សៀ វេងស្រេង

ពីវិគីភីឌា
សៀ វេងស្រេង
Zeng Austin
កើត៨ មីនា ១៩៩៥

អំពី[កែប្រែ]

លោក សៀ វេងស្រេង ដែលគេស្គាល់ហៅថា Zeng Austin គឺជាអ្នកចម្រៀងឯករាជ្យមួយរូបក្នុងប្រទេសកម្ពុជា។ ភេទប្រុសកើតថ្ងៃទី ៨ ខែមីនាឆ្នាំ ១៩៩៥ នៅភូមិព្រែកធំ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជាកូនច្បងនៅក្នុងគ្រួសារ។ មានឈ្មោះហៅក្រៅថា Zeng Austin សព្វថ្ងៃ សៀ វេងស្រេង រស់នៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ ដោយជាអ្នកចម្រៀងជា តន្ត្រីករ ជាអ្នកសរសេរទំនុកច្រៀង ជាអ្នកនិពន្ធបទភ្លេង។ស្នាដៃក្នុងវិថីសិល្បៈ លោកបានចូលសិក្សា ផ្នែកតន្ត្រី ក្នុងព្រះវិហារសាសនាគ្រឹះ ក្នុងអំឡុងឆ្នាំ ២០០៦ និងចាប់ផ្ដើមចេញប្រគុំជាផ្លូវការ នៅឆ្នាំ ២០១១ ដោយ បានបង្កើតក្រុមចម្រៀងមួយ ដែលមានឈ្មោះថា Hardihood ហើយបានចេញ ចម្រៀង មួយបទដែលមានចំណងជើងថា នឹកម្ដាយ ដោយដើរតួនាទីជា្នកស្គរនិងប្រធានក្រុម។ នៅឆ្នាំ ២០១៨ សៀរ វេងស្រេង ក៏បានឡើងប្រឡងនៅក្នុងកម្មវិធី The Melody ដែលបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍បាយ័ន្ត ដោយទទួលបានចំណាត់ថ្នាក់លេខ ៣ ហើយក៏បានចាប់ជាក្រុមចម្រៀងមួយទៀត មានឈ្មោះថា RIZER ហើយក៏បានចេញបទចម្រៀង ជាច្រើនបទដែលមាន ដូចជា ជញ្ជាំង ចេញនៅចុងឆ្នាំ ២០១៨ បទចងចាំ នៅដើមឆ្នាំ ២០១៩ បទរយលានអនុស្សា នៅពាក់កណ្ដាលឆ្នាំ ២០១៩ ដែលសុទ្ធតែជាបទ ចម្រៀង ដែលមានការគាំទ្រ និងការចុចចូលទស្សនារាប់លានដង នៅក្នុងបណ្ដាញសង្គម YouTube។ ហើយលោកក៏បានសម្រេចចិត្តចាកចេញពីក្រុម ដើម្បីមកក្លាយជាអ្នកចម្រៀង ទោល នៅ អំឡុងខែសីហា ឆ្នាំ 2022 ហើយក៏បានបង្កើតនូវស្នាដៃបទចម្រៀង មួយបទដែលមានចំណងជើងថា តស៊ូដើម្បីឈ្នះ For The Nation ។ ហើយនៅក្នុងផ្នែកតន្ត្រីលោកអាចលេងបានឧបករណ៍ជាច្រើន ដូចជាស្គរ ហ្គីតា ហ្គីតាបាស និងព្យាណូជាដើម។

ស្នាដៃ[កែប្រែ]

1. Wish ចេញនៅថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៧

2. Her Majesty ចេញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៧

3. ជញ្ជាំង ចេញនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩

4. ចងចាំ ចេញនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩

5. រយលានអនុស្សា ចេញទៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០

6. អាតូម ចេញថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១

7. ត្រលប់ ចេញថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១

8. រូបអូនជាកម្លាំងចិត្ត ចេញថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១

9. ព្រមទទួលទាំងទឹកភ្នែក ចេញថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២

10. ដំបៅផែនដី ចេញនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២

ឯកសារយោង[កែប្រែ]

1. [១] 2. [២] 3. [៣]

  1. លោក សៀ វេងស្រេង ដែលគេស្គាល់ហៅថា Zeng Austin គឺជាអ្នកចម្រៀងឯករាជ្យមួយរូបក្នុងប្រទេសកម្ពុជា បានវិលចូលប្រលូកក្នុងសិល្បះវិញ Archived 2022-12-21 at the វេយប៊ែខ ម៉ាស៊ីន. by Keo Samnang December 16, 2022 in តន្ត្រី
  2. ផលិតកម្ម TM Media បានសហការណ៏គ្នាជាមួយលោក Zeng Austin បង្កើតបទ (តស៊ូដើម្បីឈ្នះ-For The Nation) ដើម្បីអបអរព្រឹត្តិការណ៍បាល់ទាត់ FIFA WORLD CUP 2022 ក្នុងប្រទេសកាតា Archived 2022-12-21 at the វេយប៊ែខ ម៉ាស៊ីន. by នុត ច័ន្ទបញ្ញា December 14, 2022 in តន្ត្រី
  3. TM Media has released a new song by Zeng Austin to celebrate the FIFA World Cup in Qatar By GetNews Published December 13, 2022