សាស្ត្រាចារ្យ
សាស្ដរាចារ្យ
និយមន័យ
[កែប្រែ]សាស្រ្តាចារ្យ តាមរូបស័ព្ទ (សំ. ឝាស្រ្ត + អាចាយ៍) គ្រូបង្រៀនសាស្រ្ត គឺមានន័យជ្រៅជ្រះណាស់គឺសំដៅទៅលើអ្នកដែលមានចំណេះចេះដឹងខ្ពង់ខ្ពស់ មានការសិក្សាមកល្អ ទាំងការស្រាវជ្រាវ បទពិសោធច្រើនឆ្នាំ និងកិរិយាមារយាទដ៏ប្រពៃ។
ឋានានុក្រម ឬប្រភេទតំណែងនៃសាស្ដ្រាចារ្យ
[កែប្រែ]សម្រាប់តំណែង «សាស្ដ្រាចារ្យ»នៅស្រុកខ្មែរហាក់បីដូចនៅមិនទាន់មានការរៀបចំ រចនាសម្ព័ន្ធរាល់ដំណែងនៃពាក្យថាសាស្ដ្រាចារ្យអោយបានច្បាស់លាស់ប៉ុន្មានទេ ថ្វីត្បិត តែមានពង្រាងជាអនុក្រឹត្យរួចទៅហើយក៏ដោយ មិនខុសអំពីប្រទេសដទៃដែរ តែសម្រាប់ ប្រទេសមួយចំនួន គេបានរៀបចំប្រព័ន្ធនៃតំណែងនេះបានល្អណាស់។ ដូច្នេះតទៅសូមលើកយកតំណែង
សាស្ដ្រាចារ្យជំនួយ - Assistant Professor (Ass. Prof.)
[កែប្រែ]តំណែងនេះ មាននៅតាមបណ្ដាប្រទេសមួយចំនួន បុគ្គលក្នុងតំណែងនេះ ភាគច្រើនជាគ្រូបង្រៀននៅតាមបណ្ដាសកលវិទ្យាល័យ ដោយមានមុខវិជ្ជាបង្រៀនរបស់ខ្លួនយ៉ាងជាក់លាក់ មានរយៈវេលាបង្រៀនមកហើយ៥-៧ឆ្នាំ ហើយមានកំរិតវប្បធម៌ត្រឹមថ្នាក់បរិញ្ញាប័ត្រឡើងទៅ ទស្សនទានខ្លះថា អ្នកដែលមានតំណែងនេះ មានកំរិតវប្បធម៌ថ្នាក់បណ្ឌិត ឬទើបនឹងបញ្ចប់ថ្នាក់បណ្ឌិត៤-៨ឆ្នាំ។
អ្នកដែលស្ថិតនៅក្នុងតំណែងនេះ ត្រូវមានចំណេះចេះដឹងខ្ពង់ខ្ពស់ មានទេព្យកោសល្យ មានជំនាញផ្នែកណាមួយយ៉ាងជាក់លាក់ មានសមត្ថភាព បទពិសោធ មានគុណធម៌ ចរិយធម៌ សីលធម៌និងសុជីវធម៌ល្អ ព្រមទាំងបានបញ្ចេញនូវស្នាដៃមួយចំនួនដែលបានបោះពុម្ពផ្សាយជាសាធារណជន ហើយមានអ្នកប្រាជ្ញទទួលស្គាល់ថាជា Academic work ។ គណកម្មការផ្នែកវាយតំលៃបានយល់ឃើញនិងទទួលស្គាល់ មួយអន្លើដោយស្របតាមអនុក្រឹត្យនៃប្រទេសនីមួយ ៗ ព្រោះថា ក្រោយពីគណកម្មការ វាយតំលៃហើយ មានការទទួលស្គាល់ជាផ្លូវការតាមអនុក្រឹត្យ ពេលនោះ មានតំឡើងប្រាក់បៀវត្សប្រចាំតំណែងខ្ពស់ជាងមុន ហើយត្រូវបានទទួលស្គាល់ថាជា វិជ្ជាករ (Academic Scholar) ។ សូមកុំយល់ច្រឡំតាមការប្រែស័ព្ទ បើតាមស័ព្ទគឺអ្នកជំនួយការសាស្ដ្រាចារ្យ តែពុំមែនមានន័យថាអ្នកជួយធ្វើការសាស្ដ្រាចារ្យទេ វាជាតំណែងឯកទេស មានការងារផ្នែកស្រាវជ្រាវផ្ទាល់របស់ខ្លួន។
សាស្រា្ដចារ្យរង - Associate Professor(Asso. Prof.)
