Jump to content

សិល្បៈក្បាច់គុនក្នុងផ្ទះ

ពីវិគីភីឌា

សិល្បៈក្បាច់គុនក្នុងផ្ទះ

សិល្បៈនៃការប្រើប្រាស់រាងកាយមួយនេះ ជាការប្រើប្រាស់រាងកាយឲ្យសមរម្យ មើលទៅទំនង។ សិល្បៈនេះកើតឡើងពីការបញ្ចូល ជំហាន ជំហរ ក្បាច់ផ្សេងៗ នៃសិល្បៈក្បាច់គុនកុងហ្វូ ឬប្រដាល់ ទៅក្នុងការងារផ្ទះប្រចាំថ្ងៃ ដូចជាការងារនៅផ្ទះបាយ ការងារផ្សេងៗ ការងារដែលត្រូវប្រើកម្លាំងខ្លាំង ជាដើម។

> អង្គុយឲ្យនឹង ហើយឲ្យត្រង់

> បាតជើងទាំងពីរជាប់នឹងដី (ដើម្បីលំនឹងខ្លួន និងភាពរឹងមាំ នៅពេលឈរ)

> ឈរឲ្យត្រង់

> រៀនបត់បែនដងខ្លួនដូចជាដងធ្នូ (ពេលធ្វើការងារទាបៗ បន្ទាបខ្លួនចុះ ខ្នង ចង្កេះ ត្រូវតែត្រង់ជាប្រចាំ ជើងទាំងពីរបត់បែនតាមសភាពជាក់ស្ដែង ធ្វើយ៉ាងណាឲ្យស្រួល ហើយ មើលទៅ ឬគិតថា សមទំនង។ ពិសេសពេលបន្ទាបខ្លួនលើករបស់ធ្ងន់ ខ្នង ចង្កេះ ត្រូវតែត្រង់ជាប្រចាំ ដើម្បីបង្ការការឈឺចង្កេះ)

> ដំណើររង្វង់ព្រះចន្ទ ពេលដែលដើរដល់ផ្លូវបត់ ប្រើជំហានរង្វង់ព្រះចន្ទ។ ជំហាន​ កែងជេីង​ ទៅចុងជេីង​ (ពេលឈានដេីរ​ កែងជេីងប៉ះដីមុន) ធ្វើយ៉ាងណាឲ្យទំនង ហើយមានលំនឹងល្អ

> រៀនរឹង រៀនទន់ (រៀនប្រើកម្លាំងល្មមទៅតាមការងារដែលត្រូវធ្វើ)

> រៀនប្រើដៃទាំងពីរ (ទម្លាប់ប្រើដៃទាំងពីរ ពេលធ្វើការងារផ្សេងៗ ដោយមានស្មារតី ប្រុងប្រយ័ត្ន)

> រៀនប្រើចង្កេះ (ពេលធ្វើការងារក្នុងផ្ទះបាយ ត្រូវឈោងចាប់យករបស់ផ្សេងៗ រៀនប្រើចង្កេះដូចក្នុងសិល្បៈក្បាច់គុនប្រដាល់។ ដៃដែលត្រូវឈោងចាប់ ឈោងទៅមុខ ដៃមួយទៀតថយទៅក្រោយបន្តិច និងរៀនបន្ធូរចង្កេះ ទៅតាមចលនា។ ដោយយកឆ្អឹងកងខ្នង ឆ្អឹងកងចង្កេះ ជាអ័ក្សកណ្ដាល របៀបដូចពេលដែលត្រូវដាល់ ក្នុងក្បាច់គុនប្រដាល់។ បញ្ជាក់ ចង្កេះមិនពត់ពែន អែនអននោះទេ)

វេជ្ជបណ្ឌិត សេង ច័ន្ទភក្ដី