សុភាសិតខ្មែរ
Appearance
សុភាសិតខ្មែរ ជាឃ្លាខ្លីៗ តែមានអត្ថន័យជ្រៅជ្រះ ជាឱវាទល្អៗដែលមានប្រយោជន៍គួររៀនគួរស្តាប់។ ទំព័រនេះគឺជាកម្រងប្រមូលផ្តុំសុភាសិតខ្មែរ ដកស្រង់ចេញពីសៀវភៅប្រមូលភាសិតខ្មែរ ផ្សាយចេញពីសមាគមសម្តេច ជួន ណាត។
ឯកសារ:Khmer Proverb.jpg |
- គោធាតមិនស្មេីសេះស្គម ខ្មែរចេះល្មមមិនស្មេីចិនឆ្កួត
- គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
- គិតមុនគូ
- គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជិវិត។
- គ្មានពូជ គ្មានកំណើត
- គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។
- គុកនិងសោ គឺចោរបង្កើតឱសថល្អឆើតកើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។
- គ្រូកាចសិស្សខូច។
- គ្រូទាយ ម្តាយថា។
- គួរគិតជីវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចា
- គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ។
- គ្រឿងញៀនបំផ្លាញអនាគត។
- ឃ
- ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
- ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរ
- ឃ្លាតកាយ ណាយចិត្ត។
- ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។
- ឃុបឃិតជនពាល រាលទុក្ខដល់ខ្លួន។
- ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា
- ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។
- ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។
- ឃើញឈើពុក កុំអាលដាក់គូទអង្គុយ (ឬ កុំអាលដាក់គូទលើ)។
- ឃើញដំរីជុះ កុំជុះតាមដំរី (ឬ ដំរីជុះ កុំជុះតាមដំរី)។
- ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
- ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
- ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។
- ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក យប់កុំអាលនិយាយជាមួយស្រី។
- ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ (ឬ ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
- ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (ភួង គូទ )
- ឃ្លោកលិច អម្បែងអណ្តែត។
- ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
- ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
- ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
- ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
ង
[កែប្រែ]- ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។
- ងប់នឹងញាតិ ឃ្លាតច្បាប់។
- ងប់នឹងមាសប្រាក់ ខូចយសសក្តា។
- ងប់នឹងប្រុស ខូចព្រហ្មចារី។
- ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
- ងប់នឹងស្រី ចំណីទុក្ខ។
- ងប់នឹងល្បែង តែងហិនហោច។
- ងប់នឹងល្បែង តែងវិនាស។
- ងប់នឹងស្រា ខូចស្មារតី។
- ងប់នឹងពាក្យសរសើរ គេថាភ្លើ។
- ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត។
- ងប់នឹងស័ក្តិយស ស្អុយទាំងអស់ក្នុងលោកិយ។
- ងប់នឹងជំនឿ រឿគំនិត។
- ងប់នឹងសម្រស់ អស់តម្លៃ។
- ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមឲ្យពរ។
- ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
- ងាប់គំនិត ងងឹតដល់ស្លាប់។
- ងាប់ទាំងរស់ ស្អុយទាំងស្រស់។
- ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។
- ងាប់នឹងស្រី ចង្រៃមួយជាតិ។
- ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
- ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។
- ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
- ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
- ងាប់នយោបាយ ព្រោះស្តាយលាភ។
- ងាប់ស្តួក ដូចឃ្លោកទុំ។
- ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។
- ងើយ (ឬ ងើប) ស្កក ឱនដាក់គ្រាប់។
- ចង់ធំខំពីតូច បើខ្លាចខួចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
- ចំណីក្រពះគឺអាហារ ចំណីប្រាជ្ញាគឺសៀវភៅ។
- ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។
- ចង់ចេះឲ្យធ្វើល្ងង់។
- ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
- ច្របាច់កចិន លៀនអណ្តាតខែ្មរ។
- ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
- ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
- ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
- ចាក់អង្ករយកអង្កាម។
- ចានមួយរាវ លែងអីរណ្តំគ្នា។
- ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
- ចាញ់បានជាព្រះ ឈ្នះបានជាមារ។
- ចាប់ក្ដាមដាក់ចង្អេរ។
- ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
- ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
- ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
- ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
- ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
- ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
- ចិត្តដាច់នៅស្រី ។
- ចិត្តល្អ ក្រខ្លួន។
- ចិត្តល្អ ក្រមិនយូរ។
- ចិត្តជាទេវទត្ត មាត់ជាទេវតា។
- ចិញ្ចឹមកូនខ្លា វាសងគុណ។
- ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
- ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករនិងទឹកឃ្មុំ ពួនសម្ងំឆីម្នាក់ឯង ។
- ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។
- ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
- ចូរមើលកាលវែង កុំមើលកាលខ្លី។
- ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
- ចេះច្បាប់មិនខ្លាចក្ដី ចេះវិន័យមិនខ្លាចសង្ឃ ។
- ចេះដប់មិនស្មើប្រសប់មួយ។
- ចេះឯង ឲ្យក្រែងចេះគេ។
- ចេះមិនដែលចាញ់ ។
- ចេះពីរៀន មានពីរក ក្រពីខ្ជិល។
- ចេះមកពីរៀន មានមកពីរក។
- ចោលសាច់ស្រវ៉ាឆ្អឹង ទំពារទៅរឹងរាវរកសាច់ ។
- ចំណេះបានពីរៀន មានបានមកពីរក។
- ចំណេះជិះកឯង ។
- ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
- ចំណីឆ្ងាញ់កុំទុកចាំស្អែក ប្រពន្ធគាប់ភ្នែកកុំឲ្យដើរក្រោយ ។
- ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ។
- ចុះទឹកក្រពើ ឡើងលើខ្លា។
ចរិយា
ឆ
[កែប្រែ]- ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
- ឆ្ងាយកាយ ណាយចិត្ត។
- ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
- ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
- ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
- ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
- ឆ្កែខាំកុំខាំឆ្កែវិញ។
- ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
- ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
- ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ ។
- ឆ្នាំងណាគ្របនឹង។
- ឆ្លុះកញ្ចក់ ធេ្មចនេត្រា
- ឆ្មើងឆ្មៃ ចង្រៃខ្លួន។
- ជួយខ្លួនឯងបានទើប ទេវតាជួយជាក្រោយ។
- ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
- ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
- ជាតិស្លាប់រស់ ព្រោះនយោបាយ។
- ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។
- ជាងមិនកើតបន្ទោសដែក។
- ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
- ជ្រាយរអៀច ដូចបបរឈ្មោល។
- ជ្រូកស្លាប់ ព្រោះសាច់។
- ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
- ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
- ជ្រើមដូចមហាត។
- ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
- ជ្រៅដូច ក្តិតចាន។
- ជ្រៅតែមាត់ គំនិតរាក់កំផែល។
- ជួយខ្លួនឯងបានទើបទេវតាជួយតាមក្រោយ
ឈ
[កែប្រែ]- ឈើបៀមទឹកឆាប់ពុក មនុស្សបៀមទុក្ខឆាប់ស្លាប់
ឈើវៀចធ្វើកង់ឈើត្រង់ធ្វើទូក
- ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
- ឈឺជើងធាត់ ឈឺមាត់ស្គម។
- ឈើពុក កុំដាក់គូថអង្គុយ។
- ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត។
- ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
- ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
- ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
- ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។
ញ
[កែប្រែ]- ញញឹមស្មើ សើចស្ទើរ សំដីពីរោះ ការណ៍ទាំងនោះចូរប្រយ័ត្ន ។
- ញ៉ាមដូចក្តាម ស៊ីអាចម៍។
- ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
- ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
- ញៀននឹងស្រីចំណីទុក្ខ។
- ញៀននឹងលែ្បងតែងហិនហោច។
- ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
- ញៀននឹងបៀ គឃៀរស្លៀកពាង។
- ញៀននឹងលាភ ថោកទាបដូចសត្វ។
- ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
- ញៀននឹងលែ្បងតែងបង់យស។
ដ
[កែប្រែ]- ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ជូនត្រូវការរអារចិត្ត ។
- ដល់ត្រើយ សើយគូថ។
- ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
- ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
- ដឹកគោញី បន្សីគោលឈ្មោល។
- ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
- ដឹងរង្គោះ បោះបណ្តោយ។
- ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
- ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
- ដុតឲ្យខ្លោច រោចឲ្យឆៅ។
- ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
- ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
- ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
- ដូចក្រពើ វងេ្វងបឹង។
- ដួលត្មោល ដូចគ្មានអីទប់។
- ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
- ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
- ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
- ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
- ដើរឲ្យមានបី ស្រដីឲ្យមានបួន។
- ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
- ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌នដល់ប្រាណ។
- ដេកមិនលក់កុំខំដេក។
- ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
- ដេកផ្ងាស្តោះលើទ្រូងឯង។
- ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
- ដេកយប់ កុំនិយាយនឹងស្រី។
- ដេកទាល់ថៃ្ង យកកំជិលដែលគេ។
- ដេកមិនលក់ បក់មិនល្អើយ។
- ដេកផ្សំដួល រមួលផ្សំគ្រេច។
- ដេញទាន់កុំជាន់កែង។
- ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
- ដៃភ្លើងជើងមាន់។
- ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
- ដាំជើងក្រាន មិនប្រមាណឆ្នាំង។
- ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
- ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
- ដំរីសាស្លាប់ យកចង្អេរបាំង។
- ដំបៅមិនឈឺ យកឈើទៅចាក់។
- ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
- ដោះកនែ្ទក អារឹសកូន។
ឋ
[កែប្រែ]- ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។
- ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់ ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។
ឍ
[កែប្រែ]- ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។
ណ
[កែប្រែ]- ណាយកាយ ឆ្ងាយចិត្ត។
- ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
- ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។
== ត ==ង
- តសំពៅ មិនត្រូវស្តាយដែក។
- តវាសនា ឲ្យខំសន្សំបុណ្យ។
- តដងរែក ឲ្យល្មមនឹងស្មា។
- តកម្លាំងឲ្យសេពអាហារ។
- តក់ៗពេញបំពង់ ឆុងៗកំពប់អស់ ។
- តមមេស៊ីពង ស៊ីរងសម្បុក។
- ត្រង់មិនឈ្នះទាល់។
- ត្រីឆ្តោរស៊ីកូនឯង។
- ត្រីងៀត ឆ្លៀតពង ត្រីជាប់ក្នុងមង ឆ្លៀតពន្លាក ។
- ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
- ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូថខ្ចាយមានឱតមានភាន់ ។
- តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
- តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
- ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
- ត្រកូលសជាតិ មាយាទសពូជ។
- ត្រួសត្រាយទុក ស្រណុកជាងកែកុន។
- ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
- ត្រៀមទុកមុន មិនស្កុនការ។
- ត្រេកអរមុន ទុក្ខក្រោយ។
- ថយយស ព្រោះព្រហើន។
- ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
តក់ៗពេញបំពុងឆុងៗកន្លះក្រហែត
- ថោកអីនៅដៃថៃ្លអីនៅមាត់។
ទ
[កែប្រែ]- ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលព្រោះបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលថ្កើងដ្បិតនាយ ហ្វឹកហ្វឺនខះខំ ។
- ទម្ពក់វាទៅ ទើបព្នៅវាមក។
- ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក
- ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
- ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
- ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
- ទឹកជន់ បុណ្យសេ្តច ។
- ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
- ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
- ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
- ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
- ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
- ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
- ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
- ទូកទៅ កំពង់នៅ។
- ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
- ទូកដាច់យកទូកតាម។
- ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
- ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
- ទៅឥតគេរក មកឥតគេហៅ។
- ទើមៗដល់ផ្ទះ រូតរះដេកផ្លូវ
ធ្វើស្រែឪ្យមើលស្មៅ ទុកដាក់កូនចៅមើលផៅសន្តាន
[កែប្រែ]- ធ្ងន់នៅថ្ម ក្រនៅក្តី។
- ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
- ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
- ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
- ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
- ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។
- ធ្វើផ្ទះកុំធ្វើជណ្ដើរ លស់ខ្ញុំបម្រើកុំឱ្យបាយស៊ី។
- ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
- ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។
- ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
- ធ្វើការតិចចាយច្រើនចម្រើនក្រ។
- ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
- ធុងទទេឮខ្លាំងណាស់។
- ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
- ធំតែខ្លួន ដូចឃ្លោក។
- ធ្វើផ្ទះកុំធ្វើជណ្ដើរ លស់ខ្ញុំបម្រើកុំឱ្យបាយស៊ី។
ចេះដប់មិនស្មើប្រសព្ទមួយ
[កែប្រែ]- នំមិនធំជាងនាឡិ
- នឿយមុន ស្រណុកក្រោយ។
- នារីមានប្តីពីរបីដង ភិក្ខុផងនៅវត្តពីរបីវ៉ា បក្សីជាប់ជង់ពីរបីគ្រា មាយាពួកនេះធ្វើច្រើនក្រៃ ។
- និយាយបាតដៃជាខ្នងដៃ។
- និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