[កែប្រែ]បុគ្គលដែលស្ថិតនៅក្នុងតំណែងនេះ បានឆ្លង់កាត់នូវតំណែង Assistant Professor (Ass. Prof.) មិនតិចជាង ៣ ឆ្នាំ មានកម្រិតវប្បធម៌ទាបបំផុតត្រឹមថ្នាក់អនុបណ្ឌិត ឬ បរិញ្ញាប័ត្រជាន់ខ្ពស់ (តាមអនុក្រឹត្យកំណត់) ហើយកំពុងបំពេញតួនាទីជាគ្រូបង្រៀននៅសកលវិទ្យាល័យណាមួយយ៉ាងជាក់លាក់ មានជំនាញផ្នែកណាមួយក្នុងកម្មវិធីសិក្សារបស់ស្ថាប័នជាន់ខ្ពស់ ព្រមទាំងមានតំណែងក្នុងស្ថាប័ននោះដែរ ។
បានផលិតស្នាដៃទាំងផ្នែកការសរសេរ ប្រែ បង្រៀន ស្រាវជា្រវប្រកបដោយគុណភាព ព្រមទាំងបានបោះពុម្ភផ្សព្វផ្សាយជាសាធារណជន គ្រប់អត្ថបទបោះពុម្ពត្រូវបានអំណះអំណាង ផ្នែកការស្រាវជ្រាវរបស់អនុជន ។ អ្នកដែលស្ថិតក្នុងតំណែងនេះត្រូវមានចំណេះចេះដឹង សមត្ថភាពខ្ពង់ខ្ពស់ មានទេពកោសល្យនិងជំនាញការផ្នែកស្រាវជ្រាវ ហើយក៏មានសិទ្ធបង្រៀននិស្សិត ថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ បុគ្គលដែលស្នើក្នុងតំណែងនេះ ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងម៉ឹងម៉ាត់ពីគណកម្មការផ្នែកវាយតំលៃ មានទាំងការស៊ើបអង្កេត តាមដានត្រួតពិនិត្យរាល់ចរិយាវត្ត និងឯកសារស្រាវជ្រាវ ជាដើម។
សាស្ដ្រាចារ្យ - Professor(Prof.)
[កែប្រែ]បុគ្គលដែលស្ថិតនៅក្នុងតំណែងនេះមានចំណេះវិទ្យាខ្ពង់ខ្ពស់ កម្រិតវប្បធម៌ថ្នាក់បណ្ឌិត មានជំនាញឆ្ពោះផ្នែកណាមួយ ឬជាគ្រូបង្រៀនជំនាញជាន់ខ្ពស់ ត្រូវបានផ្ដល់តំណែងដោយសារស្នាដៃAcademic Work, Academic Scholar, រហូតត្រូវគេបានយកស្នាដៃទាំងនេះមកជាទ្រឹស្ដីឬជាស្នាដៃផ្នែកស្រាវជ្រាវ ។
លក្ខណះការផ្ដល់អោយនូវតំណែងនេះ មានក្រិតក្រម និងសុភវិនិច្ឆ័យយ៉ាងតឹងរឹង ហើយសុក្រិតបំផុតពីគណកម្មការវាយតំលៃ។
អត្ថន័យពាក្យថាសាស្ដ្រាចារ្យ មានលក្ខណះផ្សេងគ្នាតាមប្រទេសនីមួយ សម្រាប់ប្រទេសប្រើភាសាអង់គ្លេសក្នុងសហអាណាចក្រ (United State) លើក លែង តែ ប្រទេស កាណាដា(Canada) និងអៃឡង់ ពាក្យនេះមានន័យថា ជាគ្រូថ្នាក់ អាវុសោដែល ស្ថិតក្នុង តំណែងវិជ្ជាស្យង់ (Departmental Chair)ជាពិសេសជាប្រធានមុខវិជ្ជផ្នែកណាមួយ(Head of Department) ឬជាតំណែងឆ្ពោះបច្ចេកបុគ្គល សម្រាប់ប្រទេសកាណាដា និងសហរដ្ឋ អាមេរិកា សាស្ដ្រាចារ្យជាតំណែងសម្រាប់គ្រូថ្នាក់អាវុសោនៃស្ថាប័នឧត្តមសិក្សា ជាទូទៅ តំណែង នេះ បើកចំហសម្រាប់គ្រូច្រើនជាងតំណែងក្នុងប្រទេសសហអាណាចក្រ។
