ស្រុករុក្ខគិរី

ដោយវិគីភីឌា
Jump to navigation Jump to search
សូមរៀបចំទំព័រនេះ មើលជំនួយ:មាតិកា

ស្រុករុក្ខគីរី ខេត្តបាត់ដំបង[កែប្រែ]

រុក្ខគីរី ជាស្រុកទើបបង្កើតថ្មីមួយ ប្រហែលនៅឆ្នាំ២០០៥ ២០០៦ របស់ខេត្តបាត់ដំបង។វាស្ថិតនៅខាងត្បូង ចម្ងាយប្រមាណជា​៤០គីឡូ​ ម៉ែត្រពីទីរួមខេត្ត។យើងពុំមាតួលេខច្បាស់លាស់អំពីចំនួនប្រជាជនដែលរស់នៅទីនោះទេ តែតាមងាររៀបរាប់របស់អ្នក​ភូមិថា មានប្រ ជាជនមិនតិចទេ ដែលរស់នៅទីនោះ។មានវត្តថ្មីចំនួនពីរកំពុងកសាង នៅជាប់នឹងផ្លូវ តែទើបតែបានប្រហែល​១០ភាគរយទេ។

វាជាតំបន់អតីតខ្មែរក្រហម។នៅទីនេះ មានអ្នកចំណូលថ្មីច្រើន ដែលចូលមករស់នៅ ដោយអ្នកខ្លះទិញ​ដីពី​បងប្អូនផ្តាច់ខ្លួន។​ឯអ្នក​ផ្តាច់ ខ្លួន ក្រោយពីលក់ដី ដែលរដ្ឋចែកឲ្យនេះហើយ ពួកគាត់ឡើងទៅកាប់​ព្រៃធ្វើចម្ការនៅក្បែរជើងភ្នំបន្តទៀត។នៅទីនេះ ពេលនេះ បងប្អូន អាចចូលទៅកាប់ព្រៃរបោះ ដើម្បីធ្វើ​ស្រែចម្ការបាន ដោយគ្រាន់តែសុំកាអនុញ្ញាត ឬផ្តល់ថវិកាខ្លះទៅអភិបាលស្រុក។​អ្នក​ភូមិភាគច្រើន ជា​ជន​ចំណូលថ្មី។

មានទីប្រជុំជនតូចមួយប៉ុណ្ណោះនៅក្បែរសាលាស្រុក ដែលកំពុងតែសាងសង់ថ្មី និង មានផ្ទះអ្នកភូមិរកេតរកូត ខ្លះកំពុងភ្ជួររាស់ ដាស់សី ធ្វើស្រែ ខ្លះ កំពុងរានព្រៃធ្វើស្រែ ។ប្រជាពលរដ្ឋនៅទីនេះ មិនសូវដាំដំឡូងមី ធ្វើល្ង ឬដាំសណ្តែក ដូចបងប្អូននៅជាយដែន​ថៃទេ ព្រោះ ដីនៅទីនេះធ្វើអ្វីមិនបានល្អក្រៅពីធ្វើស្រូវ។សណ្តែកដី អាចដាំបានតែមួយឆ្នាំ ក៏ដាំលែងកើត។មិនអំណោយផល។

អ្នកដែលទំនេរពីការងារ ឬគ្មានការងារធ្វើ ភាគច្រើនធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ហើយខ្លះក៏ចាញ់បោកគេ ខ្លះក៏ ចាយលុយជ្រុលលែងហ៊ានមកស្រុកវិញ។

អ្នកភូមិនៅទីនេះ ប្រើធ្យោបាយម៉ាស៊ីនគោយន្ត ជំនួសរទេះគោ ក្របី ក្នុងការភ្ជួររាស់ ប្រើប្រាស់ម៉ូតូប្រភេទម៉ាកសង់១២៥ ។គ្មានការ ប្រើម៉ូតូម៉ាកសាន់យ៉ាន់ ឬសង់កូរ៉េទេ។យ៉ាងហោចណាស់ ក៏មានម៉ូតូម៉ាកវីវ៉ាដែរ។

បុរសៗនៅក្នុងតំបន់នេះ គឺជាអ្នករកស៊ីចិញ្ចឹមភរិយា ដូចបុរសៗនៅតំបន់ដទៃទៀតដែរ តែការសម្រេចចិត្ត មិនទាន់ផ្តល់ឲ្យភរិយា ទេ គឺបុរសខ្លួនឯងមានសិទ្ធិច្រើនជាង និង មានអំណាចជាង។

នារីៗ នៅទីនេះ មិនសូវមានសម្រស់ប៉ុន្មាទេ រាងខ្មៅៗ និង សាច់ឈាមមិនស្រស់ស្អាត ដូចអ្នកនៅទីរួមខេត្តទេ។

ពុំមានហាងលក់កាហ្វេធំៗ ឬមានហាងលក់គ្រឿងក្លែម និងខារាអូខេ ឬសេវាលក់ផ្លូវភេទដូចតំបន់ផ្សេង​ទៀតទេ។ផ្លូវទៅទីនោះ ក្រាលគ្រួសក្រហម តែមានកន្លែងខ្លះខូចបណ្តើរៗហើយ។

គ្មានទឹកស្អាត និង ភ្លើងអគ្គីសនីប្រើប្រាស់ទេ។ប្រជាពលរដ្ឋប្រើប្រាស់ភ្លើងឯកជន ដែលបញ្ឆេះចាប់ ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់។តម្លៃក្នុងមួយគីឡូវ៉ាត់ម៉ោង ៥០០០រៀល។ផ្ទះខ្លះប្រើអស់ក្នុងមួយ ខែ ១០គីឡូវ៉ាត់ម៉ោង។ទូរទស្សន៍ ដែលអាចមើលនៅទីនោះបាន មានតែស៊ីធីអិន និងប៉ុស្តបាយ័នទេ ក្រៅពីនោះមិនអាចមើល​ឃើញ​ឡើយ។

សេវាសុខភាព នៅមានការលំបាកនៅឡើយ ប្រជាពលរដ្ឋត្រូវធ្វើដំណើរមកឆ្ងាយ បើមិនពោធិសាត់ ក៏ដល់មោងឬស្សីដែរ។