធីយើង គេជាសិស្សដែលជាប់នឹងបានធ្វើការងារបានយ៉ាងល្អ ហើយជាពលរដ្ឋល្អនៅក្នុងសង្គម។

២​, ក្នុងកម្មវិធីរបស់ពួកយើងបានពង្រីកជំនាញនៃការងារនៅ DBFC​​​ ក្នុងបំណងមួយឲគេអាចមានការអប់រំដ៏ល្អបំផុតហើយសំរាប់កុមារនិងយុវជន ។

៣​, មានការលើកទឹកចិត្តដល់សិស្សមានសមត្ថភាពខ្ពស់។

៤​ , អង្គការ DBFC​ គឺមានសម្បជញ្ញះក្នុងការជួយកម្ពុជាឱ្យក្លាយជា​ ប្រទេសមួយដែលមានការអភិវឌ្ឍន៏។តាមរបៀបនេះសិស្សអាចរៀបចំការឆ្លើយតប ពេញដោយជំនាញក្នុងការអភិវឌ្ឍន៏ប្រទេសរបស់ពួកគេ។

៥, កម្មវិធីអប់រំរបស់យើងសំរាប់កុមារហើយយុវជន ដែលមានបំណងចង់សិក្សា។ DBFC ​គឺមានវិន័យដ៏ល្អក្នុងវិស័យអប់រំឱ្យយុវជនមានតំលៃល្អក្នុងសង្គមជាតិ។

៦, កម្មវិធីអប់រំរបស់យើងត្រូវតែឆ្លើយតបតំរូវការពិតៗពីសង្គម យើងគិតផងដែរពីថវិការ ការស្តីបន្តោសពេលប្រលង។

៧, យើងតែងតែរកមើលកុមារ និង​ យុវជនក្រីក្រពិតដូចជា៖ក្មេងតាមផ្លូវ មជ្ឈមណ្ឌលកុមារកំព្រារ កុមារត្រូវគេបោះបង់ចោល យុវជនមកពីជនបទ និងមកពីគ្រួសារក្រីក្រ។មានជួយផងដែរនូវកុមារ និង យុវជនមានការរងគ្រោះពីសង្គមគឺដូចជា កុមារត្រូវគេជួញដូរ ស្តី្រពេស្យា គ្រឿងញៀននិងផ្សេងទៀត។

៨, យើងធ្វើការរូមគ្នាដូចការអប់រំជាលក្ខណៈគ្រួសារដែលមាននាទីជាអ្នកមើលថែការអប់រំកុមារ និង យុវជន។

អត្តសញ្ញាណ

ថ្មីៗនេះនិមិត្តសញ្ញានៃសាលាដុន បួស្កូ​ បានស្ថាបនាកម្ពុជាដូចជាសាលាបច្ចេកទេសដុន បួស្កូ​។ មានន័យថាសកម្មភាពរបស់និង ការគិតពួកយើងគឺផ្តល់ឲការអប់រំបច្ចេកទេសទៅកុមារ និង​ យុវជនមានប្រវត្តិក្រីក្រ។

អង្គការ DBFC ជាកម្មសិទ្ឋិនៃគ្រួសារសាឡេស៊ាន នៃដុន បួស្កូ ទូទាំងពិភពលោក។យើងអនុវត្តតាមការអប់រំនៃលោក ដុន បួស្កូ ដែលជាមនុស្សសំខាន់នៃគ្រួសារ។ការអប់រំសំខាន់មាន វប្បធម៌ ប្រពៃណី កីឡា សិល្បៈ ការលូតលាស់ផ្នែកបញ្ញាស្មារតីនិង​អាចប្រកបការងារបាន