ប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប (European) ដូចជាអាឡឺមង់(Germany) បារាំង (France) អេស្បាញ(Spain) អ៊ីតាលី(Italy) និងក្រុមប្រទេសស្ដែនឌីវែ (Scandinavian) ពាក្យថាសាស្ដ្រាចារ្យប្រើនៅមុខឈ្មោះតាមច្បាប់ ប៉ុន្ដែមានចំនួនកំណត់ ។ ប្រទេសដែលនិយាយភាសាអេស្បាញ-ប៉ទុយកាល់(Spanish and Portuguese speaking) ដូចជាប្រទេសអេស្បាញ (Spain)ប៉ទុយកាល់(Portugal) និងអាមេរិចការឡាតីន (Latin America) ពាក្យថាសាស្ដ្រាចារ្យប្រើបានគេប្រើដល់បុគ្គលដែលធ្វើ តួនាទីក្នុង ស្ថាប័ន សិក្សា សាលារៀន សាលាបច្ចេកវិទ្យា (Techinal School)សាលាអាជីវសិក្សា (Vocational School) វិទ្យាល័យ(College) មហាវិទ្យាល័យ(University) ដោយមិនអោយ សេចក្ដី សំខាន់ ផ្នែកខ្លឹមសារនៃជំនាញណាមួយ ឬអាយុ កម្រិតរបស់សិស្ស ដែលអាចរួមទាំង ថ្នាក់ មតេយ្យសាលា បឋមសិក្សា មធ្យមសិក្សា ចំពោះគ្រូដែលបង្រៀន ក្នុងសកលវិទ្យា ល័យ ហៅថា សាស្ដ្រាចារ្យសលកវិទ្យាល័យ(University Professor)។
សព្វថ្ងៃនេះ សាស្ត្រាចារ្យមានច្រើនណាស់ដូចយ៉ាង សាស្ត្រាចារ្យ ជ័យ ចាប សាស្ត្រាចារ្យ កុល ផេង សាស្ត្រាចារ្យ ច័ន្ទ សំណព្វ សាស្ត្រាចារ្យ សូ មុយឃៀង សាស្ត្រាចារ្យ ឈិន សីហា សាស្ត្រាចារ្យ ជា តារា សាស្ត្រាចារ្យ សុខ ទូច ជាដើម សុទ្ធតែពោរពេញដោយគុណវុឌ្ឍិ សមត្ថភាព ពុទ្ធិ និងក្រមសីលធម៌។
Adjunct Professor
[កែប្រែ]ជាសាស្ដ្រាចារ្យដែលត្រូវបានអញ្ជើញមកបង្រៀនជំនួសអោយសាស្ដ្រាចារ្យដែលអវិជ្ជមានក្នុងម៉ោងណាមួយ។
Visiting Professor
[កែប្រែ](សាស្ដ្រាចារ្យសញ្ចរ ឬសាស្ដ្រាចារ្យអាគន្ដុកៈ) ជាសាស្ដ្រាចារ្យដែលមានតំណែងក្នុងសកលវិទ្យាល័យណាមួយយ៉ាងជាក់លាក់ ហើយត្រូវបានគេអញ្ជើញមកបង្រៀន ឬធ្វើការសិក្សាស្រាវជ្រាវនៅឯសកលវិទ្យាល័យមួយទៀតក្នុងមួយរយះតាមកិច្ចសន្យា។
Chair Professor
[កែប្រែ](សាស្ដ្រាចារ្យមេធីចារ្យ) ឬជាសាស្ដ្រាចារ្យកិត្តិយស ដែលត្រូវបានផ្ដល់អោយជាកិត្តិគុណសម្រាប់ការបដិបត្តិតួនាទីជាសាស្ដ្រាចារ្យក្នុងសលកវិទ្យា ល័យកន្លងមក អោយជាអ្នកជាវិជ្ជាករថ្នាក់អន្ដរជាតិ ដើម្បីស្ដែងអោយឃើញថាបុគ្គលនេះ បានលើកកំពស់គុណភាពការសិក្សាថ្នាក់សកលវិទ្យាល័យផ្នែកការបង្រៀន ការសិក្សាស្រាវជ្រាវ និងការអោយសេវាកម្មផ្នែកការសិក្សា។
Distinguished Professor
[កែប្រែ](សាស្ដ្រាចារ្យកិត្តិញ្ញាណ) ជាសាស្ដ្រាចារ្យដែលមានជំនាញផ្នែកស្យង់ណាមួយយ៉ាងជាក់លាក់បំផុត ហើយត្រូវបានអ្នកប្រាជ្ញក្នុងស្យង់នោះៗលើកកំពស់បំផុត។ អ្នកប្រាជ្ញប្រភេទនេះកម្រនឹងកើតមាន ហើយស្នាដៃផ្នែកស្រាវជ្រាវត្រូវបានគេយកមកអនុវត្តរហូតកើតជាប្រយោជន៍មហាសាលដល់សាលកលោក។
