Jump to content

សាលាភូមិន្ទរដ្ឋបាល

ពីវិគីភីឌា
សាលាភូមិន្ទរដ្ឋបាល

សាលាភូមិន្ទរដ្ឋបាល ដែល​ត្រូវ​រៀបចំ​ឡើង​វិញ​នៅ​ឆ្នាំ ១៩៩៥ តាម​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ ​បារាំង-កម្ពុជា គឺ​ជា​អ្នក​ទទួល​មរតក​បន្ត​នៃ​អតីត​សាលាភូមិន្ទរដ្ឋបាល​បង្កើត​ឡើង​នៅ​ឆ្នាំ ​១៩៥៦។

ប្រវត្តិសង្ខេបរបស់សាលា

[កែប្រែ]

សាលា​សាលាភូមិន្ទរដ្ឋបាល ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ ​ជា​ច្រើន​លើក​ច្រើន​សារ​នោះ​ ​បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​អតីត​សិស្ស​ក៏​នៅ​មាន​ឥស្សរជន​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​ជួរ​ រាជរដ្ឋាភិបាល​ ​និង​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ។

  • ១៩១៤៖ សាលាក្រមការ
  • ១៩១៧៖ សាលាកម្មាភិបាល និងច្បាប់កម្ពុជា
  • ១៩៤៨៖ វិទ្យាស្ថានជាតិ នៃច្បាប់ នយោបាយ និងសេដ្ឋកិច្ច
  • ១៩៥៦-១៩៦៥៖ សាលាភូមិន្ទរដ្ឋបាល (សម្ពោធដោយព្រះករុណា ព្រះបាទ នរោត្តមសុរាម្រិត)
  • ១៩៧២-១៩៧៥៖ សាលាជាតិរដ្ឋបាល (សាធារណរដ្ឋខ្មែរ)
  • ១៩៨២-១៩៨៥៖ សាលាកម្មាភិបាលរដ្ឋបាល និងនីតិសាស្ត្រ (សាធារណរដ្ឋប្រជាមានិតកម្ពុជា)
  • ១៩៩៣-១៩៩៤៖ សាលាជាតិរដ្ឋបាលបន្ទាប់មកសាលាភូមិន្ទរដ្ឋបាល
  • ១៩៩៥ មកទល់បច្ចុប្បន្ន៖ សាលាភូមិន្ទរដ្ឋបាល​ (ព្រះរាជក្រឹត្យ​ ​បង្កើត​សាលាភូមិន្ទរដ្ឋបាល​ ​ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩៩៥)


ឧបនិស្ស័យ និងបេសកកម្ម

[កែប្រែ]

សាលាភូមិន្ទរដ្ឋបាល​ ដែល​ជា​សាលា​អនុវត្តន៍​និង​ជា​គ្រឹះស្ថាន << ​ ​ឧត្តមភាព​ >> ​មាន​បេសកកម្ម​ ​<< ជ្រើសរើស​ បណ្តុះបណ្តាល​ ​និង​ធ្វើ​វិក្រឹត្យការ​មន្ត្រីរាជការ​ដែល​ត្រូវ ​​បម្រើ​រដ្ឋបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា >>។

( យោងតាម មាត្រាទី ២ នៃ ព្រះរាជក្រឹត្យ ​ស្តី​ពី​ការបង្កើត សាលាភូមិន្ទរដ្ឋបាល )
សាលាភូមិន្ទរដ្ឋបាល​ ផ្តល់​ការ​​បណ្តុះ​បណ្តាល​​ដំបូង​​ដល់​​សិស្ស​​មន្ត្រី​​ជាន់ខ្ពស់​ ​ និង​​សិស្ស​​មន្ត្រី​មធ្យម (ក្រមការ)​។ ​សិស្ស​ដែល​ចេញ​ពី​សាលា​ ​សន្យា​ចូល​បម្រើការ ​ក្នុង​មុខងារ​សាធារណៈ​រយៈពេល​យ៉ាង​តិច​ ​៧ឆ្នាំ។

សាលាភូមិន្ទរដ្ឋបាល​ ផ្តល់​​ការ​បណ្តុះ​បណ្តាល​​វិក្រិត្យ​ការ​​ផង​​ដែរ ​ដល់​​មន្ត្រី​​រាជការ​ដែល​​ មាន​​បទពិសោធន៍​ការងារ​ស្រាប់​ ​ប្រមាណ​ ​១៥០​នាក់​ ជា​​រៀង​រាល់​​ឆ្នាំ​។


ក្រុមប្រឹក្សាភិបាល

[កែប្រែ]

ក្រុមប្រឹក្សាភិបាលប្រជុំ ពីរដងក្នុងមួយឆ្នាំ ក្នុងគោលបំណងអនុម័ត កម្មវិធីសិក្សា និងដំណើរការរបស់​សាលាភូមិន្ទរដ្ឋបាល និងអនុម័តលើការងារ​ ជាអថិភាព។

(យោងតាម អនុក្រឹត្យលេខ ៨៣អនក្រ-នប ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល)

