សុភានុវង្ស
Appearance
ព្រះអង្គម្ចាស់សុភានុវង្ស (១៣ កក្កដា ១៩០៩ - ៩ មករា ១៩៩៥) ព្រះអង្គមានរហស្សនាមថា ព្រះអង្គម្ចាស់ក្រហម នៅជាមួយព្រះអនុជរបស់ព្រះអង្គម្ចាស់សុវណ្ណភូមា និងព្រះអង្គម្ចាស់បុណ្យអ៊ុម នៃខេត្តចម្ប៉ាសាក់ដែលជា “ព្រះអង្គម្ចាស់ទាំងបី” ដែលតំណាងឱ្យបក្សកុម្មុយនិស្ត (និយមវៀតណាម) អព្យាក្រឹតនិយមនិងគណបក្សនយោបាយរាជានិយមក្នុងប្រទេសឡាវ។ ព្រះអង្គសុភានុវង្ស បានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតឡាវ ចាប់ពីខែធ្នូ ឆ្នាំ១៩៧៥ ដល់ខែសីហា ឆ្នាំ១៩៩១។ សុភានុវង្ស គឺជាព្រះរាជបុត្រាមួយអង្គរបស់ព្រះអង្គម្ចាស់ប៊ុនខង និងជាឧបរាជចុងក្រោយរបស់ហ្លួងព្រះបាង។ ខុសពីបងប្អូនបង្កើតរបស់គាត់សុវណ្ណភូមានិងភេតសារាជ រតនាវង្សា ដែលមានមាតាជារាជបុត្រីនៃរាជវង្ស ចំណែកម្ដាយរបស់គាត់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់គឺមុំ ខាំអ៊ូន។