Jump to content

សំបុត្រ​អេឡិចត្រូនិច

ពីវិគីភីឌា

សំបុត្រ​អេឡិចត្រូនិច ដែល​ជា​ទូទៅ​ភាគ​ច្រើន សំដៅ​ដល់​ថា​ជា អ៊ីមែល ឬ​អ៊ីម៉ែល​ចាប់​តាំង​ពី​ប្រហែល​ឆ្នាំ ១៩៩៣,[] គឺ​ជា​វិធីសាស្ត្រ​នៃ​ការ​ផ្លាស់ប្ដូរ​សារ​ឌីជីថល​ពី​អ្នក​និពន្ធ​មួយ​ទៅ​អ្នក​ទទួល​មួយ​ឬ​ច្រើន។ អ៊ីមែល​ទំនើប​ធ្វើ​ប្រតិបត្តិការ​ឆ្លង​កាត់​អ៊ីនធឺណិត​ឬ​បណ្ដាញ​កុំព្យូទ័រ​ផ្សេងទៀត។ ប្រព័ន្ធ​អ៊ីមែល​ដើម​មួយ​ចំនួន​បាន​ទាមទារ​ឲ្យ​អ្នក​និពន្ធ​និង​អ្នក​ទទួល​ទាំងពីរ​នាក់​ត្រូវ​នៅ​លើ​បណ្ដាញ​ក្នុង​ពេល​ដូច​​​គ្នា, ជាទូទៅ​ជា​មួយ​នឹង​ការ​ផ្ញើ​សារ​បន្ទាន់។ នាពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អ៊ីមែល​ត្រូវ​ពឹង​ផ្អែក​លើ​ម៉ូដែល ផ្ទុក​និង​បញ្ជូន​បន្ត។ ម៉ាស៊ីន​បម្រើ​អ៊ីមែល​ទទួលយក, បញ្ជូន​បន្ត, ផ្ញើ​ទៅ​ឲ្យ និងស្តុកទុក​នូវ​សារ។ ទាំង​អ្នក​ប្រើ ឬ​មិន​ថា​កុំព្យូទ័រ​របស់​ពួកគេ បាន​តម្រូវ​ឲ្យ​នៅ​លើ​បណ្ដាញ​ក្នុង​ពេល​ដំណា​គ្នា; ពួកគេ​ត្រូវ​ការ​តភ្ជាប់​​តែ​រយៈ​ខ្លី​, ដោយ​ធម្មតា​ទៅ​កាន់​ម៉ាស៊ីន​បម្រើ​, ដែល​វា​ត្រូវ​ការ​ដើម្បី​ផ្ញើឬទទួលសារ។ ពាក្យនេះគប្បីប្រើជា អ៊ីសំបុត្រវិញ ទើបវាត្រឹមត្រូវតាមភាសាខ្មែរយើង។ សូមមើលសេចក្ដីពន្យល់ក្នុងពាក្យ អ៊ីសំបុត្រ។

ឯកសារយោង

[កែប្រែ]