សាលាភូមិន្ទរដ្ឋបាល ត្រូវសិ្ថតនៅក្រោមការដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុងឋានៈនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាល​ នៃសាលាភូមិន្ទរដ្ឋបាល​ ដែលមានសមាជិកដទៃទៀតដូចមានរៀបរាប់ខាងក្រោម៖

  • នាយកសាលាភូមិន្ទរដ្ឋបាល សមាជិកស្វ័យប្រវត្តិ
  • តំណាងរដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ ១រូប សមាជិក
  • តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១រូប សមាជិក
  • តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ១រូប សមាជិក
  • តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ១រូប សមាជិក
  • តំណាងក្រសួងមហាផ្ទៃ ១រូប សមាជិក
  • តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១រូប សមាជិក
  • តំណាងក្រសួងយុត្តិធម៌ ១រូប សមាជិក
  • តំណាងក្រសួងអប់រំ យុវជន និងកីឡា ១រូប សមាជិក

ក្រៅពីនាយកសាលា សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយអនុក្រឹត្យ ។

សេវាកម្ម

[កែប្រែ]

ទីចាត់ការ

[កែប្រែ]

ទីចាត់ការ​នៃ​សាលាភូមិន្ទរដ្ឋបាល​ទទួល​បន្ទុក​ខាង​ផ្នែក​គរុកោសល្យ​ កិច្ចការ​រដ្ឋបាល​ ការចាត់ចែង​ និង​ដំណើរ​ការ​ទៅ​មុខ​របស់​សាលា។​ ទីចាត់ការ​ក៍​មាន​តួនាទី​ផង​ដែរ​ក្នុង​ការ​លើក​ឋានន្តរស័ក្តិ​សាលា​ ជា​ពិសេស​នៅ​តាម​ក្រសួង​ អង្គការជាតិ​ និង​អន្តរជាតិ​នានា​ និង​ជួយ​សំរួល​ដល់​ការ​ស្វែងរក​ដៃ​គូ​គរុកោសល្យ។

ទីចាត់ការសិក្សា និងកម្មសិក្សា

[កែប្រែ]

ទីចាត់ការ​នេះ​មាន​ភារកិច្ច​រៀប​ចំ​ការ​បណ្តុះ​បណ្តាល​បឋម​ ដល់​សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​មន្ត្រី​មធ្យម​ដែល​បាន​ប្រលង​ជាប់។ ​សកម្មភាព​ចំបង​នៃ​ទីចាត់ការ​នេះ​ រួម​មាន​ ​ជ្រើស​រើស​ ​ និង​តាម​ដាន​សាស្ត្រាចារ្យ ​ ​និង​ រៀប​ចំ​កម្មវិធី​ឆ្នាំ​សិក្សា (​ដែល​មាន​ដូច​ជា​ ​ការ​រៀប​ចំ​កាល​វិភាគ ​ និង​រាល់​ការ​គ្រោង​ទុក​ជាមុន​នូវ​អ្វីៗ​ដែល​អាច​នឹង​កើត​មាន​ឡើង​)។ ទន្ទឹម​នឹង​នេះ​ ​ ទីចាត់​ការ​ក៍​មាន​តួនាទី​រៀប​ចំ​ការ​ធ្វើ​កម្មសិក្សា​ និង​ការ​តាម​ដាន​ការ​សិក្សា​របស់​សិស្ស​ ​ ​ និង​កម្មសិក្សាការី​ផង​ដែរ។​ ទីចាត់ការ​សិក្សា​ ​និង​កម្មសិក្សា​ មាន​ភារៈ​ស្វែងរក​ដៃគូ​ ​ ដើម្បី​រៀប​ចំ​សកម្មភាព​បន្ថែម​ផ្សេងៗ​ដែល​មាន​លក្ខណៈ​បណ្តុះ​បណ្តាល។

ទីចាត់ការបណ្តុះបណ្តាលបន្ត និងកិច្ចសហប្រតិបត្តិការអន្តជាតិ

[កែប្រែ]

ទីចាត់ការ​នេះ​ រៀប​ចំ​ចាត់​ចែង​ការបណ្តុះ​បណ្តាល​បន្ត​សំរាប់​មន្ត្រី​រាជការ ​ ដែល​បាន​ផ្អាក​ការងារ​ពី​ក្រសួង​របស់​ខ្លួន​ជា​បណ្តោះ​អាសន្ន​ ​ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណេះ​ដឹង​របស់​ខ្លួន។​ ​ វា​ក៍​មាន​តួនាទី​ស្វែងរក​ដៃ​គូ​ជា​មួយ​សាលា​ ឬ វិទ្យាស្ថាន​រដ្ឋបាល​ដទៃ​នានា​ ​ និង​បង្កើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ (បណ្តាញនៃប្រទេសផ្តល់ជំនួយ... )

អគ្គលេខាធិការដ្ឋាន

[កែប្រែ]

