ស៊ីប៉ា (អង្គការ)

ពីវិគីភីឌា

ស៊ីប៉ា ជា​អង្គការ​អន្តរជាតិ​មិន​រក​ប្រាក់​កម្រៃ​មួយ ដែល​ចាប់​កកើត​ឡើង​នៅ​ឆ្នាំ​១៩៨២ ក្នុង​ជំរុំជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ។ អង្គការ​នេះ​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ហើយ​ដើរ​តួ​ជា​អង្គការ​មួយ​ដែល​បាន​ជួយ​ផ្ដល់​កំណើត​ការ​បណ្ដុះបណ្ដាល​ជា​ថ្មី​ដល់​ប្រទេស​កម្ពុជា ក្រោយ​ពេល​ចប់​សង្គ្រាម​ស៊ីវិល និង​របប​ប្រល័យ​ពូជសាសន៍។ ដោយ​សារ​កង្វះខាត​សៀវភៅ ឯកសារ សម្រាប់​កុមារ​នៅ​តាម​ជនបទ ស៊ីប៉ា បាន​ផ្ដោត​គោល​ដៅ​សម្រាប់​តំបន់​ជនបទ​ទាំង​នោះ។[១]

បេសកកម្ម និង សកម្មភាព[កែប្រែ]

ស៊ីប៉ា មាន​គោល​បំណង​ឲ្យ​កុមារ និង​យុវជន​ទាំង​អស់​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ដើម្បី​លុប​បំបាត់​អនក្ខរភាព និង​បណ្ដុះ​ទម្លាប់​អាន​សៀវភៅ​ដល់​ពួក​គេ។ ដូច្នេះ​ហើយ ដើម្បី​សម្រេច​បេសកកម្ម​បណ្ដុះ​ការ​អាន​នេះ ស៊ីប៉ា បាន​ធ្វើ​សកម្មភាព​ចំនួន​បួន។[២]

បណ្ណាល័យ​តាម​សាលា​រៀន[កែប្រែ]

ដោយ​មាន​កិច្ច​សហការ​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ស៊ីប៉ា បាន​បង្កើត​បណ្ណាល័យ​តាម​សាលា​រៀន​ចំនួន ២២៤ កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា គិត​ចាប់​ពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ។ ស៊ីប៉ា ក៏​បាន​បណ្ដុះ​បណ្ដាល​ដល់​បណ្ណារក្ស​ជា​បន្ត​បន្ទាប់​តាម​ផែនការ​របស់​ខ្លួន។

មណ្ឌល​អប់រំ​សម្រាប់​ទាំង​អស់​គ្នា[កែប្រែ]

អង្គការ ស៊ីប៉ា បាន​បង្កើត​មណ្ឌល​អប់រំ​សម្រាប់​ទាំង​អស់​គ្នា ចំនួន ៤៣ កន្លែង​នៅ​ក្នុង​ភូមិ​ឆ្ងាយៗ មន្ទីរពេទ្យ និង មណ្ឌល​កែប្រែ (ពន្ធនាគារ) ដើម្បី​ឲ្យ​មនុស្ស​ទាំង​ចាស់ ទាំង​ក្មេង​បាន​អាន​សៀវភៅ និង​ឯកសារ​ផ្សេងៗ​ទៀត​ដើម្បី​ស្រាវជ្រាវ។ ក្រៅ​អំពី​ការ​បង្កើត​មណ្ឌល​នៅ​តាម​កន្លែង​ទាំង​នោះ ស៊ីប៉ា បាន​បង្កើត​រថយន្ត​បណ្ណាល័យ​ចល័ត​ចំនួន ៨ គ្រឿង​ដើម្បី​ចុះ​ទៅ​ក្នុង​ភូមិ​ស្រុក​តាម​ជាយ​ក្រុង​ភ្នំពេញ និង​ខេត្ត​នានា​ដែល​នៅ​ជិត​ទីក្រុង។

កម្មវិធី​បោះពុម្ព​ផ្សាយ[កែប្រែ]

នៅ​ឆ្នាំ​២០០០ អង្គការ​បាន​បង្កើត​កម្មវិធី​បោះពុម្ព​ផ្សាយ​សៀវភៅ​ជា​ច្រើន​ប្រភេទ​ដើម្បី​ឲ្យ​កុមារ​បាន​អាន និង​ក្រេប​ចំណេះ​ដឹង​ពី​សៀវភៅ​ទាំង​នោះ។

កម្មវិធី​ជួយ​សហគមន៍​ក្រីក្រ[កែប្រែ]

ដើម្បី​អភិវឌ្ឍ​ការ​បណ្ដុះ​បណ្ដាល​សល់​សហគមន៍​ក្រីក្រ ស៊ីប៉ា បាន​ចុះ​ជួយ​ពង្រឹង​សមត្ថភាព​ដល់​ក្រុមប្រឹក្សា​ឃុំ​ដើម្បី​រៀបចំ និង​អនុវត្ត​គម្រោង​អភិវឌ្ឍ​នោះ​ឲ្យ​សមស្រប​តាម​តម្រូវ​ការ​និង​ធនធាន​នៅ​មូលដ្ឋាន ដោយ​ទំនាក់ទំនងទៅនឹង​អ្នកផ្តល់សេវា​ក្នុងតំបន់​ និង​ទូទាំង​ប្រទេស។

ចំណាំ[កែប្រែ]

  1. 'Who we are': http://www.sipar.org/index.php?tg=articles&topics=60 Archived 2013-12-13 at the វេយប៊ែខ ម៉ាស៊ីន.
  2. 'ស៊ីប៉ា': http://www.sipar-books.com/index.php?option=com_content&view=article&id=48&Itemid=29&lang=kh[តំណភ្ជាប់ខូច]