ស័ករិនទរ

ពីវិគីភីឌា

ស័ករិនទរ (ភាសាឡាវ:ພຣະບາທສົມເດັຈພຣະເຈົ້າມະຫາຊີວິຕສັກຣິນທຣ໌; ប្រសូតថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៨៤០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩០៤) ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រហ្លួងព្រះបាង ពីឆ្នាំ១៨៩៥ ដល់ឆ្នាំ១៩០៤។

ស័ករិនទរ
ឈ្មោះកំណើតខាំសុក (ຄຳສຸກ)
កើត១៦ កក្កដា ១៨៤០
ហ្លួងព្រះបាង
ស្លាប់២៥ មីនា ១៩០៤

នៅឆ្នាំ១៨៨៨ ស្តេចសៀមបានតែងតាំងព្រះអង្គជាព្រះរាជានុសិទ្ធិរបស់បិតាព្រះអង្គព្រះនាម អ៊ុន ខាំ។ ហើយព្រះអង្គបានស្នងរាជ្យជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៨៩៥ ហើយត្រូវបានសោយរាជ្យនៅហ្លួងព្រះបាង។ ព្រះអង្គត្រូវបានបង្ខំឱ្យទទួលយកព្រះរាជាណាចក្ររបស់ទ្រង់ជាអាណាព្យាបាលបារាំងនៃឡាវនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៨៩៣ បន្ទាប់ពីការការពារដែលបិតាទ្រង់បានទទួលពីប្រទេសបារាំង។ ព្រះអង្គសោយទិវង្គតដោយជំងឺ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩០៤ ហើយត្រូវឡើងសោយរាជ្យ បន្តដោយ ស្រីស្វាងវង្ស

ឯកសារយោង[កែប្រែ]