ហោត្រ័យ
Appearance
ហោត្រ័យ ឬហោត្រៃ ស្មើនឹងបណ្ណាល័យ។ ហោត្រៃ ឬហោត្រ័យ=ហោ+ត្រៃ (ហោមានន័យថាមន្ទីរ និងត្រៃមានន័យថាបី) ដូចនេះហោត្រៃមានន័យថាមន្ទីរតម្កល់គម្ពីរព្រះត្រៃបិដក ឬតម្កល់គម្ពីរផ្សេងៗទៀតផងក៏បាន ធម្មមន្ទីរត្រូវបានកសាងនៅក្នុងបរិវេណប្រាសាទ និងវត្តអារាម។ ចំណែកឯបណ្ណាល័យ= បណ្ណ ឬប័នណៈ+ អាល័យ។ បណ្ណមានន័យថាសន្លឹក ចំណែកអាល័យមានន័យថាកន្លែងឬលំនៅដ្ឋាន។ ដូចនេះបណ្ណល័យមានន័យថាជាដ្ឋានឬទីកន្លែងសម្រាប់រក្សាទុកនូវឯកសារ គម្ពីរ ក្បួនខ្នាត់ផ្សេងៗដែលចងក្រងអំពីសន្លឹកដូចជា សៀវភៅគម្ពីរ សាស្រា្តស្លឹករឹតជាដើម[១]។
ឯកសារយោង
[កែប្រែ]- ↑ ក្បួនខ្នាតខ្លះនៃសំណង់ក្នុងបរិវេណវត្តអារាម ដោយលោកភូ សុជា ជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យភ្នំពេញ ព.ស២៥៤៥ គ.ស ២០០១ ទំព័រទី៥៧។