Jump to content

សិក្ខាសាលាជាមួយលោកឪពុក Robin games

ពីវិគីភីឌា

នៅព្រឹកថ្ងែទី28ខែវិច្ចកាឆ្នាំ២011​​ សាលាបច្ចេកទេសDon​ ​​Boscoខេត្តព្រះសីហនុបានទទួលលោកឪពុក​​​​​​​​​​​​​​​​ Robin​​​​ gomesដែលគាត់មកធ្វើសិក្ខាសាលានៅទីនេះ។ សូមបញ្ចាក់ផងដែរថា លោឪពុក​​​​​​ Robin gomesជាបូជាចារ្យនៅសាលាបច្ចេកទេសDon Bosco karkata ក្នុងទីក្រុងដាកកានៃប្រទេសឥណ្ឌាហើយលោកឪពុកមាន ជំនាញខាងផ្នែកវិទ្យុផងដែរ។នៅថ្ងែដដែរនេះវេលាម៉ោង1:30លោកឪពុក​​​​ Robin gomes បានមកធ្វើសិក្ខាសាលានៅផ្នែកទំនាក់ទំនងសង្គមដែលជាផ្នែកមួយនៅក្នុងផ្នែកជា ច្រើននៃសាលាDon Boscoហើយ ជាផ្នែកដែលលោកឪពុកចាប់អារម្មរណ៏ជាគេ។នៅពេលនោះលោកពុកសំណាង លោកគ្រូ អ្នកគ្រូ និស្សិតឆ្នាំទី1 នឹង និស្សិតឆ្នាំទី2 ទាំងអស់ បានចូលរួមសំភាសន៏ នឹង សន្ទនាជាមួយលោកឪពុក​​​​​​​ ​Robin gomes ដើម្បីអោយយើងទទួលបទបិសោធន៏ នឹង ចំនេះដឹងល្អៗពីលោកឪពុក។មុននឹងចាប់បើក កម្មវិធីលោកឪពុក​​​​​​​​​​​​ Robin gomesបានច្រៀងចំរៀងមួយបទហើយបានអោយយើងច្រៀងអមទៅជាមួយគាត់តិចៗ។ក្នុងការសន្ទនាក៏ដូចជាកាធ្វើសំភាសន៏ជាមួយ​​​ លោកឪពុក Robin gomes គាត់ផ្តោតសំខាន់ទៅលើលក្ខណះនិងរបៀបនៃការថតវិដេអូរការថតរូបជាអ្នកកាសែតរបៀបនៃការនិយាយស្តីនឹងរៀបធ្វើល្ខោននិយាយ។ ក្នុងកម្មវិធីនេះលោកឪពុក Robin gomes បានបកស្រាយយ៉ាងក្បោះក្បាយហើយគាត់បាននិយាយទៀតថាអោយយើងពង្រឹងភាសាអង់គ្លេសថែទៀតគាត់ជឿ ជាក់ថានាពេលថ្ងែអនាគតទីផ្សារនឹងត្រូវការផ្នែកទំនាក់ទំនងសង្គមនេះជាច្រើន។មុនពេលបញ្ចប់សិក្ខាសាលាលោកឪពុកបាននិយាយថាគាត់សប្បាយរីករាយណាស់ ដែលបានជួបជាមូយពួកយើងហើយបានចែករំលែកបទពីសោធន៏ក៏ដូចជាការសន្ទនា ជាចុងក្រោយគាត់បានថតរូបជាមួយពួកយើងទុក្ខជាអនុស្សារីយ៏៕