Jump to content

ស្ថានីយ៍ល្អាងស្ពាន

ពីវិគីភីឌា

ក្នុងឆ្នាំ១៩៦៥ លោក រ៉ូឡង់ ម៉ូរែ បានធ្វើកំណាយនៅតំបន់រូងភ្នំថ្មកំបោរ ក្នុងខេត្ត បាត់ដំបង។ គេ បានអះអាងថាមានមនុស្សរស់នៅរូងភ្នំក្នុងសម័យយុគថ្មរំលីង។ ស្ថានីយ៍នេះស្ថិតលើកំណាត់ផ្លូវ រវាងពី បាត់ដំបង និងក្រុងប៉ៃលិន ចេញពីបាត់ដំបងប្រមាណ ៣៨ គ.ម ។ ស្ថានីយ៍នេះមានអាយុកាលពី៦៨០០ ឆ្នាំមុនគ.ស ទៅ ៤៣០០ឆ្នាំមុនគ.ស[]។ ល្អាងស្ពានជាឈ្មោះដែលអ្នកបុរាណវិទ្យា កំណត់ហៅយកតាមរូបភាពផ្ទាំងថ្មមួយ ដែលមានស្ថានដូចជាស្ពានកោងដ៏ធំមួយសណ្ធឹងកាត់ល្អាងនោះ។

ឯកសារយោង

[កែប្រែ]
  1. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