ស្រុក ផ្នោដាច់
ផ្នោដាច់ | |
---|---|
ស្រុក | |
ប្រទេស | កម្ពុជាក្រោម |
Region | Mekong Delta |
ខែត្រ | ខែត្រព្រះត្រពាំង |
ផ្ទៃក្រឡា | |
• សរុប | ១២៤ ម៉ាយ ការ (៣២២ គម2) |
ប្រជាជន (2003) | |
• សរុប | ១៣៣,៥០១ |
ផ្នោដាច់ជាស្រុកមួយនៅភាគខាងកើតនៃខែត្រព្រះត្រពាំង ភាគខាងកើតជាដៃទន្លេមេគង្គលើចាក់ចេញ ភាគខាង់ត្បូងជាប់ស្រុកមាត់សមុទ្រនិងស្រុកថ្កូវ។
.មុនគ្រឹស្តសករាជ ផ្នោដាច់ជាភូមិភាគមួយមានទឹកលិចប្រចាំឆ្នាំ មានទីកន្លែងដីខ្ពស់និងដំបូកដែលមានប្រជាជនខ្មែររស់នៅ ពីភុមិភាគមួយទៅភូមិភាគមួួយ ភូមិដែលគ្មានទឹកលិចភាគច្រើនជាផ្នោ បានជាផ្នោដាច់មានភូមិឈ្មោះផ្នោច្រើនជាងគេនៅខេត្តព្រះត្រពាំង។
ភូមិសាស្ត្រ
[កែប្រែ]- ភាគខាងកើជាប់នឹងខែត្រកំពង់ឫស្សី
ភាគខាងត្បូងជាប់ទីរួមស្រុកមាត់សមុទ្ធនិងស្រុកថ្កូវ
ភាគខាងលិចជាប់ស្រុកកំពង់ធំនិងស្រុកថ្កូវ
ភាគខាងជើអជាប់ស្រុកកំពង់ធម
រដ្ឋបាល
[កែប្រែ]ស្រុកផ្នោដាច់មាន១៥អង្គភាពនិងទីរួមស្រុកពីរ គឺទីរួមស្រុកផ្នោដាច់និងទីប្រជុំជនមីឡុង និង១៣ឃុំ រួមមាន ឃុំ ធ្លោក ហិបមីខាងជើង ហិបមីខាងត្យូង គិមហ្វា ឡុងសឺន ទៀវ មីឡុងខាងជើង មីឡុងខាងត្បូង អំពាំង មេរង កោះសោម ដំបូក ច្រវា។
ប្រវត្តិសាស្ត្រ
[កែប្រែ]ផ្នោដាច់ជាស្រុកចំណាស់មួយបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ដែលប្រជាជនខ្មែររស់មុនសម័យ ចេនឡា រហូតកមដល់សព្វថ្ងៃ។ គេសង្កេតឃើញវត្តអារាមបានកាសងជាច្រើនសតវត្សមកដូជា វត្ត កងចក្ររាម ធ្លក វត្តពោធិនាគ រាជមល្ល វត្តផ្នោរាំង វត្តទៀវចាស់ ជាដើម នេះសរឲ្យឃើញថាខ្មែរបានមករស់នៅជាយូរឡុងមកហើយ។ មកដល់សតវត្សទី១៧ជនជាតិអានណាងបានធ្វើដំណើរពីភាគខាងជើងចូលមកនៅស្រុកកំពង់ទទឹង ហើយកើតមានវិវាទធ្វើើចំបាំងនិងខ្មែរ។ រហូតដល់អាណានិគមបារាំងចូលគ្រប់គ្រង ខ្មែរនិងយួននៅតែធ្វើសង្គ្រាោមជាមួយគ្នា។ ដល់ឆ្នាំ១៩៦៤ស្រុកផ្នោដាច់ក៏ត្រូវបានយួនកាន់កាប់ទាំងស្រុង។ វិរៈភាពខ្មែរទូទៅនៅតែតវ៉ាទាមទារជានិច្ចនូវទឹកដីដូនតាដែលជនជាតិយួនបានកាន់កាប់ ហើយធ្វើការតស៊ូលះសាប់ស្រស់ឈាមស្រស់ទាមទារលុះត្រាតែបានមកវិញ។
សាសនា
[កែប្រែ]ស្រុកផ្នោដាច់មាន៤សាសនាធំគឺ
១. ពុទ្ធសាសនា ទូទៅទាំងស្រុក ប្រជាជនខ្មែរកាន់៩៨%
២.យេស៊ូគ្រឹស្ត ឃុំចាវា ៣.កៅដាយ
៤.ដំណឹងល្អ មានតែមួយភូមិ ឃុំកោះសោម
សាសនាទាំង ៣ គឺ យេស៊ូគ្រឹស្ត កៅដាយ និង ដំណឹងល្អ ភាគប្រើនប្រជាជនយួនកាន់ មិនសូវមានខ្មែរគោរពទេ។