ហ្គូហ្គល

ដោយវិគីភីឌា
Google 2015 logo.svg

ហ្គូកហ្កល (ឡាតាំង:Google) ជាក្រុមហ៊ុនសាវជីកម្មរបស់សហរដ្ឋអាមេរិក មួយដែលផ្តល់នូវ សេវាកម្មអ៊ីនធើណែត ដែលមានដូចជា សេវាកម្ម និង​ផលិតផលរាប់បញ្ចូលទាំង ការស្វែងរកព័ត៌មានផ្សេងៗតាមអ៊ីនធើណែត , សេវាកម្មផ្សេងទៀតជាច្រើន , ផ្នែកសូហ្វែ(ផ្នែកទន់នៃកុំព្យូទ័រ) និងការផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីៗ [១]។ ប្រាក់ចំណូលនៃការផ្សព្វផ្សាយ​ដែលបានមកពីការបង្កើត Adwords ស្ទើរតែទាំងអស់កា្លយទៅជាប្រាក់ចំណូលនៃក្រុមហ៊ុន ។

ក្រុមហ៊ុន ហ្គូហ្កល ត្រូវបានបង្កើតឡើងដោយ Larry Page និង Sergey Brin នៅពេលដែលអ្នកទាំងពីរមានបំណងរៀននៅសកលវិទ្យាល័យ Stanford . ហ្គូហ្កល បានបង្កើតជាសាវជីកម្មលើកដំបូងជាក្រុមហ៊ុនឯកជន នៅថ្ងៃទី ០៤ ខែ កញ្ញា​ ឆ្នាំ ១៩៩៨ ហើយវាបានបញ្ចេញជាសាធារណៈ​ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៤ ។

ការរីកចម្រើនយ៉ាងឆាប់រហ័ស តាំងពីក្រុមហ៊ុនត្រូវបានធ្វើអោយកើតមានឡើងនៅផលិតផលដ៏ច្រើន ។

ប្រវត្តិសាស្រ្ត[កែប្រែ]

ហ្គូហ្កលបានចាប់ផ្តើមកកើតឡើងនៅឆ្នាំ ១៩៩៦ ដែលបានស្រាវជ្រាវគម្រោងដោយ Larry Page និង Sergey Brin នៅពេលដែលអ្នកទាំងពីរ មានបំណងរៀននៅ សកលវិទ្យាល័យ Stanfordក្នុងរដ្ឋកាលីហ្វ័រញ៉ា [២]

ហ្គូហ្កលឆ្នាំ ១៩៩៨

ម៉ាស៊ីនស្វែងរកព័ត៌មានដ៏តូចមួយត្រូវបានគេហៅថា "RankDex" ចេញពី សេវាកម្មព័ត៌មាន IDD ដែលបានរចនាដោយ Robin Li តាំងពីឆ្នាំ ១៩៩៦ ។ បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុង RankDex នឹងមានភាពជាក់ស្តែងច្បាស់លាស់ និង ត្រូវបានប្រើប្រាស់ក្នុងពេលក្រោយនៅពេលដែល Robin Li ត្រូវបានរកឃើញ Baidu នៅប្រទេសចិន ។ កាលពីមុន មានឈ្មោះហៅក្រៅថា «BackRub»​ ,​ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា«​Google» ដែលមានកំណើតមកពី ការប្រកបតួខុសនៃពាក្យ«googol» , ដែលបន្ទាប់ពីតួទីមួយ មានលេខ០ ដល់ទៅជាងមួយរយលេខ , ដែលចង់ប្រាប់ថា ម៉ាស៊ីនស្វែងរកនៃ ហ្គូហ្កល អាចផ្តល់នៅបរិមាណព័ត៌មានដ៏ធំទូលំទូលាយ សម្រាប់អ្នកស្វែងរក ទៅតាមចំនួននៃលេខសូន្យនោះ ។ ហ្គូហ្កល ស្ថិតនៅក្រោមដំណើរការរបស់ គេហទំព័រនៃ សកលវិទ្យាល័យស្តេនហ្វត(Stanford University website) , ដែលមានអាស័យដ្ឋានឬឌូម៉ែន (domain) google.stanford.edu​ ។

អាស័យដ្ឋានពេញនៃ ហ្គូហ្កល (The domain name for Google)ត្រូវបានបង្កើតនៅ ថ្ងៃទី១៥ ខែ​ កញ្ញា ឆ្នាំ ១៩៩៧ , ហើយនិង កុ្រមហ៊ុនត្រូវបាន បង្កើតជាសាវជីកម្ម​ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៨ ។ វាត្រូវបានពឹងផ្អែកទៅលើដៃគូ (Susan Wojcicki) ដែលជាយានដ្ឋាន នៅក្នុងឧទ្យាន ម៉ែនឡូ(Menlo Park),​រដ្ឋកាលីហ្វ័រញ៉ា , Craig Silverstein , ដែលជាសមាជិកនៃ ក្រុមនិស្សិតនៅសកលវិទ្យាល័យ ស្តេនហ្វ័ត , ដែលត្រូវបានជួលជា និយោជកលើកទី១ ។

នៅក្នុង ខែឧសភា ឆ្នាំ ២០១១​ , ចំនួននៃអ្នកប្រើប្រាស់ហ្គូហ្កល ជារៀងរាល់ខែមានចំនួនលើសពី ១០លាននាក់ ជាលើកដំបូង , ដែលជាការកើនឡើង ៨.៤ ភាគរយ ចាប់ពីខែឧសភា ឆ្នាំ២០១០ (មាន៩១៣០ លាននាក់)។

សូមមើលផងដែរ[កែប្រែ]


ឯកសារយោង[កែប្រែ]

  1. មើលក្នុងបញ្ជីផលិតផលនៃហ្គូហ្កល ជាភាសាអង់គ្លេស
  2. Google Milestones សហប្រតិបត្តិការព័ត៌មាន ,​ ហ្គូហ្កល