ស្គរដៃ

ពីវិគីភីឌា

ស្គរដៃ ឬស្គរអារក្ស ជាឧបករណ៍ស្ថិតក្នុងវង់ភ្លេងគ្រឿងទះ សម្រាប់ប្រគំនៅក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការ វង់ភ្លេងរាំវង់ និងរបាំប្រជាប្រិយផ្សេងៗ ។ ពីមុនឧបករណ៍នេះធ្វើពីដី តែសព្វថ្ងៃធ្វើពីឈើ។ ក្បាលវាមានរាងមូលដូចជាផ្លែល្ពៅ ខ្លួនវាមូលដូចជាត្រឡាច និងកន្ទុយមានរាងដូចជាក្អមទឹក។ នៅផ្នែកក្បាលមានពាសស្បែកពស់ថ្លាន់ ស្បែកត្រកួត ឬស្បែកទន្សាយដែលជាស្បេកដែលមានសំនៀងល្អ។