Jump to content

ស្លឹក (ឧបករណ៍ភ្លេង)

ពីវិគីភីឌា

ស្លឹក​ជា​ឧបករណ៍​តន្ត្រី​ផ្លុំ​ដែល​មាន​សំនៀង​ប្រហាក់​ប្រហែល​នឹង​សំនៀង​មនុស្ស​ហួច​ដែរ។ ឧបករណ៍​នេះ​មិន​ប្រើ​ចូល​រួម​ជា​មួយ​ឧបករណ៍​ដទៃ​ឡើយ។ វា​គឺ​ជា​ស្លឹក​ឈើ​ស្រស់​សុទ្ធ​សាធ​ដែល​មាន​សរសៃ​រស់​ គ្មាន​រោម​ អាច​បត់​បាន​មិន​បាក់​ ជា​ស្លឹក​មាន​សាច់​រលោង​ដូច​ជា​ ស្លឹក​ក្រវ៉ាន់ ស្លឹក​ពួច ស្លឹក​ជ្រៃក្រឹម ស្លឹក​លំពស់។ល។[]

តន្ត្រីខ្មែរ រួមទាំងផ្លុំស្លេក ជាឧបករណ៍ភ្លេង ក្នុងវង់ភ្លេងពិណពាទ្យ

នៅកូរ៉េខាងត្បូង វាត្រូវបានគេហៅថា ឆូជុក (ហាន់ហ្គឹល: 초적) ហើយវាគឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសដែលបានកំណត់។[]

ជាឧបករណ៍ភ្លេងមួយរបស់អ្នកជនបទ គេសង្កេតឃើញថាវាត្រូវបានលេងដោយអ្នកគង្វាលសត្វ ជិះក្របីរបស់ពួកគេនៅក្នុងវាលស្រែ។[] ខណៈពេលដែលវាត្រូវបានប្រើដើម្បីធ្វើត្រាប់តាមសំឡេងសត្វព្រៃបង្កើត វាអាចបង្កើតសំឡេងដែលស្ថិតស្ថេរ ដែលជាសំឡេងហួចមុតស្រួច និងមានសំឡេងខ្ពស់។[] អ្នកលេងអាចគ្រប់គ្រងកម្ពស់សំឡេង និងបង្កើតបទចម្រៀងបាន ជាធម្មតាលេងតែម្នាក់ឯង ប៉ុន្តែពេលខ្លះជាមួយឧបករណ៍ភ្លេងផ្សេងទៀត។[]

ឧបករណ៍ស្រដៀងគ្នានេះត្រូវបានប្រើនៅកន្លែងផ្សេងទៀតក្រោមឈ្មោះផ្សេងៗគ្នា និងពីស្លឹកនៃប្រភេទផ្សេងៗគ្នា ដែលវត្តមាននៅ អូស្ត្រាលី ជប៉ុន នេប៉ាល់ និង ចិន។

ស្លឹក
តន្ត្រីករកូរ៉េផ្លុំស្លឹក
Musicians

ការលេងភ្លេងផ្លុំស្លឹក ដែលបានថតនៅ សៀមរាប, កម្ពុជា
  1. Numbered list item

របៀបផ្លុំ

[កែប្រែ]

នៅ​ពេល​ផ្លុំ​ម្តងៗ​ គេ​តែង​តែ​យក​ស្លឹក​ស្អាត​មួយ​មក​ពត់​តាម​បណ្តោយ​ស្លឹក ហើយ​ញាត់​ទៅ​ក្នុង​មាត់​ដោយ​បិទ​បើក​គួប​ផ្សំ​នឹង​អណ្តាត​ខាង​ក្នុង​ រួម​ជាមួយ​នឹង​កម្លាំង​ខ្យល់​បញ្ចេញ​ពី​ក្នុង​​អាច​ធ្វើ​ឱ្យ​សំនៀង​បត់​បែន​ទៅ​តាម​ចិត្ត​ចង់​បាន។

ស្លឹក​ឈើ​ស្រពោន ឬ​ស្ងួត​ក្រៀម​មិន​អាច​យក​មក​ផ្លុំ​ឱ្យ​មាន​សំនៀង​បាន​ឡើយ ពីព្រោះ​ស្លឹក​បែប​នេះ​បាត់​អស់​សរសៃ​រស់​របស់​វា​ទៅ​ហើយ គេ​ត្រូវ​ការ​តែ​ស្លឹក​ឈើ​បេះ​ភ្លាមៗ​យក​មក​ផ្លុំ​ភ្លាម​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បាន​ជា​គេ​មិន​យក​ទៅ​ប្រគំ​រួម​​ជា​មួយ​នឹង​ឧបករណ៍​ដទៃ​ក្នុង​វង់​ផ្សេងៗ​នោះ​ឡើយ ពី​ព្រោះ​មាន​ការ​លំបាក​រក​ស្លឹក​ភ្លាមៗ និង​ពិបាក​ថែ​រក្សា​វា​ទុក​ឱ្យ​បាន​យូរ​កុំ​ឱ្យ​ស្រពោន​ កុំ​ឱ្យ​ស្ងួត​ក្រៀម។ ម៉្យាង​ទៀត​ស្លឹក​មួយ​អាច​ផ្លុំ​បាន​តែ​មួយ​បទ ឬ​ពីរ​បទ​ប៉ុណ្ណោះ​ កាល​ណា​វា​ទក់ គេ​ត្រូវ​ប្តូរ​ស្លឹក​ថ្មី​មួយ​ទៀត។

