Jump to content

សិទ្ទិអ្នកនិពន្ទ

ពីវិគីភីឌា
            បុណ្យភ្ជុំបិណ្ឌ             
        បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យដ៏ធំមួយរបស់ខេមរជន អ្នកកាន់ពុទ្ធសាសនា។ ពុទ្ធសាសនិកតែង ប្រារព្ធធ្វើ តាំងពីយូរណាស់មកហើយ ។ បុណ្យនេះគេធ្វើមាន ២ ថ្នាក់គឺ ដំបូងពីថ្ងៃ ១-២ រោច ទៅរហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់ ។ មួយថ្នាក់ទៀត តែមួយ ថ្ងៃនៅថ្ងៃ១៥រោច ហៅថាបុណ្យភ្ជុំ។ បុណ្យនេះក្នុងសម័យពុទ្ធកាល គេមិនហៅថាបុណ្យបិណ្ឌភ្ជុំ តែក៏មានលំនាំដូចគ្នា គឺធ្វើសង្ឃភត្តវារកភត្ត ដែលគេធ្វើរាល់ថ្ងៃ ឧបត្ថម្ភទំនុកបំរុងព្រះសង្ឃក្នុង វស្សា៣ខែនោះឯង ។បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតghkfhvvjggjfg





.

ម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” • រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ

          អ្នកប្រាជ្ញ[នរណា?]បានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យគម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ងគម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
            រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌‌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
         ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិក្នុងរវាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាងគេតែងធ្វើពិធីបូជាបាយបិណ្ឌចំពោះវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និង ចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ខែ ។

• កម្មវិធីបុណ្យ

            ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។
              ពេលព្រឹកម៉ោង ៨:៣០ នាទីជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទភ្ញៀវកិត្តិយសជិតឆ្ងាយ។ពេលព្រឹកម៉ោង ៩:០០ និមន្តព្រះចៅអធិការវត្តថ្លែងកថាបើកកម្មវិធីបុណ្យ។រួចញាតិញោមធ្វើកិច្ចនមស្សការសមាទាននិច្ចសីល ព្រមទាំងអារាធនា ព្រះសង្ឃទាំង ៣ ព្រះអង្គបុច្ឆាវិសជ្ជនាធម៌ ។ពេលព្រឹក ១០:៣០ នាទីធ្វើកិច្ចរាប់បាត្រវេរភត្តាហារដល់ព្រះសង្ឃ និងដារបង្សុកូល អនុមោទនាជាកិច្ចឆ្លងបុណ្យ។នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲទៅជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់ទារុណកម្មនៅនរក ខណៈដែលខ្លះទៀតត្រូវបានគេដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវត្រឡប់ទៅទទួលទុក្ខវេទនានៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិសក្នុងពិធីបុណ្យនេះផងដែរ។
        សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួនដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕

• រដូវបុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រេកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

            ពិធីចម្រើនព្រះបរិត្ត

      វិសជ្ជនាព្រះធម៌គ្រែបី
    

• គោលបំណង • មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

     ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

1.ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត) 2.ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ 3.ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សមពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា • បុណ្យនេះ ដែលប្រារព្ធឡើងព្រោះមានបំណងខ្លះដូចតទៅនេះ ៖ ១. ដើម្បីឧទ្ធិសដល់ព្រះវិរសមណៈ វិរបុរសខ្មែរ និងញាតិសាលោហិតគ្រប់ជំនាន់។ ២.ដើម្បីពុទ្ធបរិស័ទខ្មែរនៃយើងបានឱកាសធ្វើនូវបុណ្យនេះ ក្នុងពេលដែលនៅឆ្ងាយពីប្រទេសរបស់ខ្លួន។ ៣. ដើម្បីសម្តែងនៅភាពសាមគ្គីរវាងព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ។ ៤. ដើម្បីជាសញ្ញានៃការរក្សាប្រពៃណី និង វប្បធម៌ខ្មែរ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។


• បុណ្យភ្ជុំខ្មែរសាមគ្គី ធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរមានមកហូរហែរតាំងពីបុរាណខ្មែររួមគ្នាធ្វើមិនដែលខកខានរំលឹកដាក់បុណ្យហៅថាបុណ្យភ្ជុំ។ទោះនៅទីណាគឺខ្មែរតែមួយនាំគ្នាលើកស្ទួយវិសេសឧត្តមខ្មែរមានវប្បធម៌ដ៏ល្អសុខុមសុភាពនិយមភ្ជុំបិណ្ឌជុំញាតិ។ថ្ងៃប្រាំពីររោចខែភទ្របទសមណនិស្សតខ្មែរថេរវាទកកើតធ្វើបុណ្យជួបជុំមូលជាតិឧទ្ទិសជូនញាតិប្រាំពីរសន្តាន។ពុទ្ធិកសិក្សាខ្មែរថេរវាទសូមស្វាគមន៍ញាតិគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាចិត្តកល្យាណចាកគេហដ្ឋានមករួមកុសល។នេះជាសញ្ញាភាពសាមគ្គីនឹងជានាទីប្រសើរបវរក្នុងនាមជាខ្មែរភាពអ្នកបន្តរក្សាបានល្អបន្តថ្ងៃក្រោយ។ឱកាសបុណ្យនេះយើងសូមជូនពរ នឹងសូមនឹកដល់អ្នកពលីកាយវិរបុរស – សមណៈថ្លៃ សូមខ្មែរទាំងឡាយជោគជ័យទៅហោង ៕

                     ការថ្វាយចង្ហាន់ព្រះសង្ឃថ្ងៃត្រង់    
      ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្តនិងប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ។អាស្រ័យដោយពុទ្ធសាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនាព្រះពុទ្ធបានក្លាយជាបុណ្យប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិដោយស្របច្បាប់។ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗជាច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។ ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ១បិណ្ឌ២…បិណ្ឌ១៤)និងថ្ងទី១៥ជាថ្ងៃចុងក្រោយហៅថា”ពិធីបុណ្យភ្ជុំបិណ្ឌ”។  

រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា : តាំងពី ដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំនិងទទឹកដល់ស្បង់ចីវរ។ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗ រហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។ ពាក្យថា”ភ្ជុំបិណ្ឌ”មានន័យថា ការប្រមូលដុំបាយឬការពូតដុំបាយដែលយើងតែងហៅថា”បាយបិណ្ឌ”។ចាប់តាំងពីថ្ងៃបិណ្ឌ១ ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹមឬ នាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយការដើរជុំវិញព្រះវិហារប្រទក្សិណបោះពីទិសខាងជើងទៅទិសខាងត្បូង ព្រោះគេមានជំនឿថាវិញ្ញាណរបស់ប្អូនជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះក៏បានក្លាយទៅជាប្រេត ហើយជារៀងរាល់១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់សាលោហិតឧទ្ទិសទៅឲ្យហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មានពន្លឺថ្ងៃ ប៉ុណ្ណោះ ។ ក្រៅពីការបោះបាយបិណ្ឌគេក៏នៅមានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យបង្សុកូល ពូនភ្នំខ្សាច់ដើម្បីឧទ្ទិសមគ្គផលទាំងនោះឲ្យបានដល់បព្វការីជននិង មានអ្នកខ្លះទៀតគេជូនប្រាក់កាសនំចំណីដល់ចាស់ទុំជនក្រីក្រ អ្នកសុំទានជនពិការឬយាយជីតាជីដែលនៅសំណាក់ធម៌ថែរក្សាក្នុងទីវត្ត អារាម នោះ ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរ ទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនិងត្រូវបងប្អូនជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសា ឲ្យរងទុក្ខវទនា ក្រីក្រលំបាកព្រោះប្រេតទាំងនោះត្រូវដើររកកុសល ផលបុណ្យមានជាទានម្ហូបអាហារនៅតាមទីវត្តអារាមនានាបើមិនឃើញទេនឹងខឹងសម្បាជាមិនខានឡើយ។ ហេតុដូចនេះហើយទើបនៅទីវត្តអារាមនានាទូទាំងប្រទេសតាំងពីព្រលឹមគេឮសូរតែសម្លេងខ្ញៀវខ្ញារសម្លេងសូត្រធម៌របស់ព្រះសង្ឃយ៉ាងគួររីករាយក្នុងសន្ដានចិត្ត ជ្រះថ្លាគ្រប់ៗគ្នា។ ភ្ជាប់ជាមួយនឹងការធ្វើចង្ហាន់មានបង្អែម ចម្អាប គេតែងនិយមវេចនំអន្សម នំគម ផងដែរ ព្រោះនំប្រភេទនេះអាចរក្សាទុកបានយូរទៅថ្ងៃមុខ(មតិខ្លះអះអាងថា ជាឥទ្ធិពលពីសាសនាព្រាហ្មណ៍ ព្រោះនំអន្សម នំគមជាតំណាងឲ្យលិង្គព្រះឥសូរនិងយោនីនាងឧមាដែលជាគ្រឿងសក្ការៈ សម្រាប់គោរពបូជាក្នុងសាសនាព្រាហ្មណ៍) ។ជារៀងរាល់ឆ្នាំ ឆ្នាំណាក៏ដូចឆ្នាំណាប្រជាជនខ្មែរគ្រប់រូប ដៃកាន់ចង្ហាន់ទៅទីវត្តអារាមក្នុងទឹកមុខញញឹមនិងមានសង្ឃឹមក្នុងចិត្តថា នឹងបានវេចប្រគេនចង្ហាន់អុជធូប ឧទ្ទិសបន់ស្រន់រំលឹកគុណសូមឲ្យបងប្អូនញាតិមិត្តទាំងអស់មកទទួលយកនូវ កុសលផលបុណ្យដែលខ្លួនបានឲ្យ កុំឲ្យឈរមើលគេ កុំឲ្យដណ្ដើមម្ហូបចំណីរបស់គេ ហើយក៏សុំឲ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកបដោយសេចក្ដីសុខចម្រើនតរៀងទៅ ៕មានតែខ្មែរទេដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបុណ្យកាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា “បុណ្យភ្ជុំបិណ្ឌ” ខ្លះហៅថា “បុណ្យកាន់បិណ្ឌ” និង “បុណ្យដាក់បិណ្ឌ” ហើយនៅតំបន់ខ្លះហៅថា“បុណ្យដូនតា” ។វចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ៣៣៧បញ្ជាក់ច្បាស់ថា បុណ្យនេះហៅឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌឬ ដាក់បិណ្ឌ ក៏បាន” ។បុណ្យ កាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជា ហើយបុណ្យនេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់ អានព្រះពុទ្ធសាសនាថេរវាទដទៃដូចជាប្រទេសថៃ ឬ ភូមាឡើយ ព្រោះវាមិនមែនជាបុណ្យនៅក្នុវិន័យបញ្ញត្តិ ។បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោចខែភទ្របទ(ចន្លោះខែកញ្ញា ) ។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការ យកទេយ្យទានផ្សេងៗមានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់ ។ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ង និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ង ចាប់ពី ថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទ ហើយអោយឈ្មោះថា“វេណទី១….វេណទី១៤” ។ រយៈពេល១៤ថៃ្ងនេះ អោយឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ” ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា “ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ” ។បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។

២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។គេជឿថា គេអាចរួមចំណែកដ៏សំខាន់ និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបាន តាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ។ ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គលគ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យគណៈកម្មការ ឬព្រះសង្ឃ ជាអ្នកសំរបសំរួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេល ដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេអាចធ្វើនៅពេលណាក៏បាន។ កន្លែងចូលកុសល ៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ”ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថ-បណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា ។ នៅប្រទេស កម្ពុជា យើងមិនបានដឹងច្បាស់ ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពី សម័យណាមកទេ ប៉ុន្តែគេអាចឃើញមានការលេចចេញជារូបរាងពេញលេញជាផ្លូវការនៃបុណ្យ នេះឡើងនៅក្នុងសម័យព្រះបាទហរិរក្សរាមាធិបតី អង្គឌួង ព.ស២៣៩១-២៤០៤ គ.ស១៨៤៨-១៨៥៩ (រាជពង្សាវតាកម្ពុជា)។ • បរាភវសូត្រ បរាភវសូត្រ (អានថា ប៉ៈ រ៉ា ភៈ វៈ) តែងត្រូវបានព្រះសង្ឃសូត្រនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃនាពេលទៀបភ្លឺ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ។[២] នៅក្នុងបរាភវសូត្រនេះជារឿយៗគេឮឃ្លាមួយដែលថា នាំឲ្យវិនាស។ ឃ្លានេះជាហេតុនាំឲ្យអ្នកខ្លះមានទស្សនៈថា ពួកគេមិនហ៊ានស្ដាប់ធម៌បរាភវសូត្រទេ ព្រោះខ្លាចវិនាស។តាមពិតបរាភវសូត្រមានន័យថា «មាត្រាដែលពោលពីធម្មជាតិដែលគ្មានក្ដីចម្រើន ឬធម៌ជាហេតុនាំឲ្យមានក្ដីវិនាស»។[២] សូត្រនេះមាននៅក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយ សុត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦។ ធម៌នេះយើងអាចអះអាងថា មិនមែនធ្វើឲ្យអ្នកស្ដាប់បានដល់នូវក្ដីវិនាសឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកស្ដាប់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យវិនាស ហើយឲ្យគេជៀសវាង ដើម្បីគេចឲ្យផុតពីក្ដីវិនាសហើយ ប្រសិនបើគេមិនបានស្ដាប់ធម៌នេះ គេអាចនឹងមិនដឹងពីហេតុដែលនាំឲ្យវិនាសហេតុនេះអាចនឹងប្រព្រឹត្តខុសជាហេតុនាំឲ្យវិនាសទៅវិញទេ។ ក្នុងនោះព្រះពុទ្ធបានបង្រៀនពីហេតុផលសាមញ្ញៗ និងជាក់ស្ដែងដូចជាថា បុគ្គលដែលមានវ័យចំណាស់ពេកហើយយកមនុស្សក្មេងជាប្រពន្ធប្ដីភាពជាបុគ្គលអកត្ដញ្ញូ មិនដឹងគុណឪពុកម្ដាយ អ្នកលេងល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់គ្រប់ប្រភេទ ភាពជាអ្នកខ្ជិលច្រអូសជាដើមថាហេតុនាំមកនូវក្ដីវិនាស។ • ការពូនភ្នំខ្សាច់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទាក់ទិននឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួនដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ។

