Jump to content

សេរីនិយម

ពីវិគីភីឌា

សេរីនិយមគឺជាសិទ្ធិមនុស្សក្នុងការរស់រានមានជីវិត សេរីភាព កម្មសិទ្ធិ សមភាពចំពោះមុខច្បាប់ សេរីភាពក្នុងការបញ្ចេញមតិ ការបោះពុម្ពផ្សាយ ការប្រជុំ ការចូលរួមក្នុងការសម្រេចចិត្តរបស់រដ្ឋ។ មាគ៌ាអភិវឌ្ឍន៍របស់ពួកសេរីនិយមគឺ កំណែទម្រង់ ជៀសវាងដាច់ខាតមាគ៌ាបដិវត្តន៍។ ពួកសេរីនិយមទាមទារកាត់បន្ថយសកម្មភាពអំណាចរដ្ឋតាមរយៈច្បាប់ និងអនុម័តយកនូវការបែងចែកស្ថាប័នអំណាចជាបីដោយឯករាជ្យពីគ្នា។ គោលការណ៍នេះចេញមកពីទ្រឹស្តីរបស់ទស្សនវិទូអង់គ្លេសលោក ចន ឡុក និងទស្សនវិទូជនជាតិបារាំងលោក ឆាលល្វី ម៉ុងតេស្គីយឺ។ ដោយឈរលើគោលការណ៍សេរីបុគ្គល ពួកសេរីនិយមបានធ្វើសេចក្តីសម្រេចចិត្តចិត្តបញ្ហាបុគ្គលដោយអះអាងថា មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវលើភាពសុខដុមរមនារបស់ខ្លួនឯង។ ក្នុងវិស័យសេដ្ឋកិច្ចពួកសេរីនិយមមានគោលការណ៍គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងរវាងសហគ្រិន ដោយគ្មានអ្នកណានៅពីក្រោយ គ្មានអាជ្ញាកណ្តាល តែទទួលជ័យជំនះដោយសុច្ចរិត។ អ្នកសុទិដ្ឋិនិយមទាមទារមិនឱ្យមានការធ្វើអន្តរាគមន៍ពីអំណាចរដ្ឋនៅក្នុងដំណើរប្រកួតប្រជែងដោយស្មោះត្រង់។ រដ្ឋមានសមត្ថកិច្ចតែម្យ៉ាងគឺត្រូវការពារ និងធានាសេរីភាពតាមច្បាប់ដលសហគ្រាសឯកជន ធ្វើយ៉ាងណាដកខ្លួនឱ្យផុតដោយមិនលូកដៃចូលក្នុងបញ្ហាទំនាក់ទំនងទីផ្សារ ពោលគឺរដ្ឋមាននាទីជា ឆ្មាំពេលយប់ ការពារទ្រព្យសម្បត្តិ[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី១១៤-១១៥