ហោរាចារ្យ

ពីវិគីភីឌា

ហោរាចារ្យ (អង់គ្លេស: Magi; pronounced /ˈm/) ជាក្រុមមនុស្សដែលធ្វើដំណើរមកពីទិសខាងកើត ទំនងជាមកពីពើស៊ី ឬអារ៉ាប់ ដើម្បីថ្វាយបង្គំព្រះមែស៊ីដែលទើបនឹងប្រសូត។ ពាក្យក៏មានន័យសំដៅលើគ្រូមន្តអាគម ឬគ្រូទស្សទាយដែរ។

នៅក្នុងភាសាអង់គ្លេសពាក្យ "magi" ត្រូវបានប្រើជាញឹកញាប់ សំដៅទៅលើពួកអ្នកដែលមកថ្វាយបង្គំព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់ម៉ាថាយជំពូក២ ហើយសព្វថ្ងៃនេះគេច្រើនតែបកប្រែពាក្យនេះថា "ហោរាចារ្យ(wise men)" នៅក្នុងព្រះគម្ពីរភាសាអង់គ្លេស[១] ពាក្យ "magi" ជាពហុវច្ចន មានប្រភពមកពីភាសាឡាតាំង បានចូលមកក្នុងភាសាអង់គ្លេសប្រហែលជាឆ្មាំ ១២០០។ ពាក្យ "magi"នេះដែរ ត្រូវបានប្រើជាឯកវច្ចន នៅចុងសតវត្សទី១៤ នៅពេលខ្ចីពីភាសាបារាំងសម័យមុន ដែលមានន័យថា គ្រូមន្តអាគមផង មន្តអាគមផង។

នៅក្នុងទំនៀមទំលាប់គ្រីស្ទាន[កែប្រែ]

តួនាទីសាមញ្ញ ពណ៌នាអំពីហោរាចារ្យនៅក្នុងព្រះគម្ពីរ គូរដោយ Vicente Gil នៅសតវត្សទី១២។ Balthasar ហោរាចារ្យក្មេងជាងគេ កាន់កំញាណ តំណាងអាហ្វ្រិក Caspar រូបឈរនៅខាងឆ្វេង វ័យកណ្ដាល កាន់មាស តំណាងអាស៊ី Melchior រូបលុតជង្គង់ ចាស់ជាងគេ កាន់ជ័រល្វីងទេស តំណាងអឺរ៉ុប។ (Conventional post-12th century depiction of the Biblical magi (Adoração dos Magos by Vicente Gil). Balthasar, the youngest magus, bears frankincense and represents Africa. To the left stands Caspar, middle-aged, bearing gold and representing Asia. On his knees is Melchior, oldest, bearing myrrh and representing Europe)

ពាក្យ mágos (ភាសក្រិក) និងពាក្យក្លាយរបស់ពាក្យនេះ មានប្រើទាំងក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី[២] ខាងមន្តអាគម ឬខាងគ្រូទស្សទាយ ពាក្យនេះជាធម្មតាត្រូវបានប្រែថា "គ្រូមន្តអាគម" ឬ "គ្រូធ្មប់" ជាក់ស្ដែងយើងឃើញថាគេប្រែដូច្នេះនៅក្នុងកណ្ឌគម្ពីរកិច្ច ១៣:១៦ លើកលែងតែនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ដែលប្រែថា "ហោរាចារ្យ (wise man)" ដូចជាច្បាប់បកប្រែ KJV, RSV ជាដើម។ យ៉ាងមិញ ក្រុមជំនុំដើមដំបូង ដូចជា St. Justin, Origen, St. Augustine និង St. Jerome, តែងតែបកប្រែពាក្យ mágos ថា "គ្រូមន្តអាគម".[៣]

ដំណឹងល្អរបស់ម៉ាថាយបញ្ជាក់ថា ពួកហោរាចារ្យបានមកថ្វាយបង្គំបុត្រតូចយេស៊ូវ ពេលដែលព្រះអង្គទើបតែប្រសូត។ ដំណឹងល្អបានពណ៌នាពីរបៀបដែលពួកហោរាចារ្យពីទិសខាងកើតដឹងទីកន្លែងដែលស្ដេចយូដា(ព្រះយេស៊ូវ)ប្រសូតនៅយូឌា គឺដោយសារពួកគេបានឃើញផ្កាយរបស់ព្រះអង្គ។ នៅពេលពួកហោរាចារ្យមកដល់យេរូសាឡិម ពួកគេបានមកគាល់ស្ដេចហេរ៉ូឌ ដើម្បីសួរឲ្យដឹងពីទីកន្លែងដែលស្ដេចយូដាប្រសូតមក។ ស្ដេចហេរ៉ូឌក៏មានអំពល់ ហើយប្រាប់ពួកគេថាទ្រង់មិនបានដឹងពីបុត្រតូចនោះទេ ប៉ុន្តែទ្រង់បានប្រាប់ពួកគេពីពាក្យព្យាករណ៍ដែលថាព្រះមែស៊ីនឹងប្រសូតនៅបេថ្លេហិម។ បន្ទាប់មកស្ដេចហេរ៉ូឌបានប្រាប់ឲ្យពួកហោរាចារ្យទាំងនោះទូលទ្រង់វិញ នៅពេលពួកគេរកឃើញបុត្រតូចនោះ ដើម្បីឲ្យទ្រង់បានថ្វាយបង្គំដែរ។ ដោយមានផ្កាយនៃបេថ្លេហិមនាំផ្លួវ ពួកហោរាចារ្យទាំងនោះបានរកបុត្រតូចយេស៊ូវឃើញនៅក្នុងផ្ទះមួយ; កណ្ឌគម្ពីរម៉ាថាយមិនបាននិយាយថាផ្ទះនោះនៅបេថ្លេហិមឡើយ។ ​​​​ហោារាចារ្យបានថ្វាយបង្គំព្រះអង្គ ហើយថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស" (2.11)។ បន្ទាប់មក ពួកគេ​ត្រូវព្រះដាស់តឿនក្នុង​យល់សប្តិ មិន​ឲ្យត្រឡប់ទៅរក​ហេរ៉ូឌ​វិញឡើយ ដូច្នេះពួកគេ​ក៏​ចាកចេញទៅ​ស្រុក​របស់​ខ្លួន​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​។ ម៉ាថាយ ២:១៦ មានសរសេរថាពេលវេលាដែលហេរ៉ូឌបានទទួលដំណឹងពីពួកហោរាចារ្យទាំងនោះគឺរយៈពេល២ឆ្នាំក្រោយពីព្រះយេស៊ូវប្រសូត ដូច្នេះហើយបានក្មេងៗដែលមានអាយុចាប់ពីឆ្នាំចុះក្រោម ត្រូវបានសម្លាប់។

References[កែប្រែ]

  1. Matthew 2 in Greek
  2. Gospel of Matthew2:1–12:9; Acts of the Apostles 8:9; 13:6,8; and the Septuagint of Daniel 1:20; 2:2, 2:10, 2:27; 4:4; 5:7, 5:11, 5:15).
  3. Drum, W. (១៧ ខែមីនា ១៩១០), "Magi", The Catholic Encyclopedia, New York: Robert Appleton Company, http://www.newadvent.org/cathen/09527a.htm 

External links[កែប្រែ]