Jump to content

សិទ្ធិធ្វើបាតុកម្ម

ពីវិគីភីឌា
ការ​ធ្វើ​បាតុកម្ម​កន្លង​មក​របស់​បក្ស​ប្រឆាំង​នៅទី​ក្រុង​ភ្នំពេញ។ រូបភាព៖ ម៉េង គឹមឡុង

សិទ្ធិ​ធ្វើបាតុកម្ម​ជា​សិទ្ធិ​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ចំណោម​សិទ្ធិ​ទាំង​ឡាយ​របស់​មនុស្ស។ ខណៈ​ដែល​ច្បាប់សិទ្ធិ​សមនុស្ស និង​ច្បាប់​របស់​ប្រទេស​ជាតិ​ទាំង​ឡាយ​មិន​ទាន់​អនុញ្ញាតិ​ទាំង​ស្រុង​នូវ​សិទ្ធិមួយ​នេះ តែ​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​អាច​ការ​សម្ដែង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ ​សេរីភាព​ក្នុងការបង្កើត​សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ[]

មាន​សន្ធិសញ្ញា​អន្តរជាតិ​ជា​ច្រើន​បាន​បញ្ជាក់​ជា​លាយ​លក្ខណ៍​អក្សរ​យ៉ាង​ច្បាស់​អំពី​សិទ្ធិ​ទាំង​នោះ តួ​យ៉ាង​ដូច​ជា​សន្ធិសញ្ញា​ឆ្នាំ ១៩៥០​ អនុសញ្ញាសហភាព​អឺរ៉ុប​ស្ដី​ពី​សិទ្ធិ​មនុស្ស ជា​ពិសេស​នៅ​ត្រង់​កថាខណ្ឌ​ទី ៩​ដល់​ទី​១១ និង​កត្តិកសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ ឆ្នាំ​១៩៦៦ នៅ​ត្រង់​កថាខណ្ឌ​ទី ១៨​ដល់​ទី​២២។

ទោះ​ជា​យ៉ាង​ណា​ក្ដី​នូវ​រាល់​កិច្ចព្រម​ព្រាងនេះ ក៍​ដូច​ជា​​កិច្ច​ព្រម​ព្រាង​ដ៏ទៃ​ទៀតរួម​មាន ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ​ សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​មួយ​ដែល​មាន​ការ​កំណត់​ព្រំដែន​ខ្លះៗ។ ជាឧទាហរណ៍ នៅក្នុង​កត្តិកសញ្ញា​អន្តរជាតិ​ស្ដី​អំពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​បាន​ចែង​អំពី​ការ​ហាម​ប្រាម​ក្នុង​ការគាំ​ទ្រ​ឱ្យ​មាន "ការ​រើស​អើង​ពូជ​សាសន៍ ឬការ​ស្អប់​ខ្ពើម​សាសនា​" ហើយ​នឹង​មាន​ការ​ឃាត់​ឃាំង​ក្នុង​ការ​ប្រមូល​ផ្ដុំ​ប្រសិន​បើ​ក្នុង​ករណីចាំបាច់​ណាមួយ​ដូច​ជា "​នៅ​ក្នុង​ករណី​សង្គម​ប្រជាធិបតិយ្យ​ ដែល​សន្តិសុខ​ជាតិ​ត្រូវ​បាន​រឹត​បន្តឹង ឬការ​ការពារ​​សុវត្ថិភាព​សាធារណៈ សណ្ដាប់​ធ្នាប់​សាធារណៈ កិច្ច​ការពារ​សុខភាព​សាធារណៈ ឬ​សីលធម៌ និង​កិច្ចការពារ​សិទ្ធិ​ និង​សេរីភាព​ផ្សេងៗ​ទៀត (កថាខណ្ឌ​ទី ២០ និង​២១)។

រាល់​ការ​តវ៉ា​បាតុកម្ម​មិន​ចាំ​បាច់​ត្រូវ​មាន​ហឹង្សា និង​គម្រាម​កំហែង​សន្តិសុខ​ជាតិ ឬ​សុវត្ថិភាព​សាធារណៈ​ឡើយ។ ម្យ៉ាង​ក៍​មិន​ត្រូវ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​របស់​ពលរដ្ឋ​ ព្រោះ​បាតុកម្ម​មួយ​ចំនួន​ធំ​មិន​ប្រព្រឹត្ត​ផ្ទុយ​ច្បាប់​ប្រទេស​ឡើយ។ បាតុកម្ម ដែល​រួម​បញ្ចូល​នូវ​ការ​ដើរ​ជាក្បួន​អហឹង្សា​ ឬ​ការ​តស៊ូ​របស់​ពលរដ្ឋ​ ជា​ទូទៅ​មាន​លក្ខណៈ​ជា​ការ​បង្ហាញ​ផល​វិជ្ជមាន​ក្នុង​ការ​គាំទ្រ​ប្រជាធិបតិយ្យ និងស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ ការណ៍​នេះ​តែ​កើត​ឡើង​ជា​ឧទាហរណ៍ ការ​ដើរ​ជា​ក្បួន​តប​ត​ទៅ​នឹង​ការធ្វើ​រដ្ឋប្រហារ[] ឬ​ពេល​ខ្លះ​ប្រឆាំង​ទៅ​នឹង​ការ​ដែល​អ្នក​ដឹក​នាំ​បដិសេធ​មិន​ចុះ​ចេញ​ពី​អំណាច​បន្ទាប់​ពី​ត្រូវ​បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត។

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2008-04-30. Retrieved 2014-02-18.
  2. Adam Roberts, "Civil Resistance to Military Coups", Journal of Peace Research, Oslo, vol. 12, no. 1, 1975, pp. 19-36.

ទំព័រគំរូ:Particular human rights