ស័ក (ហោរាសាស្ត្រ)
Appearance
ក្នុងសៀវភៅ តម្រា – ហោរាស្រាស្ត្រប្រចាំគ្រួសារ របស់លោក អ៊ឹម បុរិន្ទ ដែលចេញផ្សាយ នៅឆ្នាំ ១៩៩៩ ត្រូវនឹងពុទ្ធសករាជ ២៥៤៣ បានបកស្រាយយ៉ាងដូច្នេះថា ៖
ក្នុងឆ្នាំទាំងឡាយរបស់ហោរាសាស្ត្រខ្មែរ តែងតែប្រើជាមួយនឹងស័ក ផង ។ ស័ករបស់ឆ្នាំនៃហោរាសាស្ត្រមានចំនួន ១០ គឺៈ
១. ឯកស័ក
២. ទោស័ក
៣. ត្រីស័ក
៤. ចត្វាស័ក
៥. បញ្ចស័ក
៦. ឆស័ក
៧. សប្តស័ក
៨. អដ្ឋស័ក
៩. នព្វស័ក
១០. សំរិទ្ធិស័ក
ស័កទី ១ គឺឯកស័ក ត្រូវបានចាប់ប្រើពីឆ្នាំកុររៀងមក គឺកុរ ឯកស័ក, ជូត ទោស័ក, ឆ្លូវ ត្រីស័ក ។ល។
ឧទាហរណ៍ៈ គ្រិស្តសករាជ ១៩៩៥ ចុល្លសករាជ ១៣៥៧ គឺឆ្នាំកុរ សប្ដស័ក ពុទ្ធសករាជ២៥៣៩។
ឆ្នាំនេះ គ្រិស្តសរាជ ២០២៣ ត្រូវនឹងឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ។