ហ៊ាន សាហុីប
ឯកឧត្តម, បណ្ឌិតសភាចារ្យ ធី ប៊ុនថេង សេដ្ឋវិទូ | |
---|---|
ឯកសារ:Thybuntheng | |
រដ្ឋលេខាធិការ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | |
Chairman, Cambodia Securities Exchange | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ខេត្តកំពត, ព្រះរាជាណាចក្រកម្ពុជា | 9 តុលា 1962
សញ្ជាតិ | ខ្មែរ |
សាលាមាតា | Kyiv State University (MA, PhD) |
គេហទំព័រ | Ministry of Economy and Finance |
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប គឺជាសេដ្ឋវិទូ និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា[១]។
ការងារ
[កែប្រែ]បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប បានកើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៦២ នៅខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិតសភាចារ្យ បានចាប់ផ្តើមការងារដំបូងជា នាយកនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៧។ ដោយឆ្លងកាត់ការអភិវឌ្ឍជាបន្តបន្ទាប់មក វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរួមចំណែកក្នុងការវិវត្តយ៉ាងរលូននៃប្រព័ន្ធសេដ្ឋកិច្ចជាតិ ពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ក្នងនោះផងដែរ វិទ្យាស្ថានក៏បានចូលរួមកសាងសមត្ថភាពមន្ត្រីរាជការសាធារណៈនៅក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមខ្លួនចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ព្រមគ្នានោះដែរ លោកបណ្ឌិតសភាចារ្យ គឺជាប្រធាននៃក្រុមការងារអភិវឌ្ឍកសាងសមត្ថភាពមន្រ្តីរាជការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងតួនាទីចម្បងក្នុងការអភិវឌ្ឍធនធានមនុស្ស លោកបណ្ឌិតសភាចារ្យបានខិតខំជំរុញឲមានកិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ រវាងវិទ្យាស្ថាននិងសំណាក់ដៃគូភាគីអភិវឌ្ឍន៍បរទេសរួមមាន សហភាពអឺរ៉ុប (the EU) ធនាគារពិភពលោក (World Bank) អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) យូអិនឌីភី (UNDP) ធនាគារអភិវឌ្ឍន៍អាសុី (ADB) ចៃកា (JICA) សុីដា (SIDA) និងមូលនិធិតេម៉ាសេករបស់សិង្ហបុរី (Temasek Foundation) ផងដែរ។ លើសពីនេះទៅទៀត វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបន្តកិច្ចសហប្រតិបត្តិយ៉ាងជិតស្និតជាមួយនឺងដែគូសកលវិទ្យាល័យ និងគ្រឹះស្រាវជ្រាវអន្តរជាតិរួមមាន សកលវិទ្យាល័យឆាលស្ទើតរបស់អូស្ត្រាលី (Charles Sturt University) វិទ្យាស្ថានអភិវឌ្ឍន័កូរ៉េ (Korea Development Institute) សកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងរបស់សិង្ហបុរី (Nanyang Technological University) វិទ្យាស្ថានហិរញ្ញវត្ថុនិងការអភិវឌ្ឍអាសុីប៉ាសុីហ្វិចរបស់ចិន (Asia-Pacific Finance and Development Institute) ហើយនិងមហាវិទ្យាល័យសេវាកម្មស៊ីវិលរបស់សិង្ហបុរី (Civil Service College Singapore) ផងដែរ។
លោកបណ្ឌិតសភាចារ្យ ក៏បានដឹកនាំគម្រោងថ្នាក់ជាតិមួយ ដែលមានឈ្មោះថា គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)[២][៣] ក្នុងការអភិវឌ្ឍប្រទេស ដែលមានបួនដំណាក់កាលសំខាន់ៗដូចជា ៖ ការបង្កើនភាពជឿទុកចិត្តនៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ការលើកកម្ពស់ការផ្សាភ្ជាប់គោលនយោបាយជាមួយនឹងថវិកា, និងការបង្កើនគណនេយ្យភាពលើសមទ្ធិផលការងារ។ គម្រោងនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញឲមានអភិបាលកិច្ចល្អ និង តម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ កាន់តែមានភាពប្រសើរឡើង ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែលម្អការគ្រប់គ្រងថវិកា និងគណនេយ្យភាពឲមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានរបស់រាជរដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។
លោកបណ្ឌិតសភាចារ្យ ក៏បានចូលរួមក្នុង កិច្ចការបង្កើតគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់ រួមមានតួនាទីជាអគ្គលេខាធិការ និងក្រោយមកទៀតលោកបានទទួលតួនាទីជា អនុប្រធានប្រចាំការរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ជាមួយនឹងមុខងារផ្សេងទៀតជាច្រើន។ បច្ចុប្បន្ន លោកបណ្ឌិតសភាចារ្យ គឺជាអនុប្រធាននៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានឋានៈស្មើ ទេសរដ្ឋមន្ត្រី។ ក្នុងនោះផងដែរ លោកបណ្ឌិតសភាចារ្យ ក៏ជាប្រធានផ្សារមូលបត្រកម្ពុជា[៤][៥][៦] សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល[៧] និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា[៨]។
ការសិក្សា
[កែប្រែ]លោកបណ្ឌិតសភាចារ្យ បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យរដ្ឋកៀវនៅឆ្នាំ ១៩៩១ និង ១៩៩៤។ លោកបណ្ឌិតសភាចារ្យ មានចំណាប់អារម្មណ៍លើកិច្ចការស្រាវជ្រាវ ផ្តោតទៅលើគោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយអភិវឌ្ឍវិស័យឯកជន។ លោកបណ្ឌិតសភាចារ្យ បាននិពន្ធចងក្រងសៀវភៅ និងឯកសារ ដែលទាក់ទងនឺង សេដ្ឋកិច្ចសាធារណៈ និងតួនាទីរបស់រដ្ឋក្នុងសេដ្ឋកិច្ច[៩][១០]។ លោកបណ្ឌិតសភាចារ្យ ក៏ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៅក្នុងប្រទេសកម្ពុជា រួមមានសាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបណ្តុះបណ្តាលនិងណែនាំនិស្សិតកម្ពុជា អ្នកស្រាវជ្រាវ សហគ្រិន អ្នកដឹកនាំវ័យក្មេងជាច្រើន និងមន្រ្តីរាជការផងដែរ។ ដោយសារតែការរួមចំណែកដ៏លេចធ្លោទាំងនេះ លោកបណ្ឌិតសភាចារ្យបានក្លាយទៅជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជានិងទទួលបានគោរមងារជា “បណ្ឌិតសភាចារ្យ” ពី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៨[១១]។
ការបោះពុម្ពផ្សាយ
[កែប្រែ]នៅឆ្នាំ ២០២១ លោកបណ្ឌិតសភាចារ្យបានបោះពុម្ភសៀវភៅមួយទៀត មានចំណងជើងថា “ទស្សនៈសេដ្ឋវិទូនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច”[១២]។ នៅក្នុងសៀវភៅនេះ លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃ “ថាមវន្តនៃប្រព័ន្ធអ្នកពាក់ព័ន្ធ” “ការពិនិត្យនិងតុល្យភាព” និង “ប្រព័ន្ធតម្លៃ” គំនិតក្នុងការកសាងអភិបាលកិច្ចល្អ ជាពិសេសក្នុងកំណែទម្រង់ស្ថាប័ន។ លោកបណ្ឌិតសភាចារ្យ ជឿជាក់ទៅលើ ឧត្តមធិបតេយ្យ ការអភិវឌ្ឍធនធានមនុស្ស និងការប្រើប្រាស់ព័ត៌មាននិងបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងការសម្រេចចិត្ត។ លោកបណ្ឌិតសភាចារ្យ បានយកប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (វិធីទីបី) ធ្វើជាទស្សនវិជ្ជាសេដ្ឋកិច្ចរបស់លោក។ លោកធ្លាប់អះអាងថា៖ "ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារត្រូវបានចាត់ទុកថា ជាប្រព័ន្ធ "យុត្តិធម៌, ប៉ុន្តែ អសមធម៌" ចំណែកប្រព័ន្ធសេដ្ឋកិច្ចផែនការ ជាប្រព័ន្ធ "សមធម៌, ប៉ុន្តែ អយុត្តិធម៌" ។ «ដូច្នេះ, ទ្រឹស្ដីសេដ្ឋកិច្ចសម័យទំនើប រួមបញ្ចូលនូវទស្សនៈ ស័ក្ដិសិទ្ធិទីផ្សារ និង យុត្តិធម៌ សមធម៌សង្គម ដែលរដ្ឋ និង សេដ្ឋកិច្ចទីផ្សារដើរតួនាទីស្នូលទន្ទឹមគ្នា» ។
ឯកសារយោង
[កែប្រែ]- ↑ "Dr Hean Sahib". Ministry of Economy and Finance. Retrieved 25 May 2017.
- ↑ FMIS, Financial Management Information System - FMIS. "Chair of FMIS Project". fmis.mef.gov.kh. FMIS Project. Archived from the original on 2 កញ្ញា 2021. Retrieved 2 September 2021.
- ↑ FMIS, Financial Management Information System - FMIS. "H.E Dr. Hean Sahib " I want to see One Team Working together for Effectiveness, Transparency, Timely, and with Procedure"". fmis.mef.gov.kh. FMIS Project. Archived from the original on 6 កញ្ញា 2021. Retrieved 6 September 2021.
- ↑ CSX, Cambodia Securities Exchange - CSX. "Chairman of the CSX". www.csx.com.kh. CSX. Archived from the original on 6 កញ្ញា 2021. Retrieved 3 September 2021.
- ↑ KH, The Korea Herald. "Acleda Bank lists on KRX-invested Cambodian stock exchange". www.koreaherald.com. KH. Retrieved 6 September 2021.
- ↑ PPP, The Phnom Penh Post. "Stock market rings in PPAP". www.phnompenhpost.com. PPP. Retrieved 6 September 2021.
- ↑ ERA, Royal School of Administration - ERA. "Board Director". era.gov.kh. ERA. Archived from the original on 21 កញ្ញា 2021. Retrieved 3 September 2021.
- ↑ RAC, Royal Academy of Cambodia. "Board Director". rac.gov.kh. RAC. Retrieved 3 September 2021.
- ↑ Clayton, Thomas (2006). Language Choice in a Nation Under Transition: English Language Spread in Cambodia (1st រ.រ.). https://books.google.com.kh/books?id=7ajHT3vmL6YC&dq=%22Hean+Sahib%22+-wikipedia&source=gbs_navlinks_s។ បានយកមក 6 September 2021.
- ↑ Sok, Phal (2005). A Note on New Word Formation in Modern Khmer (1st រ.រ.). https://khmerstudies.org/wp-content/uploads/2010/06/siksacakr-7-page-53-to-611.pdf។ បានយកមក 6 September 2021.
- ↑ Press Office of the Council of Ministers, Press. "Accreditation Ceremony of Science and Honorary Titles of the Royal Academy of Cambodia". pressocm.gov.kh. Press OCM. Retrieved 2 September 2021.
- ↑ EFI, Economics and Finance Institute. "ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ផ្តល់សៀវភៅ "ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច "ជាអំណោយពុទ្ធិដ៏ថ្លៃថ្លា ដល់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ". efi.mef.gov.kh. EFI. Archived from the original on 2021-06-09. Retrieved 9 June 2021.