ការបោះបាយបិណ្ឌរូបថត

• ប្រេត បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។ គេតែងនិយមជ្រើសរើសចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះឱ្យមករស់នៅលាយឡំជាមួយមនុស្សចាំទទួលភោគផលដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឱ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដពុំមានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យបញ្ជូនកុសលទៅឱ្យទេ ពួកគេនឹងអត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសាដល់បងប្អូនញាតិកាទាំងឡាយឱ្យហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។ • ការបោះបាយបិណ្ឌ

       នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។

ការបោះដុំបាយ តាមទម្លាប់ ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និង បាយបត្តបូរ គេមានធ្វើផ្កាបិណ្ឌ ដែលមានបាច់ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី កំពស់ប្រហែលជា ១ម. មានស៊កកង់ឈើមូល ៗ ជាថ្នាក់រាងធំក្រោម រៀវតូចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ នោះមានដោតផ្កាញ័រ ធ្វើដោយស្ពាន់ក្រាបនឹងក្រដាសគ្រប់ពណ៌ ដោយនៅចុងទង់ ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មក សូម្បីតិចយ៉ាងណា ក៏អាចធ្វើផ្កាទាំងនោះ ឲ្យរញ្ជួយញ័រ ៗ ដែរ នៅកំពូលស៊ុម ផ្កានោះមានរូបហ្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្សមានដោយទៀន ១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់ទៀននេះ រាល់យប់ ។គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់ប្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស។ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែលគេវានចាត់ចែង រៀបចំលំអរ ជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និង សំដែងធម្មទេសនា ។ លុះចប់ធម៌ទេសនា ហើយគេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួនដល់ថ្ងៃបន្ទាប់មក ទើបនាំគ្នាក្រោកពីយប់ទីប្រជុំនៅឯទីវត្តទៀត ។អ្នកណាទៅដល់វត្តមុនគេ អ្នកនោះ ទូងស្គរជាសញ្ញា ដល់អ្នកជើងវត្តឯទៀត ។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណីផ្សេង ៗ ទៅកាន់វត្តយ៉ាងរួសរាន់ ។ ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ៣ ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌ ។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមាន ២ យ៉ាង, ធម៌មួយយ៉ាង សម្រាប់ឧទ្ទិសគ្រៀងសំណែនដល់ខ្មោច ធម៌មួយទៀត សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង ។ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង ។ ដល់ថ្ងៃជិតត្រង់ ទើបនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀត ។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ ។ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិក នៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបាយបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិន អាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាងនិងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយ ជាការធ្វើមិនគោរពទានជាដើម ។ អ្នកដែលជឿថាបោះបាយបិណ្ឌមានប្រយោជន៍ គិតថាបោះបាយបិណ្ឌគឺបោះអោយពួកប្រេតហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថា“បាយប្រេត” ។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ ។ភិក្ខុ ព្រះញាណវង្ស ឃឹម សន ព្រះបាឡាត់រាជធានីភ្នំពេញ និង ជាព្រះគ្រូសូត្រស្តាំប្រចាំវត្តបទុមវត្តីរាជរារាមបានមានព្រះថេរដីកាថា“ ការបោះបាយបិណ្ឌត្រូវបានគេធ្វើឡើងដើម្បីអនុគ្រោះដល់ពួកប្រេតដែលមានបាបកម្មធ្ងន់ មិនអាចទទួលយកចំណែកបុណ្យដែលគេឧទ្ទិសអោយបាន ” ។នៅក្នុងសាស្ត្រាអានិសង្សបិណ្ឌ មានដំណាលអំពីប្រេតប្រភេទខ្លះដែលមានកម្ម ក្រាសខ្លាំងមិនអាចទទួល អនុមោទនានូវបុណ្យដែលគេឧទ្ទិសអោយបាននោះ បានកាឡាខ្លួនជាសត្វល្អិតដូចជាស្រមោចចង្រិត កណ្តូប និង ចាបដូនតាជាដើម ហើយទៅនៅតាមរបងវត្ត និង ខឿនព្រះវិហារជាដើម និងចាំបរិភោគបាយបិណ្ឌដែលគេបោះឲ្យនោះ ។ យើងមិនហ៊ានអះអាងថាមានប្រេតកាឡាខ្លួនជាសត្វទាំងនោះមែនឬអត់ឡើយ ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាបានអះអាងថា សត្វដែលកើតនៅក្នុងអបាយភូមិ គឺភូមិ ឬកំណើតដែលមានតែក្តីទុក្ខនោះមិនមែនមានតែប្រេតទេ គឺមាននរក, ប្រេត, តិរច្ឆាន និង អសុរកាយ ។ ក្នុងបរិបទបាយបិណ្ឌនេះ យើងលើកនរក និង អសុរកាយ ទុកដោយឡែសិនចុះ យើងនឹងធ្វើការពិភាក្សាតែប្រេត និងតិរច្ឆាន ។ព្រះពុទ្ធសាសនាអះអាងថា សត្វដែលកើតជាមនុស្ស និងតិរច្ឆាន មិនអាចទទួលបុណ្យកុសលដែលគេឧទ្ទិស អោយបានទេ ព្រោះមនុស្ស និងតិច្ឆានជាសត្វមានរូប ចំណែកបុណ្យកុសលដែលជារបស់អរូប។ យើងគ្មានអ្វី សង្ស័យទេថា ការបោះបាយបិណ្ឌមុខជាបានជាប្រយោជន៍ដល់ពួកសត្វតិរច្ឆាន ។ យើងអាចសន្មតបានថា ប្រសិនបើ បុគ្គលណាទៅកើតជាសត្វ តិរច្ឆានដូចជា សត្វស្រមោច ចង្រិត កណ្តូបកណ្តុរ និង ចាបជាដើមនោះ ពិតជាអាច បរិភោគបាយដែលគេបោះនោះ បានដោយផ្ទាល់តែម្តង ហើយពួកសត្វខ្លះទោះជាបាយដែលមិនមែនជាបាយគេបោះក្តី ក៏អាចបរិភោគបានដែរ ។មកដល់ដំណាក់កាលនេះប្រហែលជាមានសំនួរផ្សេងទៀតសួរថា“ចុះបើយើង គិតថា មានបុគ្គលខ្លះដែលបានកើតជាសត្វតិរច្ឆានចាំទទួលបាយបិណ្ឌដូចដែលបានបកស្រាយមកហើយមែននោះ ហេតុអ្វីបានជាយើងត្រូវបោះដុំបាយ ម្តេចក៏មិនរៀបចំទុកដាក់ក្នុងចាន ឬភាជន៍ជាដើមអោយបានត្រឹមត្រូវថ្លៃថ្នូរ ព្រោះសត្វតិរច្ឆាន ឬប្រេតទាំងនោះប្រហែលជាសាច់ញាតិ ឬអ្នកមានគុណរបស់យើងផង? ” ។នៅក្នុងព្រះពុទ្ធ សាសនា បានដំណាលរឿងប្រេតពួកខ្លះដែលមិនអាចទទួលបរិភោគរបស់ល្អបានឡើយ គឺថា ឃើញរបស់ល្អដូចជាអាហារដែលគេរៀបចំស្អាតបាតនោះ ពេលទៅចាប់យកដោយសេចក្តីស្រេកឃ្លានជាពន្លឹក ដុំបាយនោះក៏រលាយបាត់ទៅ ។ពួកប្រេតទាំង នេះអាចទទួលបានតែរបស់ណាដែលជាទីខ្ពើមរអើម ដូចជាលាមក, ខ្ទុះ, ឈាម, ភក់, ជ្រាំ ជាដើមប៉ុណ្ណោះ ។ បែបនេះមកពីបាបកម្មរបស់ពួកប្រេតជំពូកនេះ កាលនៅរស់ជាមនុស្សដែលចូលចិត្តរស់នៅប្រព្រឹត្តតែអំពើអាក្រក់,កាប់សំលាប់, បង្ហូរឈាម រស់នៅដោយការជិះជាន់កេងប្រវ័ញ្ច បឺតជញ្ជក់ផលប្រយោជន៍អ្នកដទៃដែលជនទូទៅយល់ថាជាអំពើលាមក គួរអោយស្អប់ខ្ពើម….មិនដែលចូលចិត្តទាល់តែសោះក្នុងការ ធ្វើអំពើល្អដូចជាចំណាយធនធានដើម្បីជាប្រយោជន៍សាធារណៈ ប៉ុន្តែចូលចិត្តណាស់ និង រកវិធីគ្រប់យ៉ាងក្នុងការចំណាយទ្រព្យយ៉ាងខ្ជះខ្ជាយក្នុងការធ្វើ អំពើលាមកគ្រប់យ៉ាង ដូចជាជួលគេអោយចាប់ស្រី ឬសំលាប់មនុស្ស និងចាប់ជំរិត ទារយកប្រាក់ជាដើម។ ដោយសារអំពើបាបទាំងនោះជាដើមទើបបុគ្គលទាំងនោះ ពេលទៅកើតជាប្រេត ក្រៅពីរងទុក្ខជាអនេគ និង រងក្តីស្រេកឃ្លានរាប់ម៉ឺនឆ្នាំទៅក៏នៅមិនអាចចាប់កាន់យករបស់ ឬ អាហារ ដែលល្អបានឡើយ គឺអាចបរិភោគតែរបស់ដែលជាទីខ្ពើមរអើមប៉ុណ្ណោះ ។ ការណ៍នេះសមដូចពុទ្ធភាសិតមួយឃ្លាថា“ដរាបណាបាបមិនទាន់អោយផល ជនអ្នកសាងបាប អាចរីករាយដោយអំពើបាបនោះ លុះណាតែបាបកម្មអោយផល គេនឹងទទួលទុក្ខ”។ទោះយ៉ាងណា អ្នកសិក្សាទាំងឡាយចូរចាំថា ព្រះពុទ្ធមិនបានបង្រៀនយើងអោយធ្វើទានដោយការបោះ បាយបិណ្ឌដើម្បីអនុគ្រោះដល់ពួកប្រេត ឬសត្វតិរច្ឆានណាមួយឡើយ ។ព្រះពុទ្ធបានបង្រៀនថា ដើម្បីឧទ្ទិស កុសលដល់អ្នកដែលបានស្លាប់ទៅ ហើយនោះ ត្រូវយកទេយ្យទានទៅអោយអ្នកមានសីល អាចជាអ្នកបួសឬជាគ្រហស្ថដែលរក្សាសីលក៏បាន ។ ចំណែកការបោះបាយបិណ្ឌនេះ ជាប្រពៃណីសុទ្ធសាធ ហើយធ្វើឡើងតែនៅប្រទេសកម្ពុជាប៉ុណ្ណោះ ចំណែកប្រទេសផ្សេងៗ មិនមានឡើយ ប៉ុន្តែមានបុណ្យស្រដៀងគ្នាដែរ ដូចជានៅប្រទេសជប៉ុនមាន បុណ្យមួយ ឈ្មោះថា “ឧល្លំបន”។ ប៉ុន្តែព្រះភិក្ខុ ឃឹម សន មានព្រះថេរដីកាថា ការបោះបាយបិណ្ឌនេះមានផលវិជ្ជមាន និង អវិជ្ជមានដែរគឺៈផលវិជ្ជមាន

-ធ្វើអោយមនុស្សចេះនឹកគុណដល់បុគ្គលដែលបានចែកឋានទៅហើយ ក៏ដូចជាអ្នកនៅរស់មានឱពុកម្តាយ ជាដើម។
-អោយមនុស្សចេះបំពេញសេចក្តល្អ និង អនុគ្រោះដល់ពួកសត្វតិរច្ឆានទាំងឡាយ ។ផលអវិជ្ជមាន
-ធ្វើអោយការបោះបាយបិណ្ឌទៅជាមានទោស ដោយសារធ្វើដោយក្តីប្រមាទ ។
-ដោយសារអ្នកទៅបោះបាយបិណ្ឌមួយចំនួនទៅបោះបាយដោយសារតែចង់សប្បាយ ។
-ធ្វើអោយមានក្លិនឆ្អេះឆ្អាបដល់ទីវត្តអារាម ។

-មិនសូវបានផល ព្រោះជាការធ្វើទានដោយសេចក្តីទ្វេស ឬ មិនសូវគោរពទាន ។មានសំនួរមួយសួរថា ហេតុអ្វីទើបគេបោះបាយបិណ្ឌតែពេលទៀបភ្លឺ មិនបោះនៅពេលថៃ្ងផង ។អ្នកខ្លះឆ្លើយថា ព្រោះថាបាយបិណ្ឌគេបោះអោយពួកប្រេត ហើយពួកប្រេតខ្លាចពន្លឺថៃ្ង ពេលណាត្រូវពន្លឺថៃ្ងនឹងរលាយរូបបាត់ទៅ មិនអាចទទួលបាយបិណ្ឌបានឡើយ ។ ចំលើយនេះក៏នៅមិនទាន់អាចទទួលយក ជាផ្លូវការណ៍បាននៅឡើយទេ ហើយក៏ត្រូវបានលើកសំនួរឡើងមួយទៀតថាមិនបោះនៅពេលថៃ្ងព្រោះប្រេតខ្លាចពន្លឺថៃ្ង ចុះហេតុអ្វីមិនបោះនៅពេលព្រលប់ ឬពេលអាធ្រាតផងព្រោះពេលនោះក៏មិនមានពន្លឺថៃ្ងដែរ ។ ព្រះបាឡាត់រាជធានីភ្នំពេញ ឃឹម សន មិនបានលើកយកបញ្ហាប្រេតខ្លាចពន្លឺថៃ្ងជាមូលហេតុទេ ប៉ុន្តែព្រះអង្គបានលើកឡើងថាវាជារឿងដើម្បីបង្កភាពងាយស្រួលរបស់ អ្នកបោះទៅវិញទេ ។ ព្រះបាឡាត់រាជធានីភ្នំពេញបានមានព្រះថេរដីកាថា “ព្រោះទៀបភ្លឺ ជាពេលដែលព្រះសង្ឃ នមស្សកាព្រះ រតនត្រៃ និង សូត្របរាភវសូត្រ ហើយប្រជាពុទ្ធសាសនិកតែងតែនាំគ្នាទៅវត្តដើម្បីស្តាប់ ព្រះសង្ឃសូត្រធម៌បរាភវសូត្រនោះផង និង ស្តាប់ការផ្តល់ឱវាទផ្សេងខ្លះផងរបស់ព្រះសង្ឃ ។ នៅតំបន់ខ្លះ ពេលបោះបាយបិណ្ឌរួច អាចារ្យតែងដឹកនាំពុទ្ធបរិស័ទ ចាត់ចែងរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ ដែលងាយស្រួលសម្រាប់ប្រជាពុទ្ធបរិស័ទ បំពេញកុសលជាបន្តបន្ទាប់ជាប់ៗគ្នាតែម្តងកុំអោយខាតពេលធ្វើដំណើរទៅ មកច្រើនលើកច្រើនសារ ។ ម្យ៉ាងទៀត ពេលទៀប ភ្លឺជាពេលដែលមនុស្សគ្រប់រូបដល់ពេលល្មមក្រោកពីដំណេកមិនងោកងុយផង ។ការបោះ បាយបិណ្ឌទៀបភ្លឺនេះ ក៏ជាវិធីមួយដែលធ្វើអោយមនុស្សធ្លាប់តែមានទំលាប់ទទួលទានដំណេកទ្រ មក់ រហូតដល់ថៃ្ងរះទើបក្រោកនោះ អោយ ហាត់ពត់ខ្លួនរៀនក្រោកពីដំណេកពីព្រលឹម កុំអោយខ្ជឹលច្រអូស ស្ពឹកស្រពន់នឹងដំណេកពេកផង” ។លោក សៀង ណាត ជាអតីតសមណនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ទស្សនវិជ្ជាព្រះពុទ្ធសាសនា បានអះអាងស្រដៀងគ្នានឹងព្រះភិក្ខុព្រះញាណវង្សដែរដោយលោក លើកឡើងថា“បើបោះបាយបិណ្ឌ នៅពេលព្រលប់ ឬ ពេលអាធ្រាតក៏គ្មានកំហុសអ្វីដែប៉ុន្តែដែលបុរាណាចារ្យ ដូនតាខ្មែរបានទំលាប់បោះបាយបិណ្ឌនៅ ពេលទៀបភ្លឺនោះព្រោះពេលព្រលប់ឬ ពេលអាធ្រាត ជាពេលដែលមនុស្ស គ្រប់គ្នាត្រូវការសម្រាកបន្ទាប់ពីបានបំពេញការងារពេញមួយថៃ្ងមក ។ ម្យ៉ាងបើធ្វើនៅពេលព្រលប់ ឬ ពេលអាធ្រាតនោះ នាំអោយ ខាតពេលក្នុងការធ្វើដំណើរទៅមកព្រោះព្រឹកឡើងគេនៅតែត្រូវមកវត្តដើម្បីប្រគេនចង្ហាន់ព្រះសង្ឃ និង ចង់ក្រោកទៅស្តាប់ធម៌បរាភវសូត្រនៅទៀបភ្លឺដដែល ” ។

             ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម។អ្នកដែលជឿថា បោះបាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។

• ពិធីក្នុងព្រះបរមរាជវាំងៈ នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរាជកុសលកាន់បិណ្ឌជាទម្លាប់មក ចាប់តាំងពីថ្ងៃ ១១ រោច ។នៅពេលនេះ យើងសូមជូនអំពី ព្រះរាជពីធីយ៉ាងសង្ខេប, ព្រោះថាក្រៅអំពីការុងរឿង អធិកអធមក្នុងការរៀបចំពិធី ពុំមានទំនៀមប្លែកប៉ុន្មានអំពីទំនៀមរាស្ត្រឡើយ ។ខាងទំនៀមព្រះមហាក្សត្រ ធ្វើផ្កាបិណ្ឌច្រើនជាំងនៅទីដទៃ ព្រោះគេធ្វើជំនួសបាយ បត្តបូរយើងធម្មតា ។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពីធី ក៏មានរាងធំក្រោម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ មានដោតក្បាច់កញចាំងឆ្លាក់ភ្ជាប់ នឹងសាច់អំពៅព្រោះតែម្ដង ហើយនៅថ្នាក់ក្រោមបង្អស់មានដោតទង់រូបក្រពើ និង ទង់រូបនាគធ្វើដោយស្ពាន់ក្រាប ។ ព្រះរាជពិធីតែងធ្វើនៅក្នុងព្រះទេវាវិនិច្ឆ័យ, នៅលើតុមួយគេតំកល់ប្រះពុទ្ធរូប ១ អង្គដែលគេបានអភិសេកពីឆ្នាំមុនរួចហើយ ដល់ថ្ងៃបង្ហើយបុណ្យ គេត្រូវអភិសេកព្រះពុទ្ធរូបមួយអង្គថ្មីទៀត ។នៅថ្ងៃ ១១ រោច ដែលជាថ្ងៃផ្ដើមបុណ្យ ព្រះសង្ឃចំរើនព្រះបរិត្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។ ស្អែកឡើងគឺថ្ងៃ ១២ រោច ព្រះសង្ឃត្រូវនិមន្តតាំងពីម៉ោង ៤ ភ្លឺដើម្បីស្វាធ្យាយ ធម៌រហូតដល់ម៉ោង ១០ ទើបក្រុមសង្ឃការី រៀបចង្ហាន់ប្រគេនព្រះសង្ឃការីរៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់ ។ វេលារសៀល ថ្ងៃដដែល ត្រូវវេនព្រះសង្ឃដ៏ទៃទៀត ទៅបំពេញកិច្ចដូចថ្ងៃទី ១ ដែលយើងបានពោលរួចមកហើយ ។ថ្ងៃ ១៣ រោច ពិធីដែលធ្វើតាំងពីរសៀលថ្ងៃនេះ ទៅទល់នឹងព្រឹកថ្ងៃស្អេកទៀត ជាពីធីថ្វាយព្រះរាជកុសលចំពោះព្រះអតីតមហាក្សត្រទាំងឡាយ ជាពិសេសគឺប្រះរាជា ៥ ព្រះអង្គដែលទ្រង់សោយទីវង្គតក្រោយគេ គឺព្រះករុណា ព្រះអង្គឌួង ព្រះករុណាព្រះនរោត្ដម ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះករុណាព្រះមុនីវង្ស និង ព្រះករុណាព្រះសុរាម្រិត ។នៅថ្ងៃ ១៤ រោច ព្រះករុណា, ព្រះរាជវង្សានុវង្ស ស្ដេចចេញជាព្រះរាជាធិបតីជាមួយ នឹងនាម៉ឺនសព្វមុខមន្ត្រី ។បន្ទាប់មក គេនិមន្តព្រះសង្ឃបង្សុកូល គឺជាការពិចារណាដល់ភាពឥតខ្លឹមសារនៃមនុស្សជាតិ និង ជាកិច្ចបញ្ជូនកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ឲ្យបានរំដោះផុតពីទុក្ខវេទនា ។ នៅវេលាលោកសង្ឃកំពុងសូត្រគេយកអំបោះឆៅប្រគេនព្រះសង្ឃគ្រប់អង្គកាន់ ហើយយកចុងសរសៃអំពោះម្ខាងដាក់ទៅក្នុងផ្តិលទឹកមន្តមួយ ។ ដែលតម្កល់នៅមុខព្រះសង្ឃនាយក ហើយចុងម្ខាងទៀត យកទៅដាក់ព័ទ្ធជុំវិញហោព្រះអដ្ឋិឯណោះ ។ អំពោះនៅជានិមិត្តរូបនៃការចម្លងកម្លាំងធម៌ ខាងសាសនាពីអ្នករស់នៅទៅកាន់អ្នកស្លាប់ ។រួចពីនោះមក ព្រះករុណាទ្រង់យកបាច់ផ្កាទៅថ្វាយចំពោះព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរចូលថ្វាយផ្កា និង ថ្វាយបង្គំព្រះបរមរូប ជាបន្ទាប់ក្រោយព្រះអង្គ ។ តមកទៀត ក្រុមបារគូចូលទៅសូត្រប្រសិទ្ធិពរថ្វាយព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរ ថ្វាយព្រះរាជកុសលចំពោះព្រះបរមរូបទៀត ដើម្បីសូមព្រះអង្គបានប្រកបដោយព្រះសុភមង្គលគ្រប់យ៉ាងក្នុងបរលោក ។នៅម៉ោង ៩ យប់ ព្រះករុណាទ្រង់យាងមកជួបជុំ និង ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ម្ដងទៀតដើម្បីធ្វើពិធី “ ប្រជុំបិណ្ឌ” ។ នៅឱកាសនោះ ព្រះខ័នស្ដេចត្រាញ់ទាំង ៤ ក៏ត្រូវអញ្ជើញមកតម្កល់ក្នុងពិធីនោះដែរ ។សម័យបុរាណ តែកាលណាព្រះរាជអាណាចក្រត្រូវបានរីកធំឡើង ព្រះករុណាទ្រង់ជ្រើសតាំង ព្រះរាជវង្សានុវង្ស ១ អង្គ ជាស្ដេចត្រាញ់ដើម្បីគ្រប់គ្រងតំបន់ដែលនៅជិតព្រំប្រទល់ ។ កាលនោះ មានតែស្ដេចត្រាញ់បួនទេ ប្រចាំទិសទាំង ៤ នៃព្រះនគរ ។ ព្រះអង្គទ្រង់ព្រះរាជទាន មកុដ ១ ព្រះខ័ន ១ និង ត្រា ១ ដល់ស្ដេចត្រាញ់ទាំងនោះ មួយគ្រឿង ៗ មួយអង្គ ។ប៉ុន្តែមកុដ និង ត្រាបាត់បង់អស់ទៅហើយ នៅសល់តែព្រះខ័ន ដែលមានពួកបាគូមួយក្រុម នៅវត្តបារាយណ៍ក្នុងខេត្តកំពង់ធំ នៅរក្សាដល់សព្វថ្ងៃនេះ ។ ព្រះខ័ន ទាំងបួនមានសភាពដូចគ្នា នៅលើមុខព្រះខ័ន មានឆ្លាក់មន្តអាគមផង ហើយនៅលើដងមានឆ្លាក់រូបសត្វ ៤ បែប ។ សត្វទាំង ៤ បែបនោះ ទំនងជាតំណាងចតុទិសនោះឯង ។ ដោយហេតុថាសម័យមុន ពួស្ដេចត្រាញ់ទាំង ៤ ត្រូវចូលខ្លួនទៅ រាជធានី ដើម្បីគោរពបូជាចំពោះវិញ្ញាណក្ខ័ន្ធ នៃបុព្វបុរស របស់ខ្លួន ទើបព្រះខ័ន ទាំងបួន ដែលជាតំនាងស្ដេចត្រាញ់ ក៏ត្រូវយកមកតម្កល់ ក្នុងរាជពិធីថ្វាយព្រះរាជកុសលនោះដែរ ។ក្រៅពីនោះ មានតុពីរទៀត នៅចំពីមុខកន្លែង តម្កល់ព្រះបរមរូប ។ តុមួយមានគ្រឿងប្រដាប់សុទ្ធសឹងមាស គឺជាដង្វាយថ្វាយ ព្រះបិតរចំពោះព្រះសពនៃព្រះមហាក្សត្រ ទ្រង់រាជ្យ ។ តុ ១ ទៀតមានសុទ្ធតែគ្រឿងប្រាក់ ជាដង្វាយសម្រាប់ថ្វាយព្រះបិតរ ចំពោះវិញ្ញាណក្ខ័ន្ធ នៃព្រះរាជវង្សានុវង្ស ។ នៅជិតតុនោះ មានតុមួយតូចមួយទៀត តម្កល់កែវទឹកដូង ។កាលព្រះករុណាទ្រង់យាង ដល់ទីប្រជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើងអុជទៀន គោលទាំងគូ ដែលដាក់នៅចំពោះព្រះភក្ត្រ ព្រះបរមរូប ។ បារគូ ៩ នាក់ សូត្រថ្វាយជ័យរួចចាក់ទឹកស័ង្ខលើបាតព្រះហស្ថព្រះរាជា ហើយថ្វាយស័ង្ខ រួចថ្វាយស្លឹកព្នៅខ្ចី ១ សន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកាណ៌ឆ្វេង ដើម្បីសិរីសួស្ដី ។បន្ទាប់មកទៀត ចាងហ្វាងក្រុមព្រះរាជមន្ទីរ សូត្របួងសួងព្រះបិតរ សូមឲ្យលោកទ្រទ្រង់ព្រះមហាក្សត្រ និង រាស្ត្រប្រជា ធំ-តូច មាន-ក្រ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះជាជាតិសាស្ត្រណាក៏ដោយ សូមឲ្យបានសេចក្ដីសុខ ចម្រើនទាំងអស់ ។លុះចប់កិច្ចបួងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំព្រះបរមរូបរួចទើបទ្រង់យាងចាក់ដូងជាក្រោយ ។ តមកតៀត ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ចូលម្ដង ៤ នាក់ ៗ ដូចមុនដែរ ។បន្ទាប់មកទៀត, ព្រះមហាក្សត្រីយានីយាងចាក់ទឹកដូងតែមួយព្រះអង្គឯង រួចទើបក្រុមក្សត្រី ចៅជិត ចៅចម និង ភរិយានាម៉ឺនសព្វមុខមន្ត្រី ចូលចាក់ទឹកដូង ម្ដង ៤ នាក់ ៗ ជាលំដាប់ ។ លុះចប់ពិធីចាក់ទឹកដូងហើយ គេនិមន្តព្រះសង្ឃទេសនា រឿងពុទ្ធប្រវត្តិ រួចរៀបអភិសេកព្រះពុទ្ធរូបមួយព្រះអង្គ នៅក្នុងយប់ជាមួយគ្នានោះ ។ នៅទីវត្តទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានធ្វើពិធីដូចគ្នានេះដែរ ដែលយើងនឹងជូនសេចក្ដីអធិប្បាយទៅខាងមុខ ។ប៉ុន្តែ សូមកត់សម្គាល់ថា ពិធីចាក់ទឹកដូង និង បិធីអភិសេកព្រះពុធ្ធរូប តែងធ្វើនៅព្រះបរមរាជវាំង ២៤ ម៉ោង មុនទំនៀមរាស្ត្រក្នុងព្រះនគរជាដរាប ។ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ ។ លុះភ្លឺស្រាង ៗ ហើយ ពួកភ្នាក់ងារយកគ្រឿងផ្ទុកក្នុងសង្ឃឹកឈើមួយតូច ដែលមានភាពដូចជាតំណាក់ផែ រួចសែងយកទៅឯងកំពង់ផែ ទៅដល់គេផ្ទេរគ្រឿងទាំងនោះដាក់ទៅក្នុងក្បូនដើមចេក ។ គេយកទូក ១ មកសណ្ដោងអូសរហូតដល់កណ្ដល់ទន្លេ ៤ មុខ ទើបលែងក្បូនឲ្យអណ្ដែតទៅតាមខ្សែទឹក បញ្ជូនទាំងវិញ្ញាណក្ខ័ន្ធ ព្រះបិតរទៅស្រុកទេសវិញផង ។លុះត្រឡប់មកវិញ ពួកភ្នាក់ងាររៀបធ្វើពិធីបង្សុកូល និង ប្រគេនចង្ហាន់សង្ឃជាការស្រេច ។ ក្នុងពេលជាមួយនឹងព្រះរាជពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ក្រុមបារគូក៏ធ្វើពិធីបូជាចំពោះទេវរូបនៅនាយោព្រះបញ្ចក្សេត្រដែរ ។ គេធ្វើពិធីអញ្ជើញទេវរូបទាំងនោះឲ្យចេញវស្សាជាមួយផង ។ • ទំនៀមរាស្ត្រៈ ថ្ងៃខែដាច់ខែភទ្របទ ជាថ្ងៃសំខាន់ជាងគេក្នុងរដូវបិណ្ឌ គឺជាថ្ងៃ “ ប្រជុំបិណ្ឌ” ឬ “ ភ្ជុំបិណ្ឌ” ។មុនថ្ងៃភ្ជុំ ជាថ្ងៃភ្ជុំធំ, នៅគ្រប់គ្រួសារខ្មែរគេនាំគ្នាធ្វើនំអន្សម នំគម ដើម្បីយកទៅវត្តអារម ចែកញាតិមិត្តជិតឆ្ងាយ និង សែនជីដូនជីតា ដែលធ្វើមរណកាលទៅហើយនោះ ។ ចំនែកនៅឯវត្ត គេរៀបចំបោសសំអាតតុបតែងសាលាបុណ្យឲ្យសរម្យ តាមរបៀប ព្រោះនៅវេលាយប់ ១៤ រោចនោះ ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយធម៌ និង ទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីបង្សុកូល និង អភិសេកព្រះពុទ្ធរូប ដូចជាយើងបានពោលមកហើយក្នុងព្រះរាជពិធី ។មានរឿងដំណាលថា កាលនោះ ព្រះបរមពោធិសត្វទ្រង់មានសេក្ដីតក់ស្លុត នឹងជរាព្យាធិ និង មរណៈជាពន់ពេក ទ្រង់យាងចាកភេទជាក្សត្រ ដើម្បីទៅស្វែងរកព្រះនិព្វានជាឋានបរមសុខ ។ ព្រះអង្គទ្រង់ធ្វើទុក្ខកិរិយាអស់រយៈកាល ៦ ឆ្នាំ ទាល់តែមានប្រះ កាយស្គាំងស្គមយ៉ាងខ្លាំង ប៉ុន្តែក្រោយបន្តិចមក ប្រះអង្គទ្រង់ពិចារណាឃើញថា ការដេលទ្រង់ប្រព្រឹត្តនេះ មិនអាចធ្វើឲ្យសម្រេចមគ្គផលបានទែ ទើបព្រះអង្គចាប់ឆាន់ចង្ហាន់ឡើងវិញ ។ តពីនោះមក ប្រះអង្គក៏ព្រមទទួលចង្ហាន់ដែលនាងសុជាតាបានធ្វើដោយផ្ចិតផ្ចង់អស់ពីចិត្តថ្វាយព្រះអង្គ ។ព្រះអង្គទ្រង់បានសម្រេចព្រះសម្ពោធិញ្ញាណ នៅពេលដែលព្រះអង្គទ្រង់គង្គនៅក្រោមដើមពោធិព្រឹក្សមួយ ប៉ុន្តែមុននឹងទ្រង់បានត្រាស់ដឹង មារាធិរាជដែលជាសត្រូវ តាមព្យាបាទព្រះអង្គជាយូរណាស់មកហើយ ហើយដោយសេចក្ដីក្ដៅក្រហាយនឹងបំបែរព្រះទ័យព្រះអង្គឲ្យចុះអំពីរតនបល្ល័ង្ក ។ ព្រះបរមសាស្ដាទ្រង់អាងដល់នាងគង្ហីងព្រះធរណី ជាកស្សិណ នាងគង្ហីងចាង់ផ្នួងសក់ច្បូតចេញជាទឹកលិចលង់ពលមារបរាជ័យក្នុងពេលនោះហោង ។ ឯទំនៀមធ្វើបុណ្យ អភិសេកព្រះពុទ្ធរូប ជាទំនៀមរំឭកដល់រឿងពុទ្ធប្រវត្តិ ត្រង់ដែលព្រះអង្គផ្ចាញ់មារាធិរាជនេះឯង ។ ហេតុនេះហើយ បានជាក្នុងពិធីពុទ្ធាពិសេកមានក្មេងព្រហ្មចារី អង្គុយបកស្រូវភោជសាលី និង ចំអិនមធុបាយាស ដោយទឹកដុង និង ភ្លើងទៀនជាតំណាងនាងសុជាតា ។ ដល់ពេលទៀបភ្លឺ មានយវជនជាច្រើនរូបតំណាងពលមារ ចូលទៅធ្វើអាការហាក់ជាកំហែងព្រះអង្គ ពេលនោះពួកកុមារីបានព្រាចនូវស្រទាប់ផ្កាឈូក ជាការរំឭកដល់កាលដែលនាងគង្ហីងធរណីច្បូតសក់បង្ហូរទឹកឲ្យលិចលង់ពលមារ ។ពេលភ្លឺស្រាង ៗ ទាយកទាយិកា នាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួន ទៅសំរាកបន្តិច ដើម្បីនឹងត្រឡប់មកកាន់វត្តវិញ នៅពេលថ្ងៃជិតត្រង់ ។ជិតដល់ពេលហើយ អ្នកស្រុកជើងវត្តនាំគ្នាទូលបាយបត្តបូរ បាយបិណ្ឌម្ហូបចំណីផ្សេង ៗ ដែលធ្វើដោយផ្ចិតផ្ចង់ទៅប្រគេនព្រះសង្ឃ ដើម្បីឲ្យបានផលដល់ខ្មោចជីដូនជីតា ដែលគេលែងឲ្យមកជួបជុះក្នុងពេលនោះ ។ នៅស្រុកខ្លះ គេបង្វិលពពិលបំបួស ដូនជីមួយផង នៅឱកាសនោះ ។ពេលព្រលប់ថ្ងៃដដែល អ្នកស្រុកប្រមូលក្រុមញាតិនៅផ្ទះរៀងខ្លួន ដើម្បីសែនជីដូនជីតា ។ គេក្រាល់កន្ទេល ១ ដាក់សំពត់សក្រាលពីលើ មានខ្នើយ ១ ផង នៅអមកន្ទេលទាំងសង្ខាង មានថាសចំអាប បង្អែម បាយបិណ្ឌ និង បាយបត្តបូរ ។ លុះរៀបចំស្រេចកាលនា មនុស្សចាស់ម្នាក់ក្នុងគ្រួសារ អុចធូបទៀន សំបូងសំរូង អញ្ជើញជីដូនជីតា ញាតិមិត្ត ដែលបានធ្វើមរណកាលទៅនោះ ឲ្យអញ្ជើញមកសេពសោយ អាហារភោជនដែលគេរៀបជូន និង ឲ្យសព្ទសាធុការពរ ដល់កូនចៅញាតិសន្ដានផង ។ថ្ងៃជាបន្ទាប់មក គឺថ្ងៃ ១ កើតខែអស្សុជ គេក្រោកតាំងពីយប់នាំយកក្បូនដើមចេក ផ្ទុកដោយស្បៀងអាហារ ស្រូវអង្ករ នំនែកគ្រប់យ៉ាង យកទៅបណ្ដែតឲ្យរសាត់តាមខ្សែទឹកហូរ ហើយនិយាយថា សូមឲ្យជីដូនជីតាអញ្ជើញត្រឡប់ទៅស្រុកដើមវិញចុះ ។ក្នុងភូមិខ្លះនៅក្បែរក្រុងភ្នំពេញ នាថ្ងៃដដែលនោះ គេមានថ្វើពីធីសេន ឬ ថ្វាយព្រះភូមិផង ។ គេរៀបចំកន្ទេលខ្នើយ បាយទឹក និង សំណែនផ្សេង ៗ ដូចជាសែនដូនតាពីល្ងាចដែរ រួចគេអញ្ជើញព្រះភូមិ ព្រះធរណី ឲ្យមកសេពសោយព្រមទាំងសុំឲ្យកើតផល្លានុផលបរិបូរផង ។ ជួនកាល បន្ទាប់ពីការសែនព្រេន និង បួសងួងនោះមក កូនក្មេងដែលនៅចាំក្រោមផ្ទះ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ វាយសរសរផ្ទះក្ដុងក្ដាំង បណ្ដើរថា “ ឱ ! ព្រះភូមិករ ព្រះធរណី យាងមកឲ្យយើងសុខសប្បាយហើយ” រួចនាំគ្នាសើចលាន់យ៉ាងសប្បាយទៅ ។បន្ទាប់មកទៀត កេយកអំពោះឆៅទៅចងដៃម្ចាស់ផ្ទះប្រុសស្រី ចង់សរសរកន្ទោង ចងស្នែងគោក្របី នង្គ័ល និង រនាស់ ។ អំបោះនេះ ជានិមិត្តរូបនៃសម្ពន្ឌមួយយ៉ាងតឹងរ៉ឹង រវាងភ្ញៀវចូលមកជួបជុំ និង អ្នកផ្ទះ ។ គេយកប្រេង ម្សៅទៅលាបស្នែងសត្វពាហនៈទាំងនោះ ហើយសុំខមាទោស កុំឲ្យមានកម្មពៀរ ដោយបានប្រើ និង វាយដំសត្វនោះ ក្នុងការធ្វើស្រែចំការ ។ រួចអ្នកស្រែចំការ នាំគ្នាយកច្រមទៅដោតមួយ ៗ គ្រប់រែស ។ ច្រមនោះធ្វើអំពីដើមឫស្សីមួយកំណាត់ គេច្រៀកចុងម្ខាងជាបន្ទះស្ដើង ៗ ហើយយកវល្លិ៍ក្រងឲ្យមានរាងរីកចុងរួមគល់ ដូចជីវឡាវ មានដាក់បាយ នំ ចំណី និង ចងស្លាបមាន់ខ្មៅ ១ នៅមាត់ច្រកនោះផង ។ អ្នកស្រែយកច្រមនោះទៅដោតនៅទិសឥសានស្រែ ហើយថយមកអង្គុយ បួងសួងមួយសន្ទុះ សុំឲ្យធ្វើស្រែបានផលច្រើន ។ នៅកន្លែងខ្លះទៀត គេយកបាយបិណ្ឌទៅចោលក្នុងស្រែដើម្បីឲ្យបានផលច្រើន ។


By : SOUN PISETH:បុណ្យភ្ជុំបិណ្ឌ

ខ្ញុំ ព្រះករុណា សូមក្រាបថ្វាយបង្គំ គុណម្ចាស់ ធម្មានន្ទ ជំរាបសួរខេមរជនទាំងអស់!ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ”បុណ្យភ្ជំបិណ្ឌ ត្រូវបានប្រារព្វឡើង និង ឃើញមានតែក្នុងប្រទេសខ្មែរយើង ៖ ចម្ងល់របស់ ខ្ញុំនៅលើប្រទេសក្នុងសកលលោកដែលកាន់ព្រះពុទ្ធសាសនា តើ ក្នុងឱកាសដែលព្រះសង្ឃគង់ចាំព្រះវស្សា ប្រទេសទាំងឡាយនោះនៅតែបន្តប្រារព្វពិធី “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ ” ជានិច្ចកាល ឬ ក៏គ្នាធ្វើអ្វីសោះក្នុងរយៈចន្លោះពេលចំនួន១៥ថ្ងៃហ្នឹង? ខ្មែរយើងដែលប្រារព្វ ធ្វើបុណ្យភ្ជំបិណ្ឌខុសពីប្រទេសទាំងឡាយដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា តើអាចប្រាសចាកអំពីន័យដើមក្នុងសម័យពុទ្ធកាលដែរឬទេ?

សូមអរព្រះគុណ និង អរគុណ