អគ្គលេខាធិការដ្ឋាន​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​របស់​សាលា​ ដែល​រួម​មាន​ ​ការ​ផ្តល់​កាល​វិភាគ​ ​ និង​សេចក្តី​ប្រកាស​របស់​ទីចាត់ការ​ ដល់​សិស្ស​ ​ការ​ចុះ​ស្រង​វត្តមាន​ ​និង​ ​ការ​រៀប​ចំ​ឯកសារ​ប្រលង។​ ​ ​ អគ្គលេខាធិការដ្ឋាន​នេះ​ ​ក៍​មាន​តួនាទី​ក្នុង​ការរៀបចំ​អនាម័យ​ និង​សន្តិសុខ​សាលា​ផង​ដែរ។

ប៉ូលព័ត៌មានវិទ្យា

[កែប្រែ]

ផ្សារ​ភ្ជាប់​ទៅ​នឹង​សេវា​នៃ​អគ្គលេខាធិការដ្ឋាន​ដែរ​ ប៉ូលព័ត៌មានវិទ្យា​ធានា​នូវ​ ​ ការ​គ្រប់គ្រង​ប្រពន្ធ័​ព័ត៌មានវិទ្យា​ នៅ​ក្នុង​សាលា​ និង​ដំណើរ​ទៅ​មុខ​នៃ​កំព្យូទ័រ​ ​ ដែល​ដាក់​អោយ​សិស្ស​ សវនសិស្ស​ កម្មសិក្សា​ ​កម្មសិក្សាការី​ និង​សាស្ត្រាចារ្យ ​ ​ប្រើ​នៅ​ក្នុង​បន្ទប់ព័ត៌មានវិទ្យា​ និង​មជ្ឈមណ្ឌល​ឯកសារ។

(បទបញ្ជារបស់បន្ទប់ព័ត៌មានវិទ្យា)

មជ្ឈមណ្ឌលឯកសារ

[កែប្រែ]

មជ្ឈមណ្ឌល​នេះ​ចាត់ចែង​ដោយ​បុគ្គលិកម្នាក់​ ដែល​មាន​ទំនាក់​ទំនង​ជា​ប្រចាំ​ជាមួយ​សវនសិស្ស ​ ​សាស្ត្រាចារ្យ ​និង​រាល់​បុគ្គលិក​ទាំង​អស់​របស់​សាលា។​ វា​ផ្តល់​នូវ​សំភារៈ​ដែល​ចាំបាច់​សំរាប់​ ​ ​ការបណ្តុះ​បណ្តាល​មន្ត្រី​រាជការ។

ការបណ្តុះបណ្តាលដំបូង ៖ សិស្សមន្ត្រីជាន់ខ្ពស់

[កែប្រែ]

គោលបំណងទូទៅនៃការបណ្ដុះបណ្ដាល

[កែប្រែ]

ការ​បណ្ដុះ​បណ្ដាល​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បា​ល​ ​គឺ​មាន​គោល​ដៅ​ចម្បង​ឲ្យ​សិស្ស​ម​ន្ដ្រី​ជាន់​ខ្ពស់​អាច​ចាប់​យក​បាន​នូវ​ ​ ៖

  • សមត្ថ​ភាព​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​បំពេញ​មុខ​ងារ​ ​បេសកកម្ម​ ​និង​ការ​បង្កើត​គម្រោង​ ​រៀបចំ​ផែនការ​
  • ដឹកនាំ​ក្រុម​ការងារ
  • ចូល​រួម​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ
  • អនុ​វ​ត្ដ​គោល​ការណ៍​អភិបាល​កិច្ច​ល្អ​

ក្នុង​នេះ​ ​គោល​ដៅ​ជា​ប្រចាំ​គឺ​ ​៖

  • បង្កើន​គុណ​ភាព​នៃ​សេ​វា​ដែល​ត្រូវ​ផ្ដល់​ជូន​ប្រជា​ជន​ ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង
  • កាត់​បន្ថយ​វិសម​ភាព
  • ក្នុងនេះ គោលដៅជាប្រចាំគឺ ៖
  • បង្កើនគុណភាពនៃសេវាដែលត្រូវផ្ដល់ជូនប្រជាជន ឱ្យកាន់តែប្រសើរឡើង
  • កាត់បន្ថយវិសមភាព

ជាមួយ​នឹង​កម្លាំង​ចិត្ដ​ និង​ភាព​ស្មោះ​ត្រង់​ជា​និច្ច​នៅ​ក្នុង​សង្គម​មួយ​ដែល​កាន់តែ​ស្មុគ​ស្មាញ​ ​ក្នុង​ប្រទេស​មួយ​ដែល​កាន់តែ​ ​ មាន​អន្តរ​ភា​វូប​នី​យ​កម្ម​ ​និង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​កាន់តែ​ស្វិតស្វាញ​ឡើ​ង​។

គោលការណ៍​នៃ​ការរៀបចំ​ការបណ្តុះបណ្តាល

[កែប្រែ]

បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ចូល​រៀន​វគ្គ​សិស្ស​ម​ន្ដ្រី​ជាន់​ខ្ពស់​ ​នឹង​ទទួល​ការ​បណ្ដុះ​បណ្ដាល​រ​យៈ​ពេល​២ឆ្នាំ​ ​(២៤ខែ​) ចែក​ចេញ​ជា​៤ដំណាក់​កាល​ដូច​ត​ទៅ​នេះ​ ​ ​៖
សិស្ស​ម​ន្ដ្រី​ជាន់​ខ្ពស់​ទាំង​អស់​រៀន​រួម​គ្នា​ ​ ​អំពី​មុខ​វិជ្ជា​ទាំង​អស់​នៃ​កម្ម​វិធី​នៅ​ក្នុង​ដំណាក់​កាល​ ​ទី​១ និង​ដំណាក់​កាល​ទី​២។

  • ដំណាក់​កាល​ទី​១ ៖ ៥ខែ​ ​(៤០០ម៉ោង​) សម្រាប់​ធ្វើ​បច្ចុប្បន្ន​ភាព​ ​ចំណេះ​ដឹង​មូល​ដ្ឋា​នខា​ង​នីតិ​សា​ធារ​ណៈ​ ​រដ្ឋ​បា​ល​សា​ធារ​ណៈ​ ​សេដ្ឋ​កិច្ច​ ​ហិរញ្ញ​វត្ថុ​ ​ ​និង​ការ​គ្រប់គ្រង​សា​ធារ​ណៈ​(វិធី​សាស្ត្រ​ការងារ​ ​និង​ស្រាវជ្រាវ​) ព័ត៌មាន​វិទ្យា​ ​និង​ ​ភាសា​បរទេស​ ​។
  • ដំណាក់​កាល​ទី​ ​២ ៖ (៧ខែ​នៃ​ការ​សិក្សា​នៅ​សាលា​ ​ប្រហែល​៦០០ម៉ោង​) ការ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​លើ​ ​ម៉ូ​ល​ឌុ​ល​ធំៗ​៤ ៖
o ស្ថា​ប័​ន​ ​និង​ ​ការ​គ្រប់គ្រង​សា​ធារ​ណៈ (ការ​រៀបចំ​រដ្ឋ​បា​ល​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ និង​ការ​រៀបចំ​ផ្នែក​ស្ថា​ប័​ន​ ​ ​ការ​តាក់តែង​លិខិត​រដ្ឋ​បា​ល​ ​ ​វិធី​សាស្ត្រ​ការងារ​ ​និង​ស្រាវជ្រាវ​ ​ ​បច្ចេកទេស​ទំនាក់​ទំនង​ ​ព័ត៌មាន​វិទ្យា​ ​ស្ថា​ប័​ន​នយោបាយ​ ​គោល​ការណ៍​ ​និង​ការ​អនុ​វ​ត្ដ​ន៍​សេ​វា​សា​ធារ​ណៈ​ ​ ​កំណែ​ទម្រង់​រដ្ឋ​ ​កំណែ​ទម្រង់​រដ្ឋ​បា​ល​ ​ការ​រៀបចំ​ដែន​ដី​ ​និង​នយោបាយ​ភូមិបាល​ ​ប្រព័ន្ធ​ម​ជ្ឈ​ការ​ ​វិ​សហ​ម​ជ្ឈ​ការ​ ​ ​និង​វិ​ម​ជ្ឈ​ការ​ ​នីតិ​ ​វិធាន​នៃ​មុខ​ងារ​សា​ធារ​ណៈ​ ​និង​គ្រប់គ្រង​ម​ន្ដ្រី​រាជ​ការ​ ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ​ ​ការ​រៀបចំ​ ​និង​ការ​ដឹកនាំ​គម្រោង​ ​ប​ច្ចេ​ក​វិទ្យា​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​ ​ការ​វិភាគ​ស្ថិ​តិ​ ​ការ​គ្រប់គ្រង​យុទ្ធ​សា​ស្ដ្រ​ ។ល។)
o សេដ្ឋ​កិច្ច​ ​ហិរញ្ញ​វត្ថុ​ (សញ្ញាណ​ទូទៅ​នៃ​សេដ្ឋ​កិច្ច​ ​សេដ្ឋ​កិច្ច​ផ្នែក​សា​ធារ​ណៈ​ ​ហិរញ្ញ​វត្ថុ​សា​ធារ​ណៈ​ ​ គោល​ការណ៍​ ​និង​ ​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​សា​ធារ​ណៈ​ ​ ​ការ​វិភាគ​ ​និង​ ​ព្យាករណ៍​សេដ្ឋ​កិច្ច​ ​ ​ថវិកា​រដ្ឋ​ ​ ​គណនេយ្យ​សា​ធារ​ណៈ​ ​ ​ ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ ​ ​កា​រវិ​និ​យោគ​ទុន​បរទេស​កម្ពុ​ជា​ ​៖ បញ្ហា​ស​មា​ហរ​ណ​កម្ម​ ​ ​ ​និង​ ​ការ​ប្រកួត​ប្រ​ជែ​ង​។​ល​។​)
o បច្ចេកទេស​គតិ​យុ​ត្ត​ (នីតិ​រដ្ឋ​ធម្ម​នុ​ញ្ញ​ នីតិ​រដ្ឋ​បា​ល​ ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ​និង​នីតិ​វិធី​ធ្វើ​សេ​ច​ក្តី​ព្រាង​ ​និង​ ​បង្កើត​ច្បាប់​ ​វិធាន​នា​នា​។​ល​។​)
o ទំនាក់​ទំនង​អន្តរ​ជាតិ​ (ទំនាក់​ទំនង​អន្តរ​ជាតិ​ ​ប្រទេស​កម្ពុ​ជា​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ​ ​ពី​ឆ្នាំ​១៩៧៩ ដល់​ ​ពេល​បច្ចុប្បន្ន​ ​ចុង​បូ​ព៌ា​នៅ​ក្នុង​ឆាក​អន្តរ​ជាតិ​ពី​ ឆ្នាំ​១៩៤៥ដល់​ពេល​បច្ចុប្បន្ន​ ​ភូមិ​សា​ស្ដ្រ​នយោបាយ​សកល​លោក​ ​។ល។)
o នយោបាយ​តាម​ផ្នែក​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល តាម​រ​យៈ​សន្និសីទ​ ​ដែល​បង្ហាញ​ដោយ​ ​រដ្ឋ​មន្ត្រី​ ​ឬ​ ​មន្ត្រី​ជាន់​ខ្ពស់​ ​នៃ​ក្រសួង​ដែល​ពាក់​ព័ន្ធ​ ​។
o ការ​សិក្សា​ស្រាវជ្រាវ​ ​និង​ការងារ​ជា​ក្រុម នៅ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​នេះ​ ​វិធី​សា​ស្ដ្រ​គរុកោសល្យ​ ​ផ្ដល់​អត្ថ​ប្រយោជន៍​ចម្បង​ដល់​ការ​ធ្វើ​ការងារ​ជា​ ​ក្រុម​ ​ដើម្បី​ត្រៀម​សិស្ស​ឱ្យ​បំពេញ​ភារ​កិច្ច​ផ្នែក​រដ្ឋ​បា​ល​នា​ពេល​អនាគត​ ​ប្រកបដោយ​លក្ខ​ណៈ​ជាក់​ស្ដែង​ ​ជា​ទី​បំ​ផុ​ត​។​ ​​សិស្ស​ម​ន្ដ្រី​ជាន់​ខ្ពស់​ទាំង​៥០នាក់​ ​នឹង​ត្រូវ​បាន​បែង​ចែក​ ​ជា​ក្រុម​តូ​ចៗ​(៥នាក់​) ហើយ​ក្រុម​ ​នីមួយៗ​ ​ ​​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រ​យៈ​ពេល​៩ខែ​ ​រួច​សរ​សេរ​របាយ​ការណ៍​ ​កម្រាស់​ពី​៥០ទំ​ព័​រ​។
o សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ ​អាច​រៀន​រៀបចំ​ ​ ​និង​ ​ ​អនុ​វត្ត​ការ​សំដែង​សន្និសីទ​អន្តរ​ជាតិ​ ​ឬ​ ​កិច្ច​ប្រជុំ​ផ្លូវ​ការ​មួយ​ ​។ លើស​ពី​នេះ​ទៅ​ទៀត​ ​ ​សិស្ស​អាច​រៀន​ផង​ដែរ​ ​អំពី​បច្ចេកទេស​នៃ​ការ​ចរចា​ ​ ​និង​ ​ចូល​រួម​ការ​សំដែង​ឆាក​ ​ចរចា​ជា​លក្ខ​ណៈ​ជាតិ​ ​ ​និង​អន្តរ​ជាតិ​ ​នឹង​អាច​រៀន​អំពី​បច្ចេកទេស​នៃ​ ​ទំនាក់​ទំនង​សា​ធារ​ណៈ​ ​និង​ន​យោ​​បា​យ​។
o ជាមួយ​នឹង​ការ​សិក្សា​លើ​ករណី​ជាក់​ស្តែ​ង​(Case​ ​Study​)សិស្ស​មន្ត្រី​ជាន់​ខ្ពស់​អាច​រៀន​គ្រប់គ្រង​វិបត្តិ​មួយ​ ​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ​ ​ ​និង​រៀន​រក​ ​វិធី​ដោះ​ស្រាយ​វិបត្តិ​នោះ​នៅ​ក្នុង​ត​ថ​ភាព​ជាក់​ស្តែ​ង​។
  • ដំណាក់​កាល​ទី​៣ ៖ ធ្វើ​កម្ម​សិក្សា​ចំនួន​២លើក​ ​ដែល​មាន​រ​យៈ​ពេល​៨ខែ​ ​(នៅ​រដ្ឋ​បា​ល​កណ្ដាល​ ​និង​ ​រដ្ឋ​បា​ល​ដែន​ដី​ ​និង​នៅ​តាម​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​នៅ​បរទេស​) ៖ សិស្ស​ម​ន្ដ្រី​ជាន់​ខ្ពស់​ដែល​បាន​ជ្រើស​រើស​យក​ជំនាញ​ ​រដ្ឋ​បា​ល​ទូទៅ​ ​និង​សេដ្ឋ​កិច្ច​-ហិរញ្ញ​វត្ថុ​ ​នឹង​ ​ត្រូវ​បាន​បែង​ចែក​ជា​២ក្រុម​ ​។ ចំពោះ​កម្ម​សិក្សា​លើក​ទី​១ (៤ខែ​) មួយ​ក្រុម​ ​នឹង​ធ្វើ​កម្ម​សិក្សា​នៅ​រដ្ឋ​បា​ល​កណ្ដាល​ ​​(ក្រសួង​) និង​១ក្រុម​ទៀត​នៅ​រដ្ឋ​បា​ល​ដែន​ដី​ ​(សាលា​ខេត្ត​) រួច​ឆ្លាស់​គ្នា​ ​នៅ​ក្នុង​កម្ម​សិក្សា​លើក​ទី​២។ ​​ រី​ឯ​សិស្ស​ ​ម​ន្ដ្រី​ជាន់​ខ្ពស់​ដែល​បាន​ជ្រើស​រើស​យក​ជំនាញ​ ​ការ​ទូត​ ​នឹង​ ​ធ្វើ​កម្ម​សិក្សា​លើក​ទី​១ ​​ នៅ​ក្រ​សូ​ង​ការ​បរទេស​ ​ ​និង​ ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​ ​និង​កម្ម​សិក្សា​លើក​ទី​២ ​​ នៅ​តាម​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​ ​នៅ​បរ​ទេ​ស​។​ ​ កម្ម​សិក្សា​ទាំង​ពីរ​នេះ​ ​មាន​តួ​នាទី​សំខាន់​ស្មើ​នឹង​ ​ ​​ ការ​សិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បា​ល​ ​ពីព្រោះ​ជា​កម្ម​សិក្សា​ ​អនុ​វត្ត​ ​និង​ដំណាក់​កាល​វិសេស​វិសាល​មួយ ​​ ​ពោរ​ពេញ​ដោយ​ការ​រៀន​ចេះ​ដឹង​ច្រើន​ ​ដោយសារ​ជា​ដំណាក់​កាល​ ​អន្តរ​កាល​ពី​ជីវិត​សិក្សា​មក​ជីវិត​ការងារ​ ​ ​​ ​និង​ជា​ដំណាក់​កាល​នៃ​ការ​សិក្សា​អំពី​ការងារ​ ​និង​ការ​ត្រិះ​រិះ​ពិចារណា​ ​អំពី​អាជីព​នា​ពេល​អ​នាគ​ត​។
  • ដំណាក់​កាល​ទី​៤ ៖ (៤ខែ​) សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ ​ត្រូវ​រៀន​ឲ្យ​ស៊ី​ជម្រៅ​អំពី​ជំនាញ​ដែល​បាន​ជ្រើស​រើស​ ​ត្រូវ​ ​ការពារ​របាយ​ការណ៍​កម្ម​សិក្សា​ទាំង​ពីរ​ ​ និង​ ​ការពារ​របាយ​ការណ៍​ ​នៃ​ការ​ធ្វើ​ការងារ​ស្រាវជ្រាវ​ជា​ក្រុម​និង​ត្រៀម​ ​ប្រឡង​ ​បញ្ចប់​ការ​បណ្ដុះ​បណ្ដា​ល​។​ ​ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ ​ការ​បង្រៀន​ភាសា​នឹង​ត្រូវ​រៀបចំ​ឡើង​ដូច​ដំណាក់​កាល​ទី​១ និង​ ​ទី​២ ដែរ​រហូត​ដល់​ប​ពា្ច​ប់​វ​គ្គ​។

ការ​បង្រៀន​ភាសា​បរទេស​ ​(ភាសា​បារាំង​ ​និង​ភាសា​អង់គ្លេស​) ៖ ចំពោះ​ជម្រើស​យក​ភាសា​ណា​មួយ​ ​ជា​ភាសា​បរទេស​ទី​១ គឺ​ ​៤.៣០ ម៉ោង​ ​ក្នុង​មួយ​ស​ប្តា​ហ៍​ ​ ​ និង​ ​សម្រាប់​ជម្រើស​ ​ភាសា​បរទេស​ទី​២ គឺ​ ​៣ ម៉ោង​ ​ក្នុង​មួយ​ស​ប្តា​ហ៍​។​ ​ ​ការ​បង្រៀន​ភាសា​ទាំង​ពីរ​នេះ​ ​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ដំណាក់​ ​កាល​ទី​១ ទី​២ និង​ទី​៤ ៖ ភាសា​បរទេស​ ​អនុញ្ញាត​ឱ្យ​វាស់​សមត្ថ​ភាព​ ​ខាង​ទំនាក់​ទំនង​ដោយ​សរ​សេរ​និង​ផ្ទាល់​មាត់​ ​លើ​ប្រធាន​បទ​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ​ ​និង​នៅ​ក្នុង​ស្ថាន​ភាព​កំពុង​បំពេញ​ការងារ​ជាក់​ស្តែ​ង​។

ការបណ្តុះបណ្តាលដំបូង : សិស្សមន្ត្រីក្រមការ

[កែប្រែ]

គោលបំណងទូទៅនៃការបណ្ដុះបណ្ដាល

[កែប្រែ]

ការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល គឺមានគោលដៅ​ចម្បង​អោយ​សិស្ស​មន្ដ្រី​ក្រមការ​អាច​​ចាប់​​យក​បាន​នូវ ៖

