សំដី
Appearance
សំដីកំណត់បទវែងខ្លី
បង្កប់អត្ថន័យប្រស្រ័យគ្នា
អាចក្លាយអាវុធមុតអង្គា
ប្រទុស្តគ្នីគ្នាអោយឈឺឆ្អល់។
សំដីពិរោះខ្ពស់តម្រា
អាចផ្សះចិន្តាផុតអំពល់
ពាក្យពេចន៍ទន់ភ្លន់មានមង្គល
អ្នកស្តាប់ស្តាប់យល់និមលចិត្ត។
សំដីគ្រោតគ្រាតត្បៀតដើមទ្រូង
អាចក្លាយអន្លូងទូងវិបរិត
ផៅឃ្លាតញាតិគេចមិនហ៊ាននិត្យ
ត្បិតភាពឧក្រិដ្ឋនៃភាសា។
ច្នេះមុនស្តីហារគប្បីគិត
ជ្រើសពាក្យអម្រិតក្រិតតម្រា
សំដីប្រសើរនាំសុខា
មង្គលមហាគ្រប់ទិសទី។
អ្នកស្រី កែវ ច័ន្ទបូរណ៍