- និយាយបែកជាអូរ ហូរជាស្ទឹង។
- និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
- និរាសកុំមេ្នញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
- នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
- នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
- នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
- នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។
- នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។
ប
[កែប្រែ]- ប្រលងមើលកំណែរ ដូចឆ្កែអត់គំនិត
- បន់ព្រះទៅសំពះឯបាយាប។
- បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
- បន់ព្រះ សំពះទេព្តា។
- បណ្ឌិតមានការមិនរករឿងជាកម្លាំង។
- បណ្ឌិតស្ងៀមស្ងាត់ ចាំស្តាប់គ្រប់ម៉ាត់ អ្នកពោលប្រាស្រ័យ ប្រើស្មារតីគិតគំនិតកែខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ាច់ ។
- បញ្ញើទុក ស្មើបំណុល។
- ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
- ប្រហែសបាត់ ប្រយ័ត្នគង់។
- ប្រមាថម្តាយ រំលាយព្រះ។
- ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
- ប្រមាថចាស់ អាយុខ្លី។
- ប្រមាត់ដី អួតចង់ឡើងទ្រើង។
- ប្រញាប់ពេកដេកផ្លួវ។
- ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
- បាតដៃជាខ្នងដៃ។
- បានតែបាប មិនឆ្អាបមាត់។
- បានពីកែ្អក ចែកទៅតាវ៉ៅ។
- បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
- បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
- បា្រក់ក៏បង់ ថង់ក៏ដាច់។
- ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
- ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
- បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
- បុណ្យក៏ធ្វើ ឈើក៏កាប់។
- បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
- បួសដោយវត្ត ចិត្តដោយខ្លួន។
- បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
- បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
- បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
- បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
- បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
- បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
- បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
- បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
- បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
- បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
- បើមិត្តមិនល្អ កុំយកជាមិត្ត។
- បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
- បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
- បើកក្តោងទាន់ត្រូវខ្យល់។
- បើចង់ឈ្នះត្រូវធ្វើចាញ់។
ផ
[កែប្រែ]- ផឹកស្រាក្លាសំដី។
- ផ្ទុករទេះតាមចំណុះ។
- ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
- ផ្លស់យស ព្រោះប្រមាថ។
- ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង ដើរដោយផ្លូវគន្លង តម្រាយចាស់បុរាណ ។
- ផ្ទះធំស្រណុក ដ្បិតភរិយាជា។
- ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
- ផោមក្នុងទឹកមេ្តចគង់ស្អុយ។
ព
[កែប្រែ]- ពងមាន់កុំផ្ញើនឹងកែ្អក។
- ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
- ពាក្យអប្រិយចាញ់អាត្មា។
- ពាក្យច្រើនភូត ចាញ់អាត្មា។
- ពាក្យពិតមិនស្លាប់។
- ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
- ពាក្យម្តាយ ទំនាយគ្រូ។
- ពិបាកត្រូវគិតឲ្យធូរ យូរត្រូវគិតឲ្យឆាប់ ។
- ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
- ពូជទានៅតែទា ពូជមាន់នៅតែមាន់។
- ពូកែឯង ឲ្យក្រែងពូកែគេ។
- ពួនតែមុខ គូថនៅកណ្តាលវាល។
- ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
- ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
- ពេលវេលាជាមាសប្រាក់។
- ព្នៅនៅថ្នក់ ទម្ពក់នៅដៃ។
- ព្រះមិនសម ព្រហ្មមិនជួយ។
- ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។
ភ
[កែប្រែ]- ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
- ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
- ភរិយាស្អាតនៅឆ្ងាយពីខ្លួន ដាវមុតនៅមែនតែនៅក្នុងស្រោម ចំណេះចេះព្រមនៅតែក្នុងក្បួន ចួនជាត្រូវការរអាចិត្ត ។
- ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
- ភូតនៅហោរ ចោរនៅជាង។
- ភ្លើងឆេះមកពីសម្រាម។
== ម្តាយស្រឡាញ់កូនដូចច្រវាប្រដេញ រីឯកូនវិញស្រឡាញម្តាយដូចព្រះបែរខ្នង់។
- មនុស្សពាលមានការរករឿងជាកម្លាំង។
- មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
- មនុស្សកុំមើលងាយមនុស្ស។
- មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
- មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
- មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
- មនុស្សស្លាប់ ព្រោះវាចា។
- មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
- មនុស្សនឹងបា្រក់ យក្សនឹងសាច់។
- មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
- មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
- មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
- មានគំនិត ឥតកំណើត។
- មានដំបៅទើបរុយវារោម។
- មាត់តែប្រកែក អម្រែកតែទទួល។
- មនុស្សចាប់ផ្តើមរស់ពិតប្រាកដ នៅពេលគេអាចរស់នៅក្រៅខ្លួនឯង។
- ម្រឹកទាំងឡាយមិនដែលបោលចូលមាត់សីង្ហដែលកំពុងដេកលក់ស្ងៀម ។
យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក
[កែប្រែ]- យកពងមាន់ទៅផ្ញើនឹងក្អែក។
- យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក ។
- យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
- យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។
- យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
រ
[កែប្រែ]- រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
- រកស៊ីនិងក្តិត ដូចពឹងពាង។
- រកអុសប្រទះឈើងាប់។
- រស់ក៏គាប់ ងាប់ក៏គួរ។តែងសេក្តីបែបពន្យ
- រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
- រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
- រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
- រទីសរទាស ដូចរាស្រ្តឥតសេ្តច។
- រលំមិនបាច់ច្រាន បានមិនបាច់ខំ។
- រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
- រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
- រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
- រៀនរស់នឹងគ្នាដោយលះនូវការផ្ចាញ់ ប្រៀបដូចដាក់សំណាញ់បានភាពចម្រុងចម្រើន។
- រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។
- រាប់អានឲមើលចរិក ចឹត្តស្នឹតឲមើលសន្ដាន។
ល
[កែប្រែ]- លាក់តែមុខ គូទនៅកណ្តាលវាល។
- លិចសឹមលោត ដល់កំប៉ូតសឹមតោង។
- លិចកញ្ជង់ លង់កញ្ជើ។
- លូកប្រហុក លូកឲ្យកប់ក្លៀក។
- លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
- លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
- លួចណាមិនលួច លួចំអ្នកក្រ។
- លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
- លឿនលៃមិនទាន់។
- លេងក្មេងអាប់យស លេងពស់ៗខាំ។
- លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
- លោភពេក វាបែកពោះ។
- លំបាកត្រូវគិតឲ្យធូរ យូរត្រូវគិតឲ្យឆាប់ ។
វែងផតុត្រឹមពាក្ឍសំដី ខ្លីផតុត្រឹមមិននិយាយ
- វក់នឹងអាភៀន តែងញៀនជាប់។
- វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។
ស្នាដៃមានអាយុយូរជាងជីវិត
[កែប្រែ]- សង់ផ្ទះមិនដាក់ជណ្តើរ លោះខ្ញុំបម្រើមិនឱ្យបាយសុី
- ស្រមោចហើយនឹងស្ករ
- ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្ដងៗ។
- សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
- សត្វតុកកែស្លាប់ ដោយសារប្រើស។
- សង់ផ្ទះតាមចិត្តអ្នកនៅ។
- សប្បាយមានទុក្ខ ស្រណុកមានភ័យ។
- សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
- សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
- សរសើរតែមាត់ ចិត្តផ្ដន្ទា។
- សាងល្អបានល្អ។
- សាងបាបបានបាប សាងបុណ្យបានបុណ្យ។
- សាបមួយដៃ ប្រៃមួយចឹប។
- ស្លាប់ដូចពស់ រស់ដូចកង្កែប។
- ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
- សីលជាស្ពាន ទានជាស្បៀង។
- ស្រូវទូលក្តីតបាវ កុំឲ្យទូលក្តឹតកញ្ជើ។
- សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
- សំដីជាឯក លេខជាទោ អក្សរជាត្រី។
- ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
- សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។
- សំណាបយោងដី ស្រីយោងប្រុស។
- សម្ភារបញ្ជាក់សតិអារម្មណ៍
ស៊ូស្លាប់បារកុំអោយស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេរកុំអោយភ្លើងឆេះផ្ទះ
- ស៊ូយកពេជ្រមិនទាន់ច្នៃប្រសើរជាងមានពេជ្រនៅក្នុងដៃតែមិនមែនជារបស់ពិត (ស៊ីម បាស)
ហ
[កែប្រែ]- ហាទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
- ហាហួសចង្កា ថាហួសសេចក្តី។
- ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។
- ហុចអំបោះ មិនឲ្យស្រណោះដៃ ។
ឡ
[កែប្រែ]- ឡេះឡោះ ដូចទឹកកន្លះក្អម
អ
[កែប្រែ]- អំពើហិង្សានាំអោយបាត់បង់សុភមង្គល
- អន្ទង់វែងឆ្នាំងវែង។
- អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ។
- អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
- អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
- អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
- អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
- អាគកណា ក៏ស៊ីស្រូវដែរ។
- អាវសម្រាប់ខ្លួន ពូនសម្រាប់ជួយ។
- អ្នកខ្លាំងឈ្នះ អ្នកខ្សោយចាញ់
សូវអោយត្រីសុីប្រសេីរជាងបង្ហាញបឹង
ឯកសារយោង
[កែប្រែ]- សៀវភៅ ប្រមូលភាសិតខ្មែរ ផ្សាយចេញពីសមាគមសម្តេច ជួន ណាត
- ប្រភពផ្សេងទៀត
- ពេលវេលាប្រៀបដូចជាផ្លែដាវបើយើងមិនសម្លាប់វាទេវានឹងសម្លាប់យើងវិញមិនខាន