Research Professor
[កែប្រែ](សាស្ដ្រាចារ្យកិតិ្ដមេធីចារ្យទទួលបន្ទុកផ្នែកស្រាវជ្រាវ)ជាសាស្ដាចារ្យដែលមានជំនាញផ្នែកការសិក្សាស្រាវជ្រាវ ហើយត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រាជ្ញឯកទេស ជាអ្នកស្រាវជ្រាវមានកិតិ្ដនាមល្បីល្បាញ។ បុគ្គលប្រភេទនេះត្រូវបានគេអញ្ជើញមកកាន់សកលវិទ្យាល័យណាមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវក្នុងរយះវេលាកំណត់ ហើយស្នាដៃដែលជ្រាវជ្រាវឃើញត្រូវបានទទួលស្គាល់ថា្នក់ជាតិនិងអន្ដរជាតិ។ តំណែងនេះត្រូវបានទទួលស្គាល់បន្ទាប់ពីឆ្លងកាត់តំណែង ជាជំនួយការសាស្ដ្រាចារ្យកិត្តិមេធីចារ្យទទួលបន្ទុកផ្នែកស្រាវជ្រាវ (Research Assistant Professor) និងតំណែងរងសាស្ដ្រាចារ្យកិត្តិមេធីចារ្យទទួលបន្ទុកផ្នែកស្រាវជ្រាវ(Research Associate Professor)
តំណែងសាស្ដ្រាចារ្យក្នុងស្រុកខ្មែរ
[កែប្រែ]ចំណែកឯតំណែងសាស្ដ្រាចារ្យក្នុងប្រទេសខ្មែរយើង ខ្ញុំមិនអាចនឹងធ្វើសុភវិនិច្ឆ័យបានថា តើគេធ្វើការវាយតំលៃគុណភាពនៃចំណេះចេះដឹង សមត្ថភាព និងស្នាដៃផ្នែកការសិក្សាជ្រាវជ្រាវយ៉ាងណាទេ ព្រោះបន្ទាប់ពីខ្ញុំបានចូលសាលារៀនបំដូងត្រូវបានលឺពាក្យថា សាស្ដ្រាចារ្យរួចស្រេចទៅហើយ រហូតមករៀននៅមធ្យមសិក្សាក៏លឺពាក្យនេះដែរ ប្រហែលជាខ្មែរយើងសំដៅលើគ្រូបង្រៀនតែម៉្យាងហើយ មើលទៅ តែបើតាមប្រវត្តិសាស្ដ្រវិញនោះ អ្នកដែលបានឈ្មោះថាសាស្ដ្រាចារ្យមុនដំបូង ប្រហែលជាលោកសាស្ដ្រាចារ្យ កេង វាន់ សាក់ ដែលបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ដ្រនិងមនុស្សសាស្ដ្រ (Faculte’ des letters et des sciences humaines) ពីប្រទេសបារាំង ពេលនិវិត្តន៍មកស្រុកកំណើតវិញត្រូវបានគេហៅថាលោកសាស្ដ្រាចារ្យ។
សព្វថ្ងៃនេះរាជរដ្ឋាភិបាលបានពង្រាង (ព្រាង) អនុក្រឹត្យស្ដីពីការផ្ដល់ឋានៈសាស្ដ្រាចារ្យ ដើម្បីកំណត់អំពីយន្ដការ នីតិវិធី និងលក្ខខណ្ឌនៃការជ្រើសរើស និងផ្ដល់ឋានៈសាស្ដ្រាចារ្យ (យោងតាម សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីបានឱ្យដឹងថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ដ្រី មានបើកសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្ដិទី៤)។
គួរអោយសោកស្ដាយ ណាស់ដែលអនុក្រឹត្យច្បាប់នេះពុំទាន់បានផ្សាយអោយដឹងជាសាធារណថា តើតំណែងសាស្ដ្រាចារ្យបែងជាប៉ុន្មានចំណាត់ថ្នាក់? ថ្នាក់ទាបជាងតំណែងសាស្ដ្រាចារ្យ មានឈ្មោះជាអ្វី?
