Jump to content

ហ្សក វ៉ាស៊ិនតោន

ពីវិគីភីឌា

លោក ហ្សក វ៉ាស៊ិនតោន កើតនៅ វ៉ែសម័រលែន នៃរដ្ឋវីជីណៀ នៅឆ្នាំ១៧៣២ និងមរណភាពនៅ ម័ន វ៉ឺនុន ក្នុង ១៧៩៩។ គាត់ជាអ្នកនយោបាយសញ្ជាតិអាមេរិក។ គាត់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ដែលបានក្លាយទៅជាតំណាងរាស្ត្រនៃរដ្ឋវីជីនៀ នៅសមាជនៃទីក្រុងភីឡាដែលភា នៅឆ្នាំ១៧៧៤ និង ១៧៧៥។ គាត់តែងមានជំហរទាមទារឯករាជ្យពីចក្រភពអង់គ្លេស

  • នៅឆ្នាំ១៧៧៥ គាត់បានធ្វើជាអគ្គបញ្ជាការនៃកងទ័ពអាមេរិក
  • ឆ្នាំ១៧៩២ គាត់បានបង្ហាញខ្លួនគាត់ជាអ្នកប្រកាន់ យកគោលជំហរនយោបាយនៃរបបសហព័ន្ធនិយមមួយដ៏ខ្លាំងក្លា និងឯករាជ្យភាពហិរញ្ញវត្ថុនៃអាមេរិក
  • ឆ្នាំ១៧៩៣ នៅក្នុងវិស័យនយោបាយក្រៅប្រទេស គាត់ប្រកាសប្រកាន់មាគ៌ាអព្យាក្រិតភាព នៃសហរដ្ឋអាមេរិក
  • ឆ្នាំ ១៧៩៧ គាត់ដកខ្លួនចេញឈប់ធ្វើនយោបាយ។

កំណត់សម្គាល់៖ ដើម្បីរំលឹកពីគុណបំណាច់ចំពោះជាតិអាមេរិច គេបានយករូបរបស់គាត់មកដាក់នៅលើក្រដាសប្រាក់សន្លឹក មួយដុល្លារ របស់អាមេរិច។ លើសពីនេះទៅទៀត គេយកឈ្មោះគាត់មកដាក់ឈ្មោះ រដ្ឋធានីសហព័ន្ធអាមេរិច ថែមទៀតផង។ (ដកស្រង់ និងកែសម្រួលពីកម្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសកលលោក ដោយសាស្ត្រាចារ្យ អ៊ុន យ៉េត ឆ្នាំ ២០០៥)