  • សមត្ថភាពទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​បំពេញ​មុខងារ​រៀបចំ​ការងារ​របស់​អ្នក​ទទួល​ខុស​ត្រូវ ​ជា​ពិសេស​ប្រធាន​រដ្ឋបាល​
  • អនុវត្ដសេចក្ដីសម្រេច
  • នៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ពួកគេជាអ្នកដឹកនាំថ្នាក់មធ្យម ​សិស្ស​មន្ដ្រី​ក្រមការ​ត្រូវ​មាន​សមត្ថភាព
  • ដឹកនាំក្រុមការងារ
  • ចូលរួមក្នុងការធ្វើកំណែទម្រង់រដ្ឋ
  • អនុវត្ដគោលការណ៍អភិបាលកិច្ចល្អ

ក្នុងនេះ គោលដៅជាប្រចាំគឺ ៖

  • បង្កើនគុណភាពនៃសេវាដែលត្រូវផ្ដល់ជូនប្រជាជន ឱ្យកាន់តែប្រសើរឡើង
  • កាត់បន្ថយវិសមភាព
  • ជាមួយ​នឹង​កំលាំងចិត្ដ និង​ភាពស្មោះត្រង់​ជានិច្ច ​នៅ​ក្នុង​សង្គម​មួយ​​ដែល​កាន់​តែ​ស្មុគស្មាញ ​​និង​ក្នុង​​ប្រទេស​មួយ​​ដែល​កាន់​តែ​​អន្ដរជាតិ​ភាវូបនីយកម្ម​ ។

គោលការណ៍​នៃ​ការរៀបចំ​ការបណ្តុះបណ្តាល

[កែប្រែ]

ការបណ្ដុះបណ្ដាល​នៃ​វគ្គសិស្ស​មន្រ្ដី​ក្រមការ​មាន​រយៈពេល​១ឆ្នាំ​ ​(១២ខែ)​ ​​ដែល​ចែក​ចេញ​ជា​៤ដំណាក់​កាល ​ ៖

  • ដំណាក់កាលទី១៖២ខែ (២០០ម៉ោង)​ សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង ​​​មូលដ្ឋាន​ខាងនីតិ​សាធាណៈ រដ្ឋបាល​សាធារណៈ​ សេដ្ឋកិច្ច​ហិញ្ញវត្ថុ​និង​ការគ្រប់គ្រង​សាធារណៈ ​​​(វិធីសាស្រ្ត​ការងារ​និង​ស្រាវជ្រាវ)​។
  • ដំណាក់កាលទី ២ ៖ (៥ខែនៃការសិក្សា​នៅ​សាលា ​ស្មើ​នឹង​ ប្រហែល​៦០០ម៉ោង ) ការសិក្សា​ឲ្យស៊ី​ជម្រៅ​លើ ម៉ូលឌុលធំៗ៣ (ស្ថាប័ន​និង​ការ​គ្រប់គ្រង​​សាធារណៈ​ បច្ចេកទេស​គតិយុត្ត​​ និង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​) និង​នយោបាយ​​តាម​ផ្នែក​របស់​រាជ​រដ្ឋាភិបាល តាម​រយៈ​សន្និសីទ ដែល​ផ្ដល់​ដោយ​ រដ្ឋមន្រ្តី ឬ មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួង​ដែល​ពាក់ព័ន្ធ ។​ បន្ថែម​លើ​នេះ​ទៅ​ទៀត នៅ​ក្នុង​ការបណ្ដុះបណ្ដាល​នេះ វិធីសាស្ដ្រ​គរុកោសល្យ​ផ្ដល់​អត្ថប្រយោជន៍​ចម្បង​ដល់​ការ​ធ្វើការងារ​ជាក្រុម​ដើម្បី ត្រៀម​​សិស្ស​អោយ ​បំពេញ​ភារកិច្ច​ផ្នែករដ្ឋបាល​នាពេល​អនាគត ប្រកប​ដោយ​លក្ខណៈ​ជាក់ស្ដែង​ជាទីបំផុត។ ​សិស្ស​មន្ដ្រីក្រមការ​ទាំង៥០នាក់ ​នឹង​ត្រូវបាន​បែងចែក​ជាក្រុមតូចៗ​ (៥នាក់) ហើយ​ក្រុមនីមួយៗ ​នឹង​ធ្វើ​ការស្រាវជ្រាវ​រយៈពេល​៥ខែ រួចសរសេរ​របាយការណ៍​ចំនួន​ពី៣០​ទៅ​៤០ទំព័រ។
  • ដំណាក់កាលទី ៣ ៖ កម្មសិក្សាចំនួន២ ដែលមានរយៈពេល ៣ខែ (នៅរដ្ឋបាលកណ្ដាល និង រដ្ឋបាលដែនដី) សិស្ស​មន្ដ្រី​ក្រមការ នឹង​ត្រូវ​បាន​បែង​ចែក​ជា​២ក្រុម។​ ចំពោះ​កម្មសិក្សា​ទី១ (៦​សប្តាហ៍) ​មួយ​ក្រុម​នឹង​ធ្វើ​កម្មសិក្សា​នៅ​រដ្ឋបាល​​កណ្ដាល​ និង​១ក្រុម​ទៀត​នៅ​រដ្ឋបាលដែនដី​ ​ រួច​ឆ្លាស់គ្នា​ នៅក្នុង​កម្មសិក្សា​ទី២ ។
  • ដំណាក់កាលទី៤ ៖ ២ខែ សិស្ស​មន្រ្ដី​ក្រមការ នឹង​ត្រឡប់​មករៀន​បន្ថែម​លើ​ម៉ូលឌុលធំៗ​ទាំង៣​ខាងលើ​ (១០០ម៉ោង)។​ ក្នុង​កំឡុង​ពេល​នេះ​ដែរ សិស្ស​ត្រូវ​ការពារ​របាយការណ៍​កម្មសិក្សា​ទាំងពីរ និង ការពារ​របាយការណ៍ ​នៃការធ្វើការងារស្រាវ​ជ្រាវ​ជា​ក្រុម និង​ត្រៀម​ប្រឡង​​បញ្ចប់​ការបណ្ដុះបណ្ដាល ។