យ៉ាងណាក៏ដោយ ប្រទេសខ្មែរយើងជាប្រទេសមួយដែលនៅមានអ្នកប្រាជ្ញមួយចំនួនសង្ងំខ្លួនជាជនអនាមឹក មិនមានអំនួតអួតក្អេងក្អាង មានចំណេះចេះដឹងមានតំលៃជាងតំណែងទៅទៀត ទទឹមនឹងនោះដែរ ថ្មីៗនេះ តំណែងសាស្ដ្រាចារ្យបានលិចលឺជាសាធារណ បានដោយសារតែរាជរដ្ឋាភិបាលតែងតាំងជាផ្លូវការ ហើយស្របចំណេះចេះដឹងនិងអនុក្រិត្យថ្មីនេះដែរ ព្រមទាំងមានតំណែងមួយចំនួនជាតំណែងកិត្តិយស ចំពោះបៀវត្សវិញពុំដឹងថា តើគេផ្ដល់អោយតាមតំណែង និងចំណេះចេះដឹងទេ។ តំណែងសាស្ដាចារ្យ តាមការដឺងលឺមក(ពុំដឹងថាបែងជាប៉ុន្មានតំណែងទេ) ដូចជា៖
- សាស្ដ្រាចារ្យ មានច្រើននាក់ណាស់សព្វថ្ងៃ ទាំងត្រឹមត្រូវតាមអនុក្រឹត្យនិងមិនតាមអនុក្រឹត្យ។
- ព្រឹទ្ធសាស្ដ្រាចារ្យបរិញ្ញា ដូចជាលោក ទេព ផុន ផ្នែកទស្សនវិជ្ជានិងពុទ្ធសាសនា
- បណ្ឌិតសភាចារ្យ ដូចជាលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលក្នុងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ ផ្ដល់ដោយរាជបណ្ឌិតសភាកម្ពុជា។
ការប្រែពាក្យតំណែងសាស្រា្ដចារ្យ (មិនជាផ្លូវការទេ)
[កែប្រែ]- Assistant Professor (Ass. Prof.) (ជំនួយការសាស្ដ្រាចារ្យ)
- Associate Professor(Asso. Prof.) (រងសាស្រា្ដចារ្យ)
- Professor(Prof.) សាស្ដ្រាចារ្យ
- Visiting Professor(សាស្ដ្រាចារ្យសញ្ចរ ឬសាស្ដ្រាចារ្យអាគន្ដុកៈ)
- Chair Professor(សាស្ដ្រាចារ្យមេធីចារ្យ)
- Distinguished Professor (សាស្ដ្រាចារ្យកិត្តិញ្ញាណ)
- Research Assistant Professor ជំនួយការសាស្ដ្រាចារ្យកិត្តិមេធីចារ្យទទួលបន្ទុបផ្នែកស្រាវជ្រាវ
- Research Associate Professor)រងសាស្ដ្រាចារ្យកិត្តិមេធីចារ្យទទួលបន្ទុបផ្នែកស្រាវជ្រាវ
- Research Professor (សាស្ដ្រាចារ្យកិតិ្ដមេធីចារ្យទទួលបន្ទុបផ្នែកស្រាវជ្រាវ)
ឯកសារយោង
[កែប្រែ]បកស្រាយដោយលោក ដោយ យន់ សុធា៖
- ជួន ណាត .វចនានុក្រមខ្មែរ,បោះពុម្ពលើកទី5,ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត,1967
- http://en.wikipedia.org/wiki/Professor
- http://www.voanews.com/learningenglish/home/a-23-2005-04-20-voa2-83126002.html
- http://www.unm.edu/~devalenz/profs.html Archived 2011-06-14 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.unm.edu/~artsci/about/distinguished.html
- http://www.ap.uci.edu/distinctions/distinguished.html Archived 2010-06-09 at the វេយប៊ែខ ម៉ាស៊ីន.
- https://web.archive.org/web/20110614104939/http://my.opera.com/kayvibol/blog/show.dml/14154342
- http://idskhnews.blogspot.com/2010/12/blog-post_6442.html
- http://th.wikipedia.org/wiki/%E0%B8%A8%E0%B8%B2%E0%B8%AA%E0%B8%95%E0%B8%A3%E0%B8%B2%E0%B8%88%E0%B8%B2%E0%B8%A3%E0%B8%A2%E0%B9%8C