Jump to content

សំណង់ប្រាសាទខ្មែរ នៅលើទឹកដីថៃបច្ចុប្បន្ននាសម័យអង្គរ

ពីវិគីភីឌា

​ប្រវត្តិសាស្ត្រសង្រ្គាមជូរចត់របស់ប្រទេសខ្មែរបានកើតឡើងអស់រយៈពេលជាច្រើនស.វ មកហើយ ហើយការបាត់បង់ទឹកដីនិងប្រាង្គប្រាសាទរបស់ខ្មែរក៏មានច្រើនដែរ ដែលក្នុងនោះ មានប្រាសាទជាច្រើនស្ថិតនៅក្នុងប្រទេសថៃ ។ តាមរយៈសៀវភៅប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាចក្រភពកម្ពុទេសបាន លើកឡើងថាក្នុងបញ្ជីប្រាសាទ ដែលនិងយកមកអត្ថាធិប្បាយ នូវក្នុងទំព័រខាង មុខនេះគេមិនបានរៀបរាប់ នូវស្ថាបត្យកម្មប្រាសាទ នាសម័យបុរេអង្គរទេ បញ្ហានេះ នឹងត្រូវសិក្សាក្នុងសៀវភៅផ្សេងមួយទៀត ដែលពាក់ព័ន្ធទៅ នឹងមត៌កវប្បធម៌ខ្មែរនាសម័យបុរេអង្គរ ក្នុងព្រះរជាណាចក្រថៃបច្ចុប្បន្ន ។ ម្យ៉ាងវិញទៀត ក្រៅពីសំណង់ប្រាសាទ គេឃើញមានផ្លូវ ថ្នល់ បារាយណ៏ ស្ពាន អណ្ដូង ព្រមទាំងព្រះដិមាតូចធំជាច្រើន នៅពាសពេញដេរដាសទូទាំងទឹកដីខ្មែរ ។ រីឯប្រាសាទសម័យព្រះបាទជ័យវរ្ម័នទី៧ ភាគច្រើន គឺវត្ត អារាមមហាយាន ដែលមានប្រាង្គប្រធានតែមយនៅចំកណ្ដាល ដូចជាវត្តមហាធាតុ នៅខេត្តរាជបុរី លពបុរី វត្តកំផេងលែង ជាដើម ។ ក្រោពីវត្តមហាយាន ទាំងនោះ គេឃើញមានមន្ទីរពេទ្យ ឬអរោគសាលា និងធម្មសាលា ដែលមានលក្ខណៈខុសពីវត្តបន្តិច ។

ខេត្តនគររាជសីមា

[កែប្រែ]

ចំពោះខេត្តនគររាជសីមាតែមួយ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាទីតាំងប្រវត្តិសាស្ត្រ ដែលមានស្លាកស្នាមវប្បធម៌បុរាណ សីមាវត្ត សិលាចារឹក ការដ្ឋានថ្ម សម្រាប់សាងសង់ប្រាសាទ និងទីក្រុង បុរាណជាដើម ។ ក្រៅពីប្រាសាទពិមាយអមដោយ ប្រាង្គហិនដែង,ទាំងពីរនិងព្រហ្មទត្ត, បា្រសាទភ្នំវ៉ាន់, ដែលមានទំហំធំ គេឃើញប្រាសាទហិនមឿងខែន, ប្រាង្គបានសិតា ,ប្រាង្គបានប្រាង្គ ,ប្រាសាទគូបានគូ, ឬប្រាំងបានគូ ,ប្រាសាទនាងរ៉ាំ ,គូក្សេម, ប្រាំងស្រះផ្លែង ,ប្រាង្គបានគោ, ឬបានផៈគោ, ប្រាង្គហិនបានថ្នន់ហាក់, ប្រាសាទនុឯហ័យ, ប្រាសាទបានប្រាង្គ ,ឬប្រាសាទស្រះណយ, ប្រាសាទហិនណាគេ, គ្រូស្រះផាំង, កុដិឫស្សិ , កុដ្ឋិឫស្សីណយ, វត្តប្រាង្គថង, វត្តផាង, វត្តប្រាង្គ, បូតបានផៃម៉ៃ, ប្រាសាទហយស្រះ, គូបានប្រាសាទ, ប្រាសាទបានប្រាសាទ , ប្រាសាទហិនស្រះផ្លោង, កុដិសីលា, ប្រាសាទហិនននគូ, ប្រាំងបានប្រាង្គ , កោដិសីលា , ប្រាង្កផលសង្គ្រាម , វត្តក្លាង, ប្រាសាទហិនមឿងកៅ, ប្រាសាទបនមុយ៉ៃ , ប្រាសាទព្រះហិន, ប្រាសាទចម្ប៉ាថង, ប្រាង្គបុរីបុល ។ នៅទីនេះមាន ប្រាសាទភិមាយ ដែលសាងសង់ឡើងដោយ ព្រះបាទសូរ្យវ្មរ័នទី១ កែឃើញមានសិលាចារឹកមួយផ្ទាំង លេខជំរឿន K .៥៩៣ ត្រូវនិងគ.ស១០៤១, k ៣៩៧ នៅឆ្នាំ១១១២គ.ស ។ នេះសបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា នាសម៧យនោះ ខេត្តនេះ នៅជារបស់ខ្មែរនៅឡើយ ។

ប្រាសាទនៅសុខោទ័យ

[កែប្រែ]

ក្រៅពិបារាយណ៏ដ៏ធំ ឈ្មោះទំណប់រោង ដែលមានទំហំ