ប្រវត្តិ

[កែប្រែ]

ការ​ផ្លុំ​ស្លឹក​កើត​ឡើង​អំពី​ការ​ទាក់​សត្វ​ ឬ​បរ​បាញ់​សត្វ​នៅ​ក្នុង​ព្រៃ​តាំង​ពី​បរម​បុរាណ​មក (និយាយ​តៗ​គ្នា) គេ​ផ្លុំ​ស្លឹក​ត្រាប់​សំឡេង​សត្វ ឬ​ហៅ​ថា​ផ្លុំ​អែប​សត្វ​សម្រាប់​ឱ្យ​សត្វ​ទាំង​ឡាយ​ដែល​ឮ​ដូច​សំឡេង​របស់​វា​ រត់​មក​រក​កន្លែង​ផ្លុំ​ ងាយ​គេ​នឹង​បាញ់​នឹង​ទាក់​យ៉ាង​ស្រួល។​ ក្រោយៗ​មក​ទើប​គេ​យក​ស្លឹក​មក​ផ្លុំ​ជា​បទ​បែប​នៅ​តាម​ដង​ព្រៃ​នៅ​ពេល​ឃ្វាល​គោ​ក្របី។ល។

អ្នក​ផ្លុំ​ស្លឹក​ច្រើន​តែ​ជា​អ្នក​ចេះ​ច្រៀង ចេះ​ហួច ហើយ​ក្រៅ​ពី​គេ​ច្រៀង គេ​ហួច គេ​យក​ស្លឹក​មក​ផ្លុំ​ជំនួស​ដើម្បី​បក​ស្រាយ​មនោ​សញ្ចេតនា​ផ្ទាល់​របស់​គេ​ នៅ​ពេល​ដែល​គេ​អផ្សុក ប៉ុន្តែ​គេ​ចៀស​វាង​មិន​ផ្លុំ​កំសាន្ត​នៅ​ក្នុង​ភូមិ​ដែល​មាន​អ្នក​ស្រុក​រស់​នៅ​ទេ​កាល​ពី​សម័យ​ដើម ពីព្រោះ​គេ​មាន​ជំនឿ​ថា កាល​ណា​គេ​ផ្លុំ​ច្បាស់​ជា​មាន​សត្វ​ព្រៃ​រត់​ចូល​ស្រុក សត្វ​ព្រៃ​​ទាំង​​នោះ​​នឹង​នាំ​មក​នូវ​ឧបទ្រព​ចង្រៃ​ទាំង​ឡាយ​ឱ្យ​ដល់​អ្នក​ភូមិ។ ម៉្យាង​ទៀត ភូមិ​ស្រុក​ទាំង​ឡាយ​ច្រើន​តែ​សង់​នៅ​ក្បែរ​មាត់​ព្រៃ ដែល​ជា​ហេតុ​ងាយ​ឱ្យ​​សត្វ​ព្រៃ​រត់​ចូល​ស្រុក​បាន​ដោយ​ស្រួល។ សំខាន់​ទៅ​ទៀត គឺ​សត្វ​ខ្លា​ដែល​ជា​សត្វ​សាហាវ​ក៏​ចេះ​ស្តាប់​សំឡេង​អែប​សត្វ​នេះ​ដែរ ព្រោះ​សំឡេង​នេះ​ជា​សំឡេង​ត្រាប់​តាម​សត្វ​ស្លូតៗ ដូច​ជា​សត្វ​ក្តាន់ ប្រើស ឈ្លូស។ល។ ដែល​សត្វ​ខ្លា​ប៉ង​ជា​អាហារ៕

ឯកសារយោង

[កែប្រែ]
  1. "Cambodia: Traditional Music, Vol. 1: Instrumental and Vocal Pieces". Smithsonian Folkways Recordings (in American English). Retrieved 2026-02-07.
  2. 이, 진원(한국예술종합학교) (ជាko), 초적 (草笛), Academy of Korean Studies, https://encykorea.aks.ac.kr/Article/E0057040, បានយកមក 2026-02-07 
  3. "Cambodia: Traditional Music, Vol. 1: Instrumental and Vocal Pieces". Smithsonian Folkways Recordings (in American English). Retrieved 2026-02-07.
  4. unesdoc.unesco.org https://unesdoc.unesco.org/ark:/48223/pf0000135257_mul. Retrieved 2026-02-07. {{cite web}}: Missing or empty |title= (help)
  5. Aria Stone (១០ ខែមេសា ២០១៣), Ossie Cruze: Aboriginal Elder Plays Gum Leaf, https://www.youtube.com/watch?v=D3przA4Mgf8, បានយកមក 2026-02-07