ការបង្រៀនភាសាបរទេស ( ភាសាបារាំង និងភាសាអង់គ្លេស ) ៖ ចំពោះ​ជម្រើស​ភាសា​បរទេសទី១ គឺ​ត្រូវ​រៀន​រយៈពេល​៤.៣០ម៉ោង​ក្នុង​មួយ​សប្តាហ៍ ​និង​ ​ ជម្រើស​ភាសាបរទេស​ទី២ គឺ​៣ម៉ោង​ក្នុងមួយ​សប្តាហ៍។​ ការបង្រៀន​ភាសា​ទាំង​ពីរ​នេះ នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ដំណាក់​កាលទី១ ទី២​ និង​ទី៤​ ។

ដើម្បីវាយតម្លៃលើចំណេះដឹង វិញ្ញាសានៃ ៖

  • ម៉ូឌុលស្ថាប័ន និង​ការគ្រប់គ្រងសាធារណៈ មាន​គោលដៅ​វាយតម្លៃ​លើ​សមត្ថភាព​ ខាង​រដ្ឋបាល​សាធារណៈ​ ខាង​ការ​តាក់តែង​លិខិត​រដ្ឋបាល ​របាយការណ៍​ កំណត់​ហេតុប្រជុំ​ បកស្រាយ​តារាង​ទិន្នន័យ​វិជ្ជាជីវៈ​ និង​បកស្រាយ​លើ​ដំណោះស្រាយ​ទាក់ទង​ទៅ​នឹង​ចំណោទ ​ដែល​បាន​លើក​ឡើង។* ម៉ូឌុល​បច្ចេកទេស​គតិយុត្ដ អនុញ្ញាត​អោយ​វាស់​សមត្ថភាព​វិភាគ​និង​សំយោគ​ ​តាម​រយៈ​ការតាក់តែង​កំណត់​មួយ ​ពីសំណុំ ​លិខិត​ដែលបង្ហាញ​ករណី​ជាក់ស្ដែង​មួយ ​ឬ​ករណី​វិវាទ​មួយ។
  • ម៉ូឌុលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងថវិកា អនុញ្ញាត​អោយ​វាស់​សមត្ថភាព​វិភាគ​និង សំយោគ​តាមរយៈ​ការតាក់តែង​កំណត់មួយ ពី​សំណុំលិខិត​ដែល​មាន​ឯកសារ​ហិរញ្ញវត្ថុ ថវិកា​និង​គណនេយ្យ​ស្ដីពីករណី​ជាក់ស្ដែង​មួយ។
  • រីឯ ការសិក្សាស្រាវជ្រាវនិង​ធ្វើ​ការងារ​ជាក្រុមវិញ នៅក្នុងក្រុមនីមួយៗ សិស្ស​មន្ដ្រី​ក្រមការ​ត្រូវ​សរសេរ​របាយ​កាណ៍​​ចំនួន​ពី​៣០​ទៅ​៤០ទំព័រ​ រួច​ត្រូវ​ការពារ ​របាយការណ៍​នេះ​រួមគ្នា​នៅ​ចំពោះមុខ​គណៈ​មេ​ប្រយោគ។
  • ចំពោះកម្មសិក្សា សិស្សមន្ដ្រីក្រមការម្នាក់ៗត្រូវសរសេរ​របាយកាណ៍ ពី​៨ទៅ​១៥ទំព័រ ​ចំពោះកម្មសិក្សា​នីមួយៗ ​និង ត្រូវការពារ​របាយការណ៍​ទាំងពីរ​នេះ ​នៅ​ចំពោះ​មុខគណៈមេប្រយោគ ។

ភាសា​បរទេស អនុញ្ញាត​អោយ​វាស់​សមត្ថភាព​ខាង​ទំនាក់​ទំនង​ដោយ​សរសេរ​ និង​ផ្ទាល់មាត់ លើ​ប្រធានបទ​​នៃ​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ។

ឯកសារ​យោង

[កែប្រែ]