អគារវឌ្ឍនៈ
អគារវឌ្ឍនៈ គឺជាអគារដែលខ្ពស់ជាងគេនៅ ប្រទេសកម្ពុជាអគារមួយនេះបែរមុខទៅទិសខាងកើត សាងសង់ឡើងមានរាងជានាគរាជ ស្រោបកញ្ចក់ បំពាក់ដោយបរិក្ខារទំនើបៗ មានកម្ពស់ ១៨៧,៣ ម៉ែត្រ ឈរលើផ្ទៃដីសរុប ១៣១ ០០០ ម៉ែត្រការ៉េ ចែកជា៣៩ ជាន់។អគារនេះមានឈ្មោះថា អគារវឌ្ឍនៈកាពីតាលៈ ដែលមានតម្លៃជាង ១០០លានដុល្លារ ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
អគារដ៏ខ្ពស់មួយ នៅកណ្ដាលទីក្រុងភ្នំពេញនេះ ត្រូវបានដាក់រហ័សនាមថា «ចក្កវាឡប្លែក គេ» ដែលមានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្ម ចម្រុះជាច្រើន រួមមាន ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យ ធ្វើសណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ព្រមទាំងមាន ហាងលក់ទំនិញ ដែលមានម៉ាកល្បីៗ លំដាប់អន្តរជាតិ ទៀតផង។[១]
លក្ខណៈពិសេស
[កែប្រែ]១. ផ្សារទំនើប វឌ្ឍនៈ កាពីតាល៖
ជាផ្សារទំនើបប្រណីតដំបូងគេលាតសន្ធឹង ៣ ជាន់ សម្បូរដោយហាងទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិ ដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម។
ផ្សារទំនើបនេះក៏នៅមានសេវាកម្មជាច្រើន ដូចជា៖ ធនាគារវឌ្ឍនៈ ការិយាល័យកណ្ដាល សម្រាប់ផ្តល់សេវាធនាគារ ៧ ថៃ្ងក្នុង១សប្ដាហ៍ សេវាបង់ប្រាក់ពន្ឋ-អាករគ្រប់ប្រភេទ ភោជនីយដ្ឋាន ហាងតែ TWG និងហាងអាហារបារាំង Eric Kayser។
២. មជ្ឈមណ្ឌលពាណិជ្ជកម្ម
ជាការិយាល័យកម្រិត A ផ្តល់ទីកន្លែងដ៏មានផាសុកភាព សុវត្ថិភាពខ្ពស់ បែងចែកជាបន្ទប់ប្រណីត ការិយាល័យធំៗ ដែលបំពេញតាមតម្រូវការរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយមានភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធជណ្ដើរយន្តទំនើប និងប្រព័ន្ធការពារផ្សេងៗទៀត ។
៣. មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រណីតភាព (Lifestyle Cube)
ជាទីតាំងការិយាល័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បូករួមជាមួយគ្លីនិកទន្តសាស្រ្ត Denriche Asia សេវាសម្ពព និងការិយាល័យសំខាន់ផ្សេងៗទៀត។
៤. សណ្ឋាគារ Rosewood ភ្នំពេញ លំដាប់ផ្កាយ៥
ចាប់ពីជាន់ទី ២៥ ដល់ ៣៩ គឺជាសណ្ឋាគារ រ៉ូសវូដ (Rosewood) ដែលមានបន្ទប់ស្នាក់នៅសរុប ១៧៥ បន្ទប់ កនែ្លងហាត់ប្រាណ អាងហែលទឹក សាលប្រជុំ ៣ និងភោជនីយដ្ឋានជាច្រើន ដូចជា ហាងអាហារបារាំង-ខ្មែរ Brasserie Louis ហាងតែ The Living Room ហាងអាហារជប៉ុន Iza ហាងគ្រឿងសមុទ្រ Cuts និង Sora Sky bar។[២]
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ https://news.sabay.com.kh/article/1052147
- ↑ https://foodbuzz.site/food-review/10-interesting-things-to-do-at-vattanac-capital