ស្វែងរក
ការស្វែងរកគឺ ជាទិសដៅមួយ សំរាប់អ្នកប្រើប្រាស់ អាចធ្វើការស្វែងរកនូវអ្វីដែលគេចង់រក។ គេហទំព័រសំរាប់ស្វែងរក គឺបង្កើតឡើងដើម្បីស្វែងរកព៌តមាននៅលើពិភពលោក និងនៅក្នុងឃ្លាំងស្ដុកព៌តមានរបស់ ប្រភព។លទ្ធផលនៃការស្វែងរកគឺជាការបង្ហាញលទ្ធផលនៅក្នុងតារាងSERPS រឺការបង្ហាញនូវទំព៌រ។ព៌តមានអាចមានទំនាក់ទំនងជាមួយនិងទំព៌រ រូបភាព និងឯកសារផ្សេងៗជាច្រើនទៀត។ ការស្វែងរកខ្លះអាជាគំនិត រឺដោយផ្ទាល់។ ការស្វែងរកដោយផ្ទាល់គឺជាការស្វែងរក ដោយ មនុស្ស ហើយក៏មានពេលវេលាពិតប្រាកដផងដែរដើម្បី អោយការស្វែងរកបានលទ្ធផល។
ប្រវត្តនៃការស្វែងរក
[កែប្រែ]នៅអំឡុងពេលដែលមានការរីកចំរើនខាងផ្នែកគេហទំព៌រ លោក ធីម បឹនឺស លីបានបង្កើតតារាងនៃប្រភពនិងទំនាក់ទំនងទៅនិង អ៊ីនថឺនេត ដោយCERN។ ប្រវត្តដំបូងគឺនៅឆ្នាំ១៩៩២ គឹទាមទាអោយមានប្រពន្ធទំានាក់ទំនងកុំព្យូទ័រ ហើយបន្ទាប់មកទៀត ប្រភពបានបង្ហោះនៅលើអ៊ីនថឺនេត ប៉ុន្តែមិនអាចរក្សាទុកនូវទិន្នន័យបាន។នៅNCSAគឺជាប្រភពថ្មីដែលត្រូវបានស្ដុកទុកបន្តិចបន្ទួច នូវអ្វីដែលថ្មី។ ឧបករណ៍ ដំបូងដែលគេប្រើសំរាប់ស្វែងរកនូវលើអ៊ីនថឺនេតនោះគឺ Archie ដែលមានឈ្មោះពេញនោះគឺគ្មានអក្សរី( v ) ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩០ដោយ អាលេន អ៊ីមថេក(Alan Emtage) ប៊ីលហេលេន(Bill Heelan) និង ចេ ភីថឺ ដិថច(J. Peter Deutsch) ដែលជាអ្នកវិទ្យាសាស្រ្តខាងកុំព្យូទ័រ នៅសកលវិទ្យាល័យMcGill ក្នុងរដ្ឋ មុនទ្រិល(Montreal)។ កម្មវិធី បានដាក់ចូល ទៅក្នុងឃ្លាំង សំរាប់ផ្សព្វផ្សាយ ដែលអាចអោយ ការស្វែងរកអាច ធ្វើទៅបាន។ ទោះបីជាយ៉ាងនេះក៏ដោយ Archie មិនអាចបង្ហាញ នូវមាតិកា នៃទំព៌រនេះឡើយរហូតដល់ ទិន្នន័យត្រូវបាន កំនត់ ទើបអាចស្វែងរកបាន។