Jump to content

ស៊ីសុវត្ថិ ពង្សានមុនី

ពីវិគីភីឌា
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី
( ម្ចាស់ ម៉ោង )
ព្រះមហេសីក្រុងកម្ពុជាធិបតីសម័យកាលព្រះរាជាណាចក្រកម្ពុជាទី១
(តំណែងព្រះអគ្គមហេសី)
រជ្ជកាលគ.ស.១៩៤២-គ.ស.១៩៥១
រាជ្យមុនអ្នកម្នាង ផាត់ កាញ៉ុល
រាជ្យបន្តព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន
ស្វាមី/មហេសីព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
បុត្រសម្តេចព្រះបរមរាមា នរោត្តម យុវនាថ
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សូរិយារង្សី
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម គន្ធបុប្ផា
ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្ស
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា
ព្រះនាមពេញ
​ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី
សន្តតិវង្សរាជវង្សស៊ីសុវត្ថិ (ដោយកំណើត)
រាជវង្សនរោត្ដម (ដោយរៀបអភិសេក)
បិតាព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ
មាតាឃុនព្រះម្នាងកេសរ មាលី ណាត
ប្រសូត២៦ ខែមករា ឆ្នាំ១៩២៩
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សុគត០៥ ខែធ្នូ ឆ្នាំ១៩៧៤ (ព្រះជន្មាយុ ៤៥ ព្រះវស្សា)
សាសនាព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ
(ជាមួយសាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម) និងព្រហ្មញ្ញសាសនា)

ព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ ពង្សានមុនី ឬ ម្ចាស់ ម៉ោង គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជានិងអតីតព្រះមហេសីទីពីរនិងព្រះមាតុច្ឆា(មីង)នៃព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះចៅក្រុងកម្ពុជាធិបតី។ ជាព្រះវររាជមាតានៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្សនិងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា។ ព្រះអង្គជាព្រះរាជធីតានៃព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋនិងឃុនព្រះម្នាងកេសរ មាលី ណាត។[១]

ព្រះ​​រាជ​​ជីវប្រវត្តិ

[កែប្រែ]

ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី ប្រសូតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩២៩ នារាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះបុត្រីរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋនិងឃុនព្រះម្នាងកេសរ មាលី ណាត។[២]ទ្រង់បានរៀបអភិសេកជាមួយនឹងព្រះបាទសម្ដេចព្រះ នរោត្តម សីហនុនៅឆ្នាំ១៩៤២។ ហើយក្រោយមកទ្រង់ក៏មានព្រះបុត្រាបុត្រីចំនួន៧អង្គ គឺជា

  1. សម្តេចព្រះបរមរាមា នរោត្តម យុវនាថ
  2. ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស
  3. សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស
  4. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សូរិយារង្សី
  5. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម គន្ធបុប្ផា
  6. ព្រះអង្គម្ចាស់ នរោត្តម ខេម៉ានុរក្ស
  7. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា

ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី បានយាងសោយព្រះពិរាល័យនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៧៤ ក្នុងព្រះជន្មាយុ ៤៥ព្រះវស្សា ។

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
អ្នកម្នាង ផាត់ កាញ៉ុល
ព្រះមហេសីក្រុងកម្ពុជាធិបតី
(សម័យកាលព្រះរាជាណាចក្រកម្ពុជាទី១)

គ.ស.១៩៤២-គ.ស.១៩៥១
តដោយ
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន