Jump to content

ស្ទឹងខៀវ

ពីវិគីភីឌា

ច្រៀងដោយ រស់សិរីសុទ្ធា និពន្ធដោយ កែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច] សម្រួលដោយ ប៊ុន ថង និង ម៉ា ឡៅពី ឆ្នាំ ១៩៦៨


១. ទឹក​ហូរ​បាត់​ទៅ សល់​នៅ​ទឹក​ភ្នែក​រង​ថ្លា ជាមួយ​អក្ខរា​សច្ចា​ស្បថ​ស្បែ​ស្នេហ៍​ស្និទ្ធ ឱ​ស្ទឹង​សង្កែ​ស្រោច​ថែ​ជីវិត ស្ទឹង​ខៀវ​ខក​ចិត្ត​អាណិត​វាសនា  ។

២. បើ​សិន​ទឹក​ស្ទឹង​កក​រឹង​រីង​ហួត​លែង​ហូរ ផ្កា​ស្លា​ទាំង​គូ​អូន​ស៊ូ​លើក​ជូន​មេបា មិន​អោយ​ស្ទឹង​ខៀវ​ដៀល​ទាវ​ស្រី​ថា ក្បត់​ចិត្ត​ស្នេហា​ស្រវា​ភព​ថ្មី  ។

បន្ទរ. អនុស្សាវរីយ៍​គ្រប់​ទី​ទាំង​អស់ បូជា​ចំពោះ​ជូន​ឈ្មោះ​កង្រី គោរព​សន្យា​ស្នេហា​ភក្តី លប់​ឈ្មោះ​កាកី​ជា​ស្រី​អាស្រូវ  ។

៣. ពី​ថ្ងៃ​នេះ​ទៅ​អូន​នៅ​សែន​ឆ្ងាយ​ពី​បង រាល់​ពេល​នឹក​ផង​ផ្តាំ​ផង​ក្រែង​បង​មើល​ផ្លូវ ផ្គរ​លាន់​ដើម​ឆ្នាំ​អូន​ចាំ​ប្រុស​ពៅ អូន​មក​ឥឡូវ​មក​នៅ​ជិត​បង  ។