Jump to content

សីល

ពីវិគីភីឌា

នាម (បាលី), (សំស្ក្រឹត) (សិល) (ឝីល) វិរតិ​ចេតនា​ដែល​វៀរ​ចាក​អំពើ​អាក្រក់, ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​វា​ចា, ការ​មិន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ឬ​វិនយប្បញ្ញតិ្ត (ព. ពុ.) ។ ការ​កាន់​ចរិយា​ល្អ; ការ​សង្រួម; អង្គ​នៃ​ចរិយា; ចរិត, ចរិយា; មារយាទ​ល្អ; សេចក្ដី​ល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់​ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ (ដែល​ជា​បាលី​ឬ​សំស្រ្កឹត) អានថាសីល៉ៈ, ដូច​ជា សីល​កថា សម្ដី​និយាយ​អំពី​សីល, និយាយ​អំពី​ការ​ប្រព្រឹត្ត​ល្អ ។