សំពត់​ចងក្បិន​មានពី​ពេល​ណា​មក ?

ពីវិគីភីឌា
                   បើ​និយាយឲ្យចំ​ថា ការ​ស្លៀកសំពត់​ចងក្បិន​ជា​ប្រពៃណី​របស់​ឥណ្ឌា​ខាងត្បូង ដែល​គេ​នាំ​ចូល​មក​ពី​អតីត

អាណាចក្រ​ខ្មែរ (​នគរ​ភ្នំ ឬ ហ្វូណន​) ជា​លើកដំបូង​បំផុត ដោយ​ព្រះបាទ កៅណ្ឌិន្យ ។​ ​ចាប់​តាំង​ពីពេលនោះ​មក ជនជាតិ

ខ្មែរ​ទាំង​ពីរ​ភេទ​បាន​និយម​ស្លៀក​ក្បិន​តៗ​គ្នា​រហូត​មក​ទល់​បច្ចុប្បន្ន ។​ ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ១៣ ជនជាតិ​ថៃ​-​ឡាវ

ក៏​បាន​ខ្ចី​ពី​ខ្មែរ​នូវ​ទំនៀមទម្លាប់​ការ​ស្លៀក​ក្បិន​នេះ ព្រោះ​គេ​ចាត់ទុក​ថា​ការ​ស្លៀក​ក្បិន​នាំ​ដល់​ប្រពៃណី​ថ្លៃថ្នូរ សម្រាប់

ការចូលរួម​ពិធីការ​ផ្សេងៗ និង​រួម​ទាំង​ការប្រើប្រាស់ របស់​មន្ត្រី​ព្រះបរមរាជវាំង​ទៀតផង ។ ក្នុងន័យ​នេះ​ហើយ​ដែល

ថៃ​-​ឡាវ​បាន​ប្រើ​ពាក់​"​ចងក្បិន​" ដូច​ខ្មែរ​ដែរ ។ ភស្តុតាង​ទាំងនេះ ដែល​បង្ហាញ​នូវ​អានុភាព​នៃ​វប្បធម៌​ខ្មែរ​យ៉ាង​ច្បាស់លាស់

។​​លោក​បណ្ឌិត​បាន​បន្ត​ឲ្យដឹងថា កុលសម្ព័ន្ធ​ខ្មែរ​-​មន​, ខ្មែរ​ព្រៃភ្នំ ឬ ក៏​សហគមន៍​ខ្មែរលើ ពុំ​មាន​ប្រពៃណី​ប្រើ​សំពត់​ក្បិន​ទេ

ហេតុ​នេះ​យើង​ពុំ​អាច​និយាយថា ក្បិន​កើតចេញពី​ខឿនវប្បធម៌​បុរេប្រវត្តិ​បានឡើយ ។​ ​នៅក្នុង​ឯកសារ​ជាច្រើន​បាន​បញ្ជាក់

ឲ្យដឹងថា សំពត់​ក្បិន​មាន​អាយុកាល​ចាស់​ជាងគេ គឺ​សម័យកាល​ព្រះបាទ ​កៅ ណ្ឌិ​ន្យ និង​ពួក​ព្រា​ហ្ម​រួម​ទាំង​អ្នកជំនួញ

ឥណ្ឌា ដែល​បាន​ចូលមក​ក្នុង​ប្រទេស​ខ្មែរ​ជា​លើកដំបូង នា​សតវត្សរ៍​ទី ១ ម្ល៉េះ ។​ ​យើង​អាច​ពិនិត្យមើល​ថា សភាពការណ៍

បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា​ខាងត្បូង ដែល​មាន​ជនជាតិ​តាមិ​ល​(Tamil) រស់នៅ គេ​បន្ត​ប្រពៃណី​ស្លៀក​ក្បិន​រហូត​មក​ដូច​ខ្មែរ

ដែរ ។ ការហូរ​ចូល​វប្បធម៌​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​ពីដំបូង​នេះ ហើយ​ដែល​ជា​កត្តា​ឆ្លុះបញ្ចាំង​ឲ្យដឹងបា​ន​ថា វប្បធម៌

ចំណាស់​នៃ​ការ​ស្លៀក​ក្បិន​នេះ គឺជា​របស់​ជនជាតិ​ខ្មែរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជា​នេះឯង ។​ លោក​បណ្ឌិត​មី​សែ​ល​បាន

រំលឹក​ឲ្យដឹងថា តាម​ចម្លាក់​បុរាណ បានបង្ហាញ​ថា ខ្មែរ​និយម​ស្លៀក​ក្បិន​ចាប់តាំងពី​សម័យ​នគរ​ភ្នំ​នា​សតវត្សរ៍​ទី​១ ដល់ ទី​៦

នៃ​គ្រិស្គសករាជ​មកម្ល៉េះ ។ ចម្លាក់​បានបង្ហាញ​ថា ទាំង​ទេវតា ទាំង​មនុស្ស​ដែល​មាន​ត្រ​កូលខ្ពង់ខ្ពស់​គេ​និយម​សំពត់​ក្បិន

នេះណា​ស់ ។​​ឯ​មូលហេតុ​ដែល​ថា​នៅលើ​ប្រាសាទ​អង្គរវត្ត​ពុំ​មាន​ចម្លាក់​មនុស្ស​ស្លៀក​ក្បិន​ព្រោះ​ប្រាសាទ​នេះ ពុំ​ទាក់ទិន

នឹង​ជីវភាព​ប្រចាំថ្ងៃ និង​ជំនឿ​សាសនា​ទេ ។​​តែ​ដោយ​ឡែក នៅលើ​ចម្លាក់​"​ភ្នំ​ដា​" នា​សម័យ​នគរ​ភ្នំ គឺ​មាន​ព្រះ​នារាយណ៍

និង​ព្រះរាម ស្លៀក​ក្បិន ។ អាទិទេព​ស្លៀក​ក្បិន​ព្រោះ​ត្រកូល​នេះ​កើតចេញ​ពី​ពួក​ព្រា​ហ្ម ៕

[[ចំណាត់ថ្នាក់ក្រុម:]] វប្បធ៏មខ្មែរ