Jump to content

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ពីវិគីភីឌា

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាអង្គភាពពាក់កណ្តាលប្រដាប់អាវុធដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បញ្ជីឈ្មោះនាយករដ្ឋបាលគយនិងរដ្ឋាករកម្ពុជា (១៩៥‍១ ដល់ បច្ចុប្បន្ន)

[កែប្រែ]

រដ្ឋបាលគយនិងរដ្ឋាករកម្ពុជា ដែលពីមុនត្រូវបានគេស្គាល់ថាជាទីចាត់ការគយនិងរដ្ឋាករ ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្រ្តនិយមដោយព្រះរាជក្រមលេខ ៦៦១ ន.ស. ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ មុនឆ្នាំ១៩៧៥ ស្ថាប័ននេះត្រូវបានគ្រប់គ្រងដោយនាយកម្នាក់ៗដែលមានអណត្តិពីរឆ្នាំ ហើយនាយកត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាល។​ ខាងក្រោមនេះ ជាឈ្មោះរបស់បុគ្គលដែលបានគ្រប់គ្រងរដ្ឋបាលគយគិតត្រឹមឆ្នាំ១៩៧៥ ៖

លេខរៀង ឈ្មោះអ្នកគ្រប់គ្រង អតីតភាពការងារ រយៈពេលបម្រើការងារ
លោក Ea Sichau និស្សិតផ្នែកពាណិជ្ជកម្មមកពីប្រទេសបារាំង ១៩៥២ ដល់ ១៩៥៤
លោក Keo Mongkry និស្សិតផ្នែកពាណិជ្ជកម្មមកពីប្រទេសបារាំង ១៩៥៤ ដល់ ១៩៥៦
លោក Uch Samsem អធិការគយ ១៩៥៦ ដល់ ១៩៥៨
លោក Koch San អធិការគយ ១៩៥៨ ដល់ ១៩៦០
លោក Nhiek Nou មន្ត្រីព្រះបរមរាជវាំង ១៩៦០ ដល់ ១៩៦២
លោក Chum Yem មន្រ្តីព្រះបរមរាជវាំង ១៩៦២ ដល់ ១៩៦៣
លោក Chin Renne អធិការគយ ១៩៦៣ ដល់ ១៩៦៤
លោក Chum Yem អធិការគយ ១៩៦៤ ដល់ ១៩៦៦
លោក Hou Hong មន្រ្តីព្រះបរមរាជវាំង ១៩៦៦ ដល់ ១៩៦៨
១០ លោក Chum Yem អធិការគយ ១៩៦៨ ដល់ ១៩៧០
១១ លោក Sau Kham Khoy អធិការគយ ១៩៧០ ដល់ ១៩៧២
១២ លោក Chum Yem អធិការគយ ១៩៧២ ដល់ ១៩៧៤
១៣ លោក Kim Son នាយកផ្នែកសាធារណការ ១៩៧៤ ដល់ ១៩៧៥
១៤ លោក Kong Savin អធិការគយ ១៩៧៥ ដល់ ១៩៧៥


ដំណើរការរបស់អង្គភាពគយនិងរដ្ឋាករត្រូវបានផ្អាកក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលជារបបខ្មែរក្រហម។ អង្គភាពនេះចាប់ផ្តើមដំណើរការឡើងវិញចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៧៩ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែត្រូវបានផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងហិរញ្ញវត្ថុដោយអនុក្រឹត្រលេខ ០៦ អ.ន.ក្រ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៨៨។

ចាប់តាំពីឆ្នាំ១៩៧៩ មក រដ្ឋបាលគយនិងរដ្ឋាករកម្ពុជាត្រូវបានដឹកនាំដោយបុគ្គលដូចខាងក្រោម៖

លេខរៀង ឈ្មោះអ្នកគ្រប់គ្រង អតីតភាពការងារ រយៈពេលបម្រើការងារ
លោក Sar Ho ១៩៧៩ ដល់ ១៩៩៧
លោក In Saroeung អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃរបបសាធារណរដ្ឋ ១៩៩៧ ដល់ ១៩៩៨
ឯ.ឧ បណ្ឌិត Pen Siman រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ១៩៩៨ ដល់ ២០១៤
ឯ.ឧ បណ្ឌិត គុណ ញឹម អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ២០១៤ ដល់ បច្ចុប្បន្ន

សមាជិកអង្គការគយពិភពលោក

[កែប្រែ]

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានក្លាយជាសមាជិកទី១៥៥ របស់អង្គការគយពិភពលោកនៅខែមិថុនា ឆ្នាំ២០០១ ដែលត្រូវជាថ្ងៃប្រារពខួបលើកទី៥០ នៃការចាប់កំណើតរបស់អង្គការនេះ។

អាគារកណ្តាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ
ច្បាប់ស